បន្តក់​ប្រេងខ្យល់ ១ តំណក់​លើទីតាំង​រាងកាយទាំង ២ នេះ រួច​ចូល​គេង នឹងទទួលបានលទ្ធផលលើសពីអ្វីដែលអ្នកគិត

ប្រសិនបើអ្នកដឹងថា ការបន្តក់ប្រេងខ្យល់មួយតំណក់ក្នុងទីតាំងនេះ អាចជួយអ្នកឱ្យដំណើរការរំលាយអាហាររបស់អ្នកប្រសើរឡើង គេងលក់ស្រួល ធ្វើអោយប្រសើរឡើងនូវការទល់លាមក... ដូច្នេះអាយុកាលរបស់អ្នកនឹងប្រសើរឡើង។

ប្រេងខ្យល់លាបត្រង់ប្រាសាទនឹងព្យាបាលការឈឺក្បាល។ លាបលើរាងកាយដើម្បីជៀសវាងមូសខាំ។ លើសពីនេះ វាមានអត្ថប្រយោជន៍ជាច្រើនទៀត៖ មុនពេលចូលគេង ប្រសិនបើអ្នកលាបប្រេងខ្យល់នៅលើជើង ឬផ្ចិត រាងកាយនឹងសម្រាក គេងលក់ស្រួល និងការពារជំងឺផ្សេងៗ។

១. លាបប្រេងខ្យល់ ហើយម៉ាស្សាជើងរបស់អ្នក

ជនជាតិចិនបុរាណបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជើង ថែមទាំងប្រៀបធៀបវាទៅនឹងខួរក្បាលមនុស្សទៀតផង។ ជាការពិតនៅក្នុងជើងមានសរសៃប្រសាទជាច្រើនដែលភ្ជាប់យ៉ាងជិតស្និទ្ធជាមួយសរីរាង្គខាងក្នុង។

យោងតាមវេជ្ជបណ្ឌិតទូទៅ Bui Dac Sang (សមាគមឱសថបូព៌ាហាណូយ) ការប្រើប្រេងកូឡា រួមទាំងប្រេងខ្យល់ដើម្បីម៉ាស្សាជើង គឺជាវិធីសាស្ត្រប្រជាប្រិយ ប៉ុន្តែមានប្រសិទ្ធភាពខ្លាំង។

Nho Dau Gio Cao Chan 0728

អ្នកជំនាញបាន​និយាយ​ថា ប្រេងខ្យល់​មាន​ក្លិន​ក្រអូប​ត្រជាក់​ដែល​នឹង​ជួយ​សម្រួល​ដល់​រាង​កាយ​ទាំងមូល ។ ជាងនេះទៅទៀត ប្រេងខ្យល់នឹងធ្វើឱ្យជើងកក់ក្តៅ ដែលជាកត្តាសំខាន់ណាស់ក្នុងរដូវរងារ លើសពីនេះការរក្សា "ឱ្យក្បាលត្រជាក់ និងជើងឱ្យក្តៅ" ក៏ជាគោលការណ៍សំខាន់មួយក្នុងការថែរក្សាសុខភាពជារៀងរហូត។ ហើយចុងក្រោយ ប្រេងខ្យល់ធ្វើឱ្យរាងកាយមានភាពកក់ក្តៅ ជួយការពារជំងឺជាច្រើនដូចជា ក្អក និងផ្តាសាយយ៉ាងមានប្រសិទ្ធភាព។

ដូច្នេះហើយ ទម្លាប់នៃការម៉ាស្សាជើងឱ្យបានត្រឹមត្រូវជាមួយនឹងប្រេងខ្យល់មុនពេលចូលគេង អាចជួយអ្នកឱ្យប្រសើរឡើងនូវចរន្តឈាមក្នុងរាងកាយ ដោយហេតុនេះជួយឱ្យគេងលក់ស្រួល រក្សាកំដៅក្នុងខ្លួន និងការពារជំងឺយ៉ាងមានប្រសិទ្ធភាព។

លោកវេជ្ជបណ្ឌិត Bui Dac Sang បានវាយតម្លៃថា ចាំបាច់ប្រើប្រេងខ្យល់ ជាពិសេសការម៉ាស្សាជើងប្រចាំថ្ងៃជាប្រចាំមុនពេលចូលគេងគឺល្អខ្លាំងណាស់សម្រាប់រាងកាយ។

យោងតាមអ្នកជំនាញការម៉ាស្សាជើងឱ្យបានត្រឹមត្រូវ ១៥ នាទីមុនពេលចូលគេង អាចជួយឱ្យរាងកាយមានផាសុខភាព និងស្រួលខ្លួន ព្រមទាំងធ្វើឱ្យឈាមដើរស្រួលផងដែរ។ ជួយព្យាបាលឈឺក្បាល ប្រកាំង បញ្ចុះសម្ពាធឈាម...។

២. លាបប្រេងខ្យល់លើផ្ចិតរបស់អ្នក រួចចូលគេង

ផ្ចិតគឺជាការតភ្ជាប់រវាងសរីរាង្គខាងក្នុង និងសកម្មភាពខាងក្រៅ។ ផ្ចិតគឺមានភាពផុយស្រួយណាស់ ដូច្នេះប្រសិនបើអ្នកមិនយកចិត្តទុកដាក់លើការថែទាំ និងអនាម័យ ក៏ដូចជាមិនផ្លាស់ប្តូរទម្លាប់នៃការញ៉ាំទេ វានឹងធ្វើឱ្យប៉ះពាល់ដល់សរីរាង្គខាងក្នុង។

Nho Dau Gio 0728

អ្នកឱសថបុរាណចិនណែនាំឲ្យបន្តក់ប្រេងខ្យល់ ១ ដំណក់ចូលក្នុងផ្ចិតជារៀងរាល់យប់ ដើម្បីពង្រឹងសុខភាពក្រពះពោះវៀនយ៉ាងមានប្រសិទ្ធភាព។

ជាងនេះទៅទៀត ប្រេងខ្យល់ជួយពន្លឿនចរន្តឈាម ជម្រះមេរីឌីន ធ្វើឱ្យរាងកាយមានភាពកក់ក្តៅ ដោយហេតុនេះជួយកែលម្អគុណភាពនៃការគេង។

លើសពីនេះ ការលាបប្រេងខ្យល់ទៅផ្ចិតធ្វើឱ្យរាងកាយមានភាពកក់ក្តៅ ជួយការពារជំងឺជាច្រើនដូចជា ក្អក និងផ្តាសាយយ៉ាងមានប្រសិទ្ធភាព។

សម្រាប់ស្ត្រីធាត់ គួរតែលាបប្រេងខ្យល់នៅលើផ្ចិតមុនពេលចូលគេង វាអាចមានឥទ្ធិពលល្អលើការសម្រកទម្ងន់ក្នុងរយៈពេលយូរ ព្រោះវាអាចជួយគ្រប់គ្រង qi ឈាម បណ្តេញភាពត្រជាក់ និងសំណើមចេញពីរាងកាយ ជំរុញការរំលាយអាហារ។

៣. ចំណាំនៅពេលលាបប្រេងខ្យល់លើរាងកាយ

លោក​វេជ្ជបណ្ឌិត Bui Dac Sang ថា​របៀប​លាប​ប្រេង​ខ្យល់ឱ្យ​បាន​ត្រឹមត្រូវ​គឺ​គ្មាន​ស្តង់ដារ។ ទោះយ៉ាងណាក៏ដោយ មានការព្រមានមួយចំនួនដែលត្រូវចងចាំ៖

- លាងដៃមុន និងក្រោយពេលលាបប្រេងខ្យល់ ដើម្បីកុំឱ្យប្រេងខ្យល់ចូលភ្នែក លើសរីរាង្គនានានៅលើផ្ទៃមុខ ដែលបង្កឱ្យមានភាពមិនស្រួល។

- សម្រាប់អ្នកជំងឺឈឺពោះ និងពិបាករំលាយអាហារ បន្តក់លាបត្រង់កន្លែងជុំវិញផ្ចិត ហើយបើឈឺក្បាល ត្រូវលាបតាមត្រង់កន្លែងប្រាសាទ បើចង់ឱ្យខ្លួនប្រាណក្តៅ ត្រូវលាបលើដៃ និងជើង តែពេលលាប ថ្នមៗ ចុចវាដោយម្រាមដៃចង្អុលរបស់អ្នក។

- ជាពិសេសក្នុងមួយថ្ងៃមិនឱ្យលើសពី 3-4 ដង និងមិនត្រូវលាបលើភ្នាសរំអិល តំបន់ភ្នែក របួសចំហរ។

-ក្នុងករណីមានជំងឺរ៉ាំរ៉ៃ កុមារ និងស្ត្រីមានផ្ទៃពោះ ពេលប្រើប្រេងខ្យល់ ត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិត៕

ប្រភព៖ បរទេស|ប្រែសម្រួល៖ វីរៈ