លោក Ten Hag បញ្ជាក់ពីតួនាទីរបស់ McTominay បន្ទាប់ពីគ្រាប់បាល់បួនគ្រាប់សម្រាប់ស្កុតឡែន

លោក Erik Ten Hag បានបញ្ចាក់ពីតួនាទី​របស់​ Scott McTominay នៅក្នុងក្រុម Man Utd បន្ទាប់​ពី​ខ្សែបម្រើរូប​នេះ​រក​បាន​៤​គ្រាប់ឱ្យជម្រើសជាតិ​ស្កុតឡែន ក្នុង​ការ​ប្រកួតកាល​ពី​ប៉ុន្មានថ្ងៃមុន។

ប្រាប់អ្នកយកព័ត៌មាននៅទីលានហ្វឹកហាត់ Carrington កាលពីថ្ងៃសុក្រ គ្រូបង្វឹក​សញ្ជាតិហូឡង់ថា៖ «ខ្ញុំគិតថា Scott (McTominay) អាចដើរតួក្នុងតួនាទីជាច្រើន ហើយវាច្បាស់ណាស់ គាត់មានសមត្ថភាពស៊ុតបញ្ចូលទី វាច្បាស់ណាស់»។

0_GettyImages 1477608133

«យើងបានឃើញគាត់​ធ្វើ​បានសម្រាប់ស្កុតលែន ប៉ុន្តែគាត់ក៏បានធ្វើនៅរដូវកាលនេះសម្រាប់យើងដែរ ។ គាត់គឺជាអ្នកបញ្ចប់ដ៏ល្អម្នាក់«។

លើស​ពីនេះ​លោក​ក៏បាន​និយាយអំពី​Wout Weghorst ក្នុងតំណែងប្រយុទ្ធ និង​ការ​ដាក់ឱ្យ​ចុះមក​លេង​ក្នុងតំបន់បម្រើមួយចំនួន​ផង​ដែរ។

លោក​ថា៖ «ប៉ុន្តែខ្ញុំឃើញគាត់ជាខ្សែបម្រើ ដូច្នេះខ្ញុំគិតថាខ្ញុំសប្បាយចិត្តនឹងអ្វីដែល Wout [Weghorst] កំពុងធ្វើ ពីព្រោះនៅពេលដែល Wout ស្ថិតនៅក្នុងក្រុម នោះក្រុមនឹងធ្វើបានល្អជាងគ្មានគាត់»។

Untitled Design 1 6

McTominay រកបានបួនគ្រាប់ឱ្យស្កុតឡែនអំឡុងពេលសម្រាកអន្តរជាតិ FIFA Day ចុងក្រោយ។ Scott ស៊ុតបញ្ចូលទីបាន ១៨ គ្រាប់ក្នុងការបង្ហាញខ្លួន 202 លើកសម្រាប់ក្រុមបិសាចក្រហម ហើយ​រដូវ​កាល​នេះ គាត់បើកគណនីគ្រាប់​បាល់ពេល man Utd លេង​តទល់ Omonia Nicosia ក្នុងខែតុលា។

គាត់ក៏បានស៊ុតបញ្ចូលទីទល់នឹងក្រុម Aston Villa ក្នុងលទ្ធផល 4-2 ក្នុងពាន Carabao Cup ក្នុងជុំទី 3 មុន​សម្រាកការ​ប្រកួត World Cup  ផង​ដែរ។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN