ផ្លែស្ត្របឺរីសំបូរវីតាមីន ប៉ុន្តែមនុស្ស ៣ ប្រភេទនេះ មិនគួរទទួលទាននោះទេ

ផ្លែស្ត្របឺរីគឺជាប្រភពដ៏ល្អនៃវីតាមីន C ។ ផ្លែស្ត្របឺរីមួយកូនចានមានផ្ទុកវីតាមីន C ៥១,៥mg ប្រហែល ១/៤ នៃតម្រូវការប្រចាំថ្ងៃរបស់រាងកាយ។ ដូច្នេះ ដោយគ្រាន់តែទទួលទានផ្លែស្ត្របឺរី ២ កូនចាន អ្នកនឹងទទួលបាននូវវីតាមីន C ១០០% នៃបរិមាណដែលត្រូវការ។ វីតាមីន C គឺជា​សារធាតុ​ជំរុញ​ភាពស៊ាំ​ក៏ដូចជា​សារធាតុប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​។ ថ្វីត្បិតតែសំបូរជីវជាតិ ប៉ុន្តែប្រសិនបើអ្នកញ៉ាំច្រើនពេក ផ្លែស្ត្របឺរីក៏នឹងបង្កគ្រោះថ្នាក់ដល់សុខភាពផងដែរ។

បន្ថែមពីលើអត្ថប្រយោជន៍សុខភាព និងសម្រស់ ប្រសិនបើអ្នកមានជំងឺមួយចំនួនខាងក្រោមនេះ អ្នកមិនគួរទទួលទានផ្លែស្ត្របឺរីនោះទេ។

9 1428

១. ក្រពះរបស់អ្នកងាយរងគ្រោះ

គ្រាប់តូចៗនៅក្នុងផ្លែស្រ្តបឺរីនេះអាចធ្វើអោយរលាកក្រពះ។ ស្ថានភាពនេះនឹងកាន់តែគ្រោះថ្នាក់សម្រាប់អ្នកដែលមានបញ្ហាក្រពះ ឬក្រពះខ្សោយ។ ក្រៅ​ពី​នេះ ជាតិ​អាស៊ីត​នៃ​ផ្លែ​ស្ត្របឺរី​ក៏​អាច​ធ្វើ​ឲ្យ​ឈឺ​ក្រពះបាន​ដែរ។

២. អ្នកមានសម្ពាធ​ឈាម​ខ្ពស់

សម្រាប់អ្នកដែលមានជំងឺលើសឈាម ផ្លែស្ត្របឺរីមិនមែនជាផ្លែឈើដែលមានប្រយោជន៍សម្រាប់អ្នកនោះទេ។ ជាពិសេសចំពោះអ្នកដែលឧស្សាហ៍លេបថ្នាំដែលមានផ្ទុកសារធាតុគីមីខ្ពស់។ ក្នុងករណីនេះ ផ្លែស្ត្របឺរី នឹងមានប្រតិកម្មជាមួយនឹងថ្នាំ ដែលរំខានដល់មុខងាររបស់តម្រងនោម។

10 1428

៣. អ្នកដែលងាយទទួលរងអាឡែស៊ី

នៅក្នុងផ្លែស្ត្របឺរីមានសារធាតុអាចបង្កជាអាឡែស៊ីខ្លាំង ជាពិសេសសម្រាប់អ្នកដែលមានប្រវត្តិអាឡែស៊ី។ អាឡែស៊ីអាចជារឿងធម្មតាសម្រាប់ទារក និងកុមារទើបចេះដើរតេះតះ ហើយក៏កម្រកើតមានចំពោះមនុស្សពេញវ័យ។ នេះគឺដោយសារតែប្រូតេអ៊ីនដែលទទួលខុសត្រូវចំពោះពណ៌ក្រហមនៃផ្លែស្ត្របឺរីប្រឆាំងទៅនឹងប្រព័ន្ធភាពស៊ាំដែលបណ្តាលឱ្យអ្នកមានរោគសញ្ញាអាឡែស៊ីដូចជាស្បែកក្រហម និងរមាស់៕

ប្រែសម្រួល៖ វីរៈ(Knongsrok)