សារដាស់តឿន! អ្នកក្រ កុំធ្វើរឿង ៣ យ៉ាង អ្នកមាន ហាមពាក់ព័ន្ធនឹងមនុស្ស ៤ ប្រភេទ បើមិនដូច្នេះ គ្រោះធំនឹងចូលមក

នេះជាសារក្រើនរំឭកមិនថាចំពោះអ្នកមាន ឬអ្នកក្រ ដើម្បីជាការប្រុងប្រយ័ត្នឱ្យបានខ្ពស់ បើចង់ប្រឡូកក្នុងសង្គមមួយនេះ ព្រោះថា ការរស់នៅ និងសេពគប់ បើមិនគិតឱ្យបានល្អិតល្អន់ ច្បាស់ជានាំគ្រោះ និងបញ្ហាដល់ខ្លួនមិនខាន។ យ៉ាងណាមិញ ខាងក្រោមនេះ ជាសារមួយចំនួន ចំពោះអ្នកក្រ កុំធ្វើរឿងទាំង ៣ យ៉ាងនេះ ចំណែកអ្នកមាន កុំទៅពាក់ព័ន្ធ រញ៉េរញ៉ៃនឹងមនុស្ស ៤ ប្រភេទ។

១. រឿង ៣ យ៉ាងដែលអ្នកក្រមិនគួរធ្វើ

- ពេលក្រ កុំរឹងរូស

ជាដំបូង អ្នកនឹងមិនរកលុយដោយការប្រឹងប្រែងនោះទេ សួរថាហេតុអ្វីបានជាអ្នកត្រូវខំធ្វើការដើម្បីផលប្រយោជន៍ចៅហ្វាយរបស់អ្នក ហើយវានឹងប៉ះពាល់ដល់សុខភាពរបស់អ្នក ក៏ដូចជាហិរញ្ញវត្ថុរបស់អ្នក។

ម្យ៉ាងទៀត បើផ្លូវនេះមិនសមរម្យ ហេតុអ្វីអ្នកមិនជ្រើសរើសផ្លូវផ្សេង? អ្នក​ដឹង​ទេ​ថា​ពេល​អ្នក​ក្រ​យ៉ាង​នេះ ​អ្នក​គ្មាន​អ្វី​ត្រូវ​បាត់បង់ទៀតនោះឡើយ។ ជំនួសឱ្យការព្យួរនៅលើដើមឈើដោយសារតែការជាប់គាំង អ្នកគួរតែផ្លាស់ប្តូរចិត្តគំនិតភ្លាមៗ ប្រហែលជាអ្នកនៅតែមានឱកាសរស់រានមានជីវិត។

Screen Shot 2023 03 27 At 4.48.39 PM

- ពេល​ចុះ​ខ្សោយ​កុំ​ប្រញាប់

រហូតដល់ទៅ ៩៩% នៃអ្នករស់នៅក្នុងសង្គមទំនើប មានភាពមមាញឹកដូចការវិលជុំ ប៉ុន្តែពួកគេមិនដឹងថា ហេតុអ្វីបានជាពួកគេរវល់យ៉ាងនេះនោះឡើយ។ ពួកគេមិនត្រឹមតែរស់នៅក្នុងគំនិតច្របូកច្របល់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេជាពិសេស គឺមិនចេះអត់ធ្មត់។ បើ​អ្នក​ធ្វើ​ការ​ដោយ​មិន​គិត អ្នក​រវល់​ខ្លាំង ហើយ​សម្រាក​មិន​បាន​នោះ អ្នក​នឹង​ទទួល​មិនបាន​អ្វី​ទាំងអស់។

ការ​មិន​ដឹង​ខ្លួន​ជា​បញ្ហា​ក្តៅ​គគុកនៅក្នុង​សង្គម​បច្ចុប្បន្ន ដូច្នេះ​អ្នក​ត្រូវ​ដឹង​ថា​ខ្លួន​កំពុង​ធ្វើ​អ្វី។ តើ​យើង​មាន​ការ​យល់​ដឹង​កាន់​តែ​ប្រសើរ​ដោយ​របៀប​ណា? ប្រហែលជាចម្លើយដ៏ល្អបំផុត គឺត្រូវនៅស្ងៀម ហើយស្តាប់ដោយយកចិត្តទុកដាក់។

- ពេល​ហោប៉ៅ​ទទេ កុំ​ចេះតែប៉ាវ​អ្នក​ដទៃ

ត្រូវគិតពីខ្លួនឯងសិន មុននឹងទៅជួយ ឬពឹងអ្នកដទៃ។ ពាក្យថា "បំភ្លឺភ្លើងហើយដើរ" គឺជាការពិត។ ពេលអត់ ពេលក្រ កុំចិត្តល្អរហូតដល់បំផ្លាញខ្លួនឯង ជួយខ្លួនឯងសិន ខំប្រឹងដោយកម្លាំងញើសឈាមខ្លួនឯង មុននឹងទៅពឹងអ្នកដទៃ។

២. សម្រាប់អ្នកមាន កុំយកខ្លួនទៅពាក់ព័ន្ធ រញ៉េរញ៉ៃនឹងមនុស្ស ៤ ប្រភេទ

Screen Shot 2023 03 27 At 4.48.45 PM

- ចៀសឱ្យឆ្ងាយពីមនុស្សឆ្លាត ខ្សែលល

នៅពេលអ្នកក្លាយជាអ្នកមាន នឹងមានអ្នកនិយាយសរសើរ បញ្ជោជាច្រើនចូលមកក្បែរ។ មិនមែនពាក្យផ្អែមល្ហែមទាំងអស់សុទ្ធតែអាក្រក់នោះទេ ប៉ុន្តែនៅពេលដែលអ្នកមានលក្ខខណ្ឌសេដ្ឋកិច្ចប្រសើរជាងមុន មុននឹងស៊ីជោរនឹងពាក្យសរសើរ អ្នកគួរតែប្រើហេតុផលដើម្បីវិភាគ។ អ្នក​សរសើរ​ច្រើន​តែ​មិន​ស្មោះ​ត្រង់ ហើយ​ពួក​គេ​អាច​នឹង​មាន​គំនិតមិនល្អមកលើអ្នក។ វាជាផ្នែកត្រឡប់នៃជីវិត ប៉ុន្តែវាជាការពិត។

- កុំមើលងាយអ្នកក្រ

មានអ្នកមានច្រើនណាស់ ដែលតែងតែមើលងាយអ្នកក្រ។ ច្បាប់នៃជីវិត គឺគួរឱ្យចាប់អារម្មណ៍ជាពិសេស អ្នកកាន់តែមើលងាយមនុស្សប្រភេទណាមួយ នោះអ្នកទំនងជាក្លាយជាមនុស្សម្នាក់ក្នុងចំណោមពួកគេនៅថ្ងៃក្រោយ។

ពេល​រក​លុយ​បាន យើង​គួរ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ចំពោះ​ការ​លំបាក​របស់​អ្នក​ដែល​មិន​អាច​រក​បាន​ច្រើន។ រក្សាចិត្តល្អ អ្នកនឹងក្លាយជាមនុស្សល្អ សំណាងក៏ចូលមករកអ្នកកាន់តែច្រើនផងដែរ។

- កុំ​ទាក់​ទង​នឹង​មនុស្ស​ចេះ​តែ​ផឹក​ស៊ី​សប្បាយ

នៅពេលដែលអ្នកក្លាយជាអ្នកមាន មនុស្សដែលនៅជុំវិញខ្លួនអ្នកអាចជាកូនអ្នកមានស្ដុកស្ដម្ភ ជាធម្មតា ពួកគេច្បាស់ជាមានការចាយវាយ ស៊ីផឹកច្រើន ការទិញទំនិញប្រណីត និងការសប្បាយ។ ឪពុកម្តាយរបស់ពួកគេមានលក្ខខណ្ឌច្រើនគ្រប់គ្រាន់សម្រាប់ពួកគេដើម្បីរីករាយនឹងជីវិតដ៏ប្រណិត។

មនុស្សជាច្រើនគិតថា មនុស្សខំធ្វើការគ្រាន់តែមានជីវិតពេញបរិបូរណ៍ គ្រួសារខ្ញុំជាអ្នកមាន តើមានអ្វីខុសដែលខ្ញុំរកមិត្តភ័ក្តិដើម្បីសប្បាយ? ប៉ុន្តែ​ចំណុច​ដែល​គួរ​លើក​យក​មក​និយាយ​នៅ​ទី​នេះ​គឺ​ថា មនុស្ស​ដែលគិតតែផឹកស៊ីសប្បាយ នឹង​ធ្វើ​ឱ្យ​អ្នក​បាត់បង់​ទ្រព្យសម្បត្តិ​។

នៅពេលអ្នកក្លាយជាអ្នកមាន គ្មាននរណាម្នាក់មានសិទ្ធិហាមឃាត់អ្នកឱ្យរីករាយនឹងជីវិតនោះទេ ប៉ុន្តែប្រសិនបើអ្នកសេពគប់ជាមួយមនុស្សចេះតែដើរស៊ីផឹកសប្បាយ សូម្បីតែភ្នំក៏អាចរលាយបានដែរ ជីវិតអ្នកនឹងធ្លាក់ចុះបានយ៉ាងងាយ៕

ប្រភព ៖ បរទេស / Knongsrok