អាហារល្អបំផុតទាំង ៦ សម្រាប់អ្នកជំងឺទឹកនោមផ្អែម ជួយរក្សាជាតិស្ករក្នុងឈាមឲ្យមានស្ថេរភាព

អាហារទាំងនេះជួយរក្សាលំនឹងជាតិស្ករក្នុងឈាម ជាពិសេសល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម។

១. ផ្កាខាត់ខៀវ

6 2025

ផ្កាខាត់ណាខៀវគឺជាអាហារសម្បូរទៅដោយសារធាតុ sulforaphane ដែលជា isothiocyanate ដែលមានលក្ខណៈសម្បត្តិបញ្ចុះជាតិស្ករក្នុងឈាមបែបធម្មជាតិ។ ដូច្នេះ អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​អាច​ញ៉ាំ​បាន​ទៀងទាត់ ដើម្បី​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ខ្លួន​យ៉ាង​មាន​ប្រសិទ្ធភាព​។

២. ផ្លែឈើ

ផ្លែឈើគឺជាអាហារសម្រន់មួយសម្រាប់សុខភាពសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ អ្នកជំងឺត្រូវជ្រើសរើសផ្លែឈើដែលមានសន្ទស្សន៍ glycemic ទាបទើបល្អសម្រាប់អ្នកជំងឺ។

៣. សូកូឡាសុទ្ធ

10 2025

សូកូឡាសុទ្ធ ឬហៅថាសូកូឡាខ្មៅ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម។ យោងតាមសមាគមបេះដូងអាមេរិក សូកូឡាសុទ្ធជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងសម្ពាធឈាមខ្ពស់។ ប្រសិនបើអ្នកជំងឺទឹកនោមផ្អែមញ៉ាំសូកូឡាសុទ្ធក្នុងបរិមាណល្មម វានឹងនាំមកនូវអត្ថប្រយោជន៍ដល់សុខភាព។

៤. អាហារសមុទ្រ

អាហារសមុទ្រដូចជាបង្គា មឹក និងត្រីសមុទ្រមានប្រូតេអ៊ីន និងសារធាតុរ៉ែជាច្រើនដែលចាំបាច់សម្រាប់អ្នកដែលមានភាពស្លេកស្លាំង និងជំងឺទឹកនោមផ្អែម។ ជាពិសេស ប្រូតេអ៊ីនគឺចាំបាច់សម្រាប់ការគ្រប់គ្រងជាតិស្ករក្នុងឈាម។ វា​ជួយ​បន្ថយ​ការ​រំលាយ​អាហារ និង​ការពារ​ការ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​បន្ទាប់​ពី​ទទួលទានអាហារ​រួច ព្រមទាំង​បង្កើន​អារម្មណ៍​ឆ្អែត។

៥. ល្ពៅ

11 2025

ល្ពៅជាជម្រើសដ៏ល្អឥតខ្ចោះដើម្បីរក្សាលំនឹងជាតិស្ករក្នុងឈាមយ៉ាងមានប្រសិទ្ធភាព។ ជាការពិត ផ្លែនេះ ត្រូវបានប្រទេសមួយចំនួនដូចជា ម៉ិកស៊ិក និងអ៊ីរ៉ង់ ប្រើប្រាស់ជាថ្នាំព្យាបាលជំងឺទឹកនោមផ្អែម។ នោះក៏ព្រោះតែផ្លែនេះមានផ្ទុកសារធាតុ polysaccharides ជាច្រើនដែលមានសមត្ថភាពជួយគ្រប់គ្រងជាតិស្ករក្នុងឈាម ការពារផលប៉ះពាល់នៃជំងឺទឹកនោមផ្អែម។

៦. គ្រាប់ធញ្ញជាតិ

ការសិក្សាលើមនុស្ស ២៥ នាក់ដែលមានជំងឺទឹកនោមផ្អែមប្រភេទទី 2 បានបង្ហាញថាការទទួលទានគ្រាប់ធញ្ញជាតិជាប្រចាំដូចជា សណ្តែកដី អាល់ម៉ុន Walnut(គ្រាប់ខួរក្បាល) ជាដើម អាចជួយកាត់បន្ថយការតមអាហារ និងកម្រិតជាតិស្ករក្នុងឈាមក្រោយការតមអាហារ។ ជា​លទ្ធផល សុខភាព​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​នឹង​កាន់​តែ​ប្រសើរ៕

ប្រែសម្រួលដោយ៖ វីរៈ(Knongsrok)