ឆុតមែន ! ក្បួនទស្សន៍ទាយជតា វាសនារាសីជីវិតទាំង១២ តាមក្បួនសៀវភៅព្រាហ្មណ៍

នេះជាក្បួនទំនាយ​រាសី​ទាំង ១២ តាម​គម្ពីរ​ព្រហ្មញ្ញសាសនា ដែលយើងខ្ញុំបកប្រែពីគម្ពីរឯកសារជាភាសាថៃ ។ ដូច្នេះប្រសិនជាលោកអ្នក​ចង់​ដឹង ឆ្នាំ​ណា អាយុណា​មាន​ជោគ​វាសនា ល្អ ឬ​អាក្រក់ អ្នក​ត្រូវ​ធ្វើ​តាម​ក្បួនខាងក្រោមនេះ​។

# វិធីរាប់

- បើ​​ជា​ប្រុស ត្រូវ​រាប់​ឆ្នាំ​ទី​១ ពី​រូបចេតិយ (លេខ១) ​ទៅ​ខាងស្តាំ​ដៃ រហូតដល់អាយុបច្ចុប្បន្ន ។

- បើ​​ជា​ស្រី ត្រូវ​រាប់​ឆ្នាំ​ទី​១ ពី​រូបចេតិយ (លេខ១) ​ទៅ​ខាងឆ្វេងដៃ រហូតដល់អាយុបច្ចុប្បន្ន ។

Kboun

បន្ទាប់ពីរាប់ដល់អាយុបច្ចុប្បន្នដល់លេខមួយណាហើយ អ្នកអាចដឹងពីជោគវាសនារបស់អ្នកនឹងទៅជាយ៉ាងណាក្នុងឆ្នាំនោះដូចខាងក្រោម។

# វិធីមើលសៀវភៅទំនាយព្រាហ្មណ៍

១. ចេតិយ

- ស្ត្រី និងបុរសអាយុ 25, 37, 49, 61, 73

ជោគវាសនារបស់អ្នកនៅឆ្នាំនេះ គឺអាចរស់នៅដោយសុខសន្តិភាព ភាពសប្បាយរីករាយ និងមានសុភមង្គលនៅក្នុងជីវិត។ ជាពិសេសរាល់ បំណង​ប្រាថ្នា​ទាំង​អស់​នឹង​បាន​សម្រេច​គ្រប់​ប្រការ។

២.​ ឆត្រ​ប្រាក់

- ស្ត្រីអាយុ 24, 36, 48, 60, 72

- បុរសអាយុ 26, 38, 50, 62, 74

ជោគ​វាសនា​ក្នុង​ឆ្នាំ​នោះ​នឹង​មាន​សេចក្តីសុខ មាន​លាភ​ចូល​ហូរហៀរ​ និងមានមនុស្សជួយគាំទ្រ។ បើ​ធ្វើ​ការងារ​ទាក់ទងនឹងរដ្ឋាភិបាល ឬ​ធ្វើ​ជំនួញ នឹងមានការរីកចម្រើនបន្ថែមទៀត។

៣. មនុស្សកំបុត.ក 

- ស្ត្រីអាយុ 23, 35, 47, 59, 71

- បុរសអាយុ 15, 27, 39, 51, 63, 75

វាសនាអ្នកក្នុងឆ្នាំនោះ អ្នកនឹងរងទុក្ខ ដោយ​ទទួល​បាន​ភាព​រីករាយ​ជា​ច្រើន​មុន តែ​នឹងរងទុក្ខលំបាកជាក្រោយ។ អ្នកអាចជួបគ្រោះបាត់បង់លុយកាក់ និងបាត់បង់ទ្រព្យសម្បត្តិផងដែរ។

៤. រាជដំណាក់​​ហ្លួង

- ស្ត្រីអាយុ 22, 34, 46, 58, 70

- បុរសអាយុ 16, 28, 40, 52, 64, 76 อ่

វាសនា​អ្នក​ក្នុង​ឆ្នាំ​នោះ អ្នកនឹងទទួលបានជ័យជម្នះគ្រប់ប្រការ និងមានតែអ្នកចុះញ៉ម។ អ្នកអាចសម្រេចលើគ្រប់កិច្ចការ ​មាន​ទ្រព្យ​សម្បត្តិ​ មាស​ប្រាក់ ​និងលាភហូរចូល។ ខ្មាំង​សត្រូវ​នឹង​ត្រូវ​ចាញ់​ដោយ​គ្រោះ​របស់​ខ្លួន។

៥. ប្រាសាទ

- ស្ត្រីអាយុ 21, 33, 45, 57, 69

- បុរសអាយុ 17, 29, 41, 53, 65, 77

ជោគ​វាសនា​ឆ្នាំ​នោះ​ ប្រសិនបើអ្នកនៅលីវអ្នកនឹងរកឃើញគូព្រេងពិតរបស់អ្នក។ ជោគវាសនារបស់អ្នកនឹងជួបតែសុភមង្គល  រីកចម្រើនផ្នែកអាជីវកម្ម​  ប្រាថ្នា​អ្វី​បាន​សម្រេច បើរកស៊ី​ជួញ​ដូរ​នឹង​បាន​ក្លាយទៅជា​អ្នកមាន ។

៦. រាហ៊ូ 

- ស្ត្រីអាយុ 20, 32, 44, 56, 68, 80

- បុរសអាយុ 18, 30, 42, 54, 66, 78

ជោគវាសនារបស់អ្នកក្នុងឆ្នាំនោះ  អ្នកនឹងទទួលបានការខកចិត្ត។ ​សម្ដី​របស់​អ្នក​ដទៃ​ធ្វើ​ឱ្យ​អ្នកគិតច្រើន និង​មាន​អារម្មណ៍​តានតឹង ។ អ្នកអាចជួបគ្រោះបាត់បង់លុយកាក់ និងទ្រព្យសម្បត្តិ ថែមទាំងជួបប្រទះភាពចលាចលមិនចេះចប់ មានរឿងឈ្លោះប្រកែកជាមួយអ្នកជិតខាង ហើយអ្នកអាចនឹងមានជំងឺប្រចាំកាយបៀតបៀនផងដែរ។

៧. ឆត្រមាស

- ស្ត្រី និងបុរសអាយុ 19 , 31 , 43 , 55 , 67 , 79 ។

ជោគវាសនាឆ្នាំនោះ អ្នកនឹងជួបប្រទះសំណាង សម្បូរដោយទ្រព្យសម្បត្តិ រួមជាមួយនឹងការមានសំណាងដោយមានមិត្តភក្តិ និងមាន​មនុស្ស​មានមុខមានមាត់​ជួយគាំទ្រ។ ជោគវាសនារបស់អ្នកនៅឆ្នាំនេះមានតែសេចក្តីសុខ និងសេចក្តីចម្រើន។

៨. ទេវតា​ជិះ​អណ្តើក

- ស្ត្រីអាយុ 18, 30, 42, 54, 66, 78

- បុរសអាយុ 20, 32, 44, 56, 68, 80

ជោគ​វាសនា​ឆ្នាំ​នោះ​  អ្នកនឹងសប្បាយចិត្តក្នុងកម្រិតមធ្យម លុយកាក់ មាសប្រាក់ ល្មម​ចាយ​ត្រូវ​ចាយ អ្វីដែលត្រូវធ្វើ គិតឱ្យច្បាស់ជាមុនសិន។ បើមិនដូច្នោះទេកំហុសនឹងកើតឡើង ហើយនឹងអាចបង្កជាបញ្ហាទៀតផង។

៩.​ មនុស្ស​គៀប.ក

- ស្ត្រីអាយុ 17, 29, 41, 53, 65, 77

- បុរសអាយុ 21, 33, 45, 57, 69, 81

ជោគ​វាសនា​ឆ្នាំ​នោះ​ ចាត់​ទុក​ថា​វាសនា​ធ្លាក់​ក្នុង​ស្ថានភាព​អាក្រក់ ប្រយ័ត្នជាមួយសាច់ញាតិរបស់អ្នកដែលអាចនឹងនាំមកនូវបញ្ហា ។ គូស្នេហ៍​គួរតែ​យក​ចិត្ត​ទុក​ដាក់ចំពោះគ្នាចៀសវាងមានទំនាស់ផ្សេងៗ។ ត្រូវ​ប្រុងប្រយ័ត្នក្នុងការធ្វើដំណើរផ្លូវឆ្ងាយ ត្រូវធ្វើ​បុណ្យ​កុសលឱ្យបានច្រើន ចៀសវាងបញ្ហានានា។

១០.​ លោក​បណ្ឌិត

- ស្ត្រីអាយុ 16, 28, 40, 52, 64, 78

- បុរសអាយុ 22, 34, 46, 58, 70, 82

ជោគ​វាសនា​ឆ្នាំ​នោះ​ អ្នកនឹង​បាន​ជួប​ចាស់​ទុំ​ ដែលជួយ​គាំទ្រ​អ្នក ​ផ្តល់​ឋានៈ​អ្នក​ អាចផ្តល់​សុភមង្គល ​និង​ភាព​ចម្រុង​ចម្រើន​ ។ សំណាងនឹងមករកអ្នកផ្ទួនៗ ឯគ្រោះមហន្តរាយនឹងមិនបៀតបៀនជីវិតអ្នកឡើយ។

១១. មេមត់

- ស្ត្រីអាយុ 15, 27, 39, 51, 63, 75

- បុរសអាយុ 23, 35, 47, 59, 71, 83

ជោគវាសនារបស់អ្នកនៅឆ្នាំនោះ  អ្នក​នឹង​បាន​ជួប​អ្នក​ចាស់​ទុំ ​ដែល​បាន​គាំទ្រ​អ្នក ​ផ្តល់​​សុភមង្គល និង​ភាព​ចម្រុង​ចម្រើន។ ពាក្សសម្តីរបស់អ្នកតែងតែត្រូវមនុស្សគ្រប់គ្នាយកចិត្តទុកដាក់ស្តាប់  ទៅទីណាក៏មានមនុស្សស្រលាញ់រាប់អានអ្នកដែរ។ អ្នកនឹងមានអ្នកនាំសំណាង ប៉ុន្តែមិនច្រើនទេ អ្នកអាចនឹងនឿយហត់ទាំងផ្លូវកាយ និងផ្លូវចិត្តតិចតួចដែរ។

១២. នាគរាជ

- ស្ត្រីអាយុ 14, 26, 38, 50, 62, 74

- បុរសអាយុ 24, 37, 48, 60, 72, 84

ជោគ​វាសនា​ក្នុង​ឆ្នាំ​នោះ​ចាត់​ទុក​ថា​អាក្រក់ សូម​ប្រយ័ត្នការកើតមានជំងឺតម្កាត់ផ្សេងៗ និងមានមនុស្ស​ទុច្ចរិតលួចធ្វើបាបអ្នក។  ចូរ​ធ្វើបុណ្យទាន និងបន់ស្រន់ឱ្យបានច្រើន កុំ​ធ្វើ​បាប​សត្វ នោះការរងទុក្ខនឹងធូរស្រាលជាងមុន  ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers