BREAKING: សម្តេចតេជោបញ្ជាមិនឲ្យមានការលក់សំបុត្រចូលទស្សនាការប្រកួតស៊ីហ្គេមដាច់ខាត

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ យោងតាមសារសំឡេងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាមិនឲ្យមានការលក់សំបុត្រចូលទស្សនាការប្រកួតស៊ីហ្គេម ជាដាច់ខាត។

សារសំឡេងពិសេស សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការផ្សព្វផ្សាយការលក់សំបុត្រចូលក្នុងពិធីបើក និងពិធីបិទស៊ីហ្គេម បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ ​

« ខ្ញុំបានទទួលព័ត៌មានតាមរយៈ សម្តេចពិជ័យសេនា ទៀ បាញ់ ថាមានការផ្សព្វផ្សាយទាក់ទងនឹងការលក់សំបុត្រ ចូលក្នុងពិធីបើក និងពិធីបិទស៊ីហ្គេម។ ករណីនេះ ទាមទារឱ្យខ្ញុំព្រះករុណា ខ្ញុំចេញសារជាបន្ទាន់ ដើម្បីជម្រាបជូនដល់អ្នកទទួលខុសត្រូវទាំងឡាយ ទាក់ទងនឹងការប្រកួតស៊ីហ្គេមនាពេលមុខនេះ។

338594111_231311816060791_6034950838968976334_n

«ខ្ញុំគឺមិនយល់ព្រមដាច់ខាត ឲ្យមានការលក់សំបុត្រទាំងការចូលបើក ក៏ដូចជាការប្រកួតកីឡាផ្សេងៗទៀត ក្នុងរយៈពេលស៊ីហ្គេម ខ្ញុំមិនយល់ព្រមដាច់ខាននូវការធ្វើបែបនេះ។ »

បទបញ្ជាចំនួន ០៣ របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តី៖

១. មិនឱ្យមានការលក់សំបុត្រ ទាំងពិធីបើក និងពិធីបិទ

២. ឱ្យបងប្អូនបានចូលទស្សនាដោយសេរី ដោយមិនមានបង់ប្រាក់

៣. ការប្រកួតតាមវិញ្ញាសារនានា ក៏មិនត្រូវបានបង់ថ្លៃណាមួយនោះឡើយ

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN