ជ្រើសរើស​កំសៀវ​ទិព្វ​មួយ អាច​បង្ហាញ​ពី​អ្វី​ដែល​កំពុង​រង់ចាំ​អ្នក​នៅ​ពេល​ខាង​មុខ

ក្នុង​ចំណោម​កំសៀវ​ទិព្វ​ទាំង ៤ សូម​អ្នក​ធ្វើ​ការ​ជ្រើសរើស​មួយ ហើយ​យើង​នឹង​បង្ហាញ​ពី​ការ​ចម្លើយ​តេស្ត​បែប​វិទ្យាសាស្ត្រ អំពី​អ្វី​ដែល​កំពុង​រង់ចាំ​អ្នក​នៅ​ពេល​ខាង​មុខ៖

កំសៀវ​ទី ១: សេចក្ដី​ស្នេហា

1

អ្នក​ធ្លាប់​គិត​ចង់​នៅ​ម្នាក់​ឯង ព្រោះ​ដោយសារ​តែ​ទំនាក់ទំនង​ស្នេហា​ដែល​អ្នក​បាន​ជួប​ប្រទះ មាន​ភាព​សោះកក្រោះ ឈ្លោះ​ប្រកែក​គ្នា​ច្រើន ហើយ​អ្នក​មាន​ការ​តូច​ចិត្ត​រាប់​មិន​អស់។

ឱកាស​ថ្មី​និង​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​មួយ បាន​នឹង​កំពុង​រង់ចាំ​អ្នក​នៅ​ផ្លូវ​ខាង​មុខ អ៊ីចឹង​សារ​នេះ​សូម​ប្រើប្រាស់​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​មួយ ដើម្បី​ជ្រើសរើស​នូវ​សុភមង្គល​ថ្មី ហើយ​យក​បទពិសោធន៍​នៃ​មេរៀន​ចាស់​មក​សិក្សា​ជៀសវាង។

កំសៀវ​ទី ២: លុយ

2

លុយ​កំពុង​តែ​រត់​មក​រក​អ្នក​ហើយ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​អ្នក​នឹង​ទទួល​បាន​ការ​ផ្លាស់ប្តូរ​ដ៏​ល្អ​ប្រសើរ​មួយ​នៅ​ផ្នែក​ហិរញ្ញវត្ថុ នោះ​ក៏​ដោយសារ​តែ​អ្នក​ព្រម​ទទួល​យក​និង​ស្តាប់​នៅ​មនុស្ស​ដែល​មាន​ទេពកោសល្យ​មក​ចូល​ក្នុង​ជីវិត​អ្នក។ ក្រៅ​ពី​ការ​ខិតខំ​ប្រឹងប្រែង អ្នក​ក៏​អាច​នឹង​ទទួល​បាន​លាភ​សំណាង​ធំ​ណា​មួយ​ថែម​ទៀត​ផង។

កំសៀវ​ទី ៣: អាជីព​ការងារ


3

នៅ​កន្លែង​ការងារ​អ្នក​រមែង​ត្រូវ​បាន​គេ​កោតសរសើរ​និង​ឲ្យ​តម្លៃ​ខ្ពស់។ ជាមួយ​នឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក ភាព​ជោគជ័យ​ដ៏​ធំ​សម្បើម​មួយ​ក៏​កំពុង​រង់ចាំ​អ្នក​នៅ​ពេល​ខាង​មុខ ហើយ​អ្នក​ពិត​ជា​សក្តិសម​នឹង​ទទួល​បាន​វា។

​ត្រូវ​ចាំ​ពាក្យ​មួយ​ថា "កុំ​ក្រអឺតក្រទម" ទោះ​ឡើង​ខ្ពស់​ប៉ុណ្ណា មិន​ដូច្នោះ​ទេ​ជោគជ័យ​នឹង​អាច​កើត​មាន​ត្រឹម​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។

កំសៀវ​ទី ៤: អារម្មណ៍

4

វិបត្តិ​និង​បញ្ហា​ផ្លូវ​ចិត្ត ទើប​តែ​បញ្ចប់​ចេញ​ពី​ដួងចិត្ត​អ្នក​នៅ​ពេល​ថ្មីៗ​នេះ ហើយ​សន្តិភាព​ផ្លូវចិត្ត​កំពុង​រង់ចាំ​អ្នក​នៅ​ផ្លូវ​ខាង​មុខ។ ជីវិត​អ្នក​នឹង​ត្រចះត្រចង់​ជាង​នេះ ដោយសារ​មាន​មិត្ត​ល្អ​ដែល​មិន​បោះបង់​អ្នក ហើយ​ការ​ជួបជុំ​សប្បាយ​រីករាយ ក៏​នឹង​រត់​មក​រក​អ្នក​នៅ​ពេល​ឆាប់ៗ​នេះ​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក