ឆ្នាំទាំង ៣ ជោគជ័យខ្លាំងដោយកម្លាំងញើសឈាម ការខំប្រឹង និតព្យាយាម មិនរាថយ

ហោរាសាស្រ្តបង្ហាញថា មនុស្សដែលកើតក្នុងឆ្នាំទាំង ៣ឃាងក្រោមនេះ នឹងសម្រេចគ្រប់កិច្ចការដែលខ្លួនធ្វើ តែងតែមានគោលដៅជោគជ័យដោយសមត្ថភាពរបស់ខ្លួន មិនមែនដោយល្បិចកល ឬការកេងប្រវញ្ចអ្នកណាឡើយ។ ដោយហេតុនេះហើយ មនុស្សស្មោះត្រង់ទាំងនេះ រមែងទទួលបានការស្រឡាញ់ និងមើលថែពីទេវតាទ្រព្យ និងសំណាង។

១. ឆ្នាំរកា

អ្នក​កើត​ឆ្នាំ​រកា ភាគច្រើន​ជា​មនុស្ស​មាន​ចរិត​ល្អ​។ អ្នកឆ្នាំមាន់មិន​ដែល​រស់​នៅ​ក្នុង​ពិភព​អ្នក​ណា​ម្នាក់​ឡើយ ហើយ​ថែម​ទាំង​មិន​អនុញ្ញាត​ឱ្យ​អ្នក​ណា​ម្នាក់ចូលមក​គ្រប់គ្រង កាច់ចង្កូតរជីវិត​របស់ពួកគេនោះដែរ។

លើសពីនេះទៀត អ្នកឆ្នាំមាន់តែងតែមានការយល់ដឹងផ្ទាល់ខ្លួន តែងតែនិយាយត្រង់នៅក្នុងអ្វីគ្រប់យ៉ាង។ ពួកគេមិនដែលលេងល្បិចដើម្បីសម្រេចគោលដៅទេ ប៉ុន្តែតែងតែជ្រើសរើសផ្លូវត្រង់។

អ្នក​កើត​ឆ្នាំ​រកា តែងតែ​កំណត់​គោលដៅ​ដែល​ស័ក្តិសម​សម្រាប់​ខ្លួន​ឯង។ អ្នកឆ្នាំមាន់ដឹងថា អ្វីជាព្រំដែនដែលពួកគេមិនត្រូវឆ្លងកាត់។ មិនថាមានរឿងអ្វីនៅខាងមុខ មនុស្ស ឆ្នាំមាន់នឹងមិនបោះបង់ឱកាសដោយងាយឡើយ។ ដូច្នេះ ដរាបណាអ្នកនៅតែប្រឹងប្រែង នោះពួកគេប្រាកដជាទទួលបានលទ្ធផលគួរឱ្យចាប់អារម្មណ៍។

D501f1aa152cfe932c581f06bbf32108

២. ឆ្នាំវក


ហោរាសាស្ត្រ​បង្ហាញថា អ្នក​កើត​ឆ្នាំ​ស្វា មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ខ្លាំង​។ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ អ្នកដែលកើតឆ្នាំរកា មិនដែលខ្វល់នឹងការនិយាយដើមរបស់អ្នកដទៃឡើយ ធ្វើអ្វីគ្រប់យ៉ាងត្រង់ មិនដែលលេងល្បិច តែងតែទៀងត្រង់គ្រប់ពេល។ នោះហើយជាមូលហេតុដែលមនុស្សស្ទើរតែទាំងអស់ មានអារម្មណ៍ស្រួល និងរីករាយក្នុងការធ្វើការជាមួយមនុស្សស្វា។

អ្នកឆ្នាំស្វានេះ តែងតែតាំងចិត្តធ្វើការឆ្ពោះទៅរកគោលដៅរបស់ខ្លួន និងមិនបោះបង់ពាក់កណ្តាលផ្លូវ។ ដរាបណា​មនុស្ស​ស្វា​នៅតែ​ខិតខំ​ប្រឹងប្រែង នោះ​វាសនា​របស់​ពួកគេ​នឹង​ក្លាយជា​ការពិត​។

C263a61ad22edcf14d4eb80a96c044d7

៣. ឆ្នាំមមែ

ហោរាសាស្ត្របង្ហាញថា មនុស្សភាគច្រើនកើតក្នុងឆ្នាំពពែ មានបញ្ញាផ្លូវចិត្តខ្ពស់ណាស់។ ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ អ្នកមិន​ងាយ​ធ្វើ​បាប​អ្នក​ដទៃ​ឡើយ។ អ្នក​កើត​ឆ្នាំ​ពពែ រាសី​ល្អ​នឹង​គ្នា ហើយ​តែង​រក្សា​សេចក្តីសុខ​។ នៅកន្លែងធ្វើការ ពពែតែងតែបង្ហាញភាពបើកចំហរ និងស្មោះត្រង់។ ជាពិសេស​ស្អប់​ល្បិចកិច្ច​កល​ ដូច្នេះ​ហើយ​នាង​ឧស្សាហ៍​ឡើង​តាម​កម្លាំង​ខ្លួនឯង។

អ្នកកើតឆ្នាំ ពពែ គឺជាប្រភេទមនុស្ស ដែលឱ្យតែមានអ្នក ត្រូវការជំនួយជុំវិញខ្លួន នោះទេវតានឹងផ្តល់ជំនួយភ្លាមៗ ដោយមិនស្ទាក់ស្ទើរ។ ដូច្នេះ​ហើយ​អ្នក​ដែល​កើត​ឆ្នាំ​ពពែ ​គឺ​ស័ក្តិសម​នឹង​ការ​សេពគប់​ជា​ពិសេស។ បើ​អ្នក​មាន​មិត្ត​ដូចមនុស្សឆ្នាំពពែ អ្នក​គួរ​ឱ្យ​តម្លៃ ហើយ​មិន​ត្រូវ​ធ្វើ​បាប​ពួកគេនោះ​ឡើយ៕

* អត្ថបទសម្រាប់តែឯកសារយោងប៉ុណ្ណោះ!