តែមួយសប្តាហ៍ប៉ុណ្ណោះ! ធានាថានឹងទទួលបានស្បែកមុខភ្លឺថ្លា លែងស្រអាប់

ប្រសិនបើអ្នកចង់ទទួលបានស្បែកសភ្លឺថ្លា គឺងាយស្រួលណាស់ ដោយត្រូវការតែគ្រឿងផ្សំពីរតែប៉ុណ្ណោះ។ គ្រឿងផ្សំទីមួយគឺប្រទាលកន្ទុយក្រពើរដែលមានប្រសិទ្ធិភាពក្នុងការផ្តល់សំណើមដល់ស្បែក បំបាត់ស្នាមជ្រួញ កម្ចាត់មុននិងស្នាមមុនចាស់ៗជាដើម។ គ្រឿងផ្សំទីមួយនោះគឺផ្លែក្រូចឆ្មារលឿងដែលជាប្រភពនៃវីតាមីន C ដែលនាំឱ្យស្បែកភ្លឺម៉ត់រលោងនិងកម្ចាត់កោសិកាចាស់ៗលើមុខ។

ឆ្កិះយកសាច់ប្រទាលស្រស់ៗចេញពីសំបកវាពីរស្លាបព្រាបាយ រួចលាយជាមួយនឹងទឹកក្រូចឆ្មារលឿងមួយស្លាបព្រាកាហ្វេ ហើយកិនក្នុងម៉ាសុីនក្រឡុកឱ្យសព្វ។ បន្ទាប់មក ចាក់ម៉ាសប្រទាលនិងក្រូចឆ្មារលឿងនោះចូលទៅក្នុងកែវឬក្រឡស្អាត ដើម្បីទុកប្រើប្រាស់ជាការស្រេច។

វិធីប្រើ៖

រាល់យប់មុនចូលគេង លាបម៉ាសនេះទៅលើស្បែកមុខឱ្យសព្វរូចទុកចោល ១៥នាទី សឹមលាងជាមួយទឹកស្អាតចេញ។ នៅពេលព្រឹកងើបពីដំណេក អ្នកនឹងសង្កេតឃើញថា ស្បែកមុខរបស់អ្នកភ្លឺជាងមុននិងទន់រលោង។ អនុវត្តវិធីសាស្រ្តនេះជាប្រចាំរយៈពេលមួយសប្តាហ៍ អ្នកនឹងឃើញលទ្ធផលគួរឱ្យកត់សម្គាល់៕

ប្រភព៖ បរទេស

រូបភាព៖ Google Image

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN