ដល់រដូវស្វាយហើយ! សាកល្បងធ្វើម៉ាសអប់មុខផ្លែស្វាយដោយខ្លួនឯងដើម្បីទទួលបានស្បែកមុខសនិងគ្មានមុន

នៅអំឡុងខែនេះគឺជាខែដែលដើមស្វាយចាប់ផ្តើមចេញផ្លែជាបន្តបន្ទាប់។ គេអាចយកផ្លែស្វាយខ្ចីមកញុំាជាម្ជូរឬញាំ រីឯស្វាយទុំញុំាជាមួយបាយដំណើបជាដើម ប៉ុន្តែអ្វីដែលកាន់តែពិសេសទៀតនោះ គឺអត្ថប្រយោជន៍នៃផ្លែស្វាយចំពោះសម្រស់។ ចូរអ្នកសាកល្បងធ្វើម៉ាសអប់មុខផ្លែស្វាយដោយខ្លួនឯងនៅតាមគេហដ្ធានដោយប្រើប្រាស់វិធីសាស្រ្តទាំងបីនេះ៖

១. ម៉ាសអប់មុខផ្លែស្វាយសម្រាប់ស្បែកសភ្លឺថ្លា

យកផ្លែស្វាយទុំមួយផ្លែលាងទឹក ចិតសំបកឱ្យស្អាតរួចចិតយកសាច់មកកិនឱ្យម៉ត់។ ច្របាច់ទឹកក្រូចឆ្មារលឿងប្រហែលមួយស្លាបព្រាកាហ្វេចូលទៅក្នុងសាច់ស្វាយដែលកិនរួច ហើយកូរចូលគ្នាឱ្យសព្វ។ យកល្បាយនោះមកលាបលើស្បែកមុខ រួចទុកចោលពី២០ទៅ៣០នាទី សឹមលាងចេញជាមួយទឹកស្អាត។

970533 Mago Face Pack

២. ស្ក្រាប់ផ្លែស្វាយសម្រាប់កម្ចាត់កោសិកាស្បែកមុខចាស់ៗ

ការឧស្សាហ៍ស្ក្រាប់មុខគឺជារឿងមួយដែលសំខាន់ ដោយសារស្ក្រាប់បានជួយជម្រុះរាល់កោសិកាស្បែកមុខចាស់ៗដែលមាននៅលើស្បែកមុខ។ ងាយៗដោយគ្រាន់តែលាយសាច់ផ្លែស្វាយកិនរួចមួយស្លាបព្រាកាហ្វេ ទឹកឃ្មុំមួយស្លាបព្រាកាហ្វេ និងទឹកដោះគោមួយស្លាបព្រាកាហ្វេ រួចកូរចូលគ្នាឱ្យសព្វ។ យកស្រ្កាប់នោះមកឈ្លី ម៉ាស្សាថ្នមៗលើផ្ទៃមុខ រួចលាងទឹកសម្អាតចេញ។

15.AHAMangoFaceMask2 52ad896d37844b0dbb30229434403249

៣. ម៉ាសអប់មុខផ្លែស្វាយសម្រាប់ស្បែកមុខគ្មានមុន

យកសាច់ផ្លែស្វាយពីរស្លាបព្រាកាហ្វេមកកិនឱ្យម៉ត់ លាយជាមួយនឹងយ៉ាអួរ២ស្លាបព្រាកាហ្វេនិងទឹកឃ្មុំពីរស្លាបព្រាកាហ្វេ។ យកល្បាយនេះមកលាបលើផ្ទៃមុខរួចទុកចោលពី ១៥ទៅ២០នាទី សឹមលាងទឹកចេញ។ ម៉ាសអប់មុខនេះមានប្រសិទ្ធិភាពក្នុងការបឺតយកជាតិខ្លាញ់ពីផ្ទៃមុខ ការពារស្បែកមុខពីការឡើងមុន៕

ប្រភព៖ បរទេស

រូបភាព៖ Google Image

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN