មិនគួរមើលរំលងនោះទេ!នេះគឺរាល់គន្លិះទាំង ៦ដើម្បីការពារស្បែករបស់អ្នកនៅរដូវក្តៅនេះ

កាំរស្មីអ៊ុលត្រាវីយូឡេ (UV) ពីព្រះអាទិត្យអាចបណ្តាលឱ្យខូចស្បែកក្នុងរយៈពេលត្រឹមតែ 15 នាទីប៉ុណ្ណោះ។ ការប៉ះពាល់យូរ និងការខូចខាតអាចនាំឱ្យមានទម្រង់ផ្សេងៗនៃជំងឺមហារីកស្បែក ដែលភាគច្រើនអាចការពារបាន។

គន្លឹះសំខាន់គឺត្រូវចេះការពារកំដៅថ្ងៃ និងដឹងពីរបៀបថែរក្សាស្បែករបស់អ្នកឱ្យមានសុខភាពល្អ ៖

១. ជៀសវាងព្រះអាទិត្យចន្លោះពីម៉ោង ១០ ព្រឹកដល់ម៉ោង ២រសៀល

នេះគឺជាពេលដែលព្រះអាទិត្យខ្លាំងបំផុត និងបង្កើតឱកាសដ៏ធំបំផុតនៃកម្តៅព្រះអាទិត្យ ។ ប្រសិនបើអ្នកត្រូវតែនៅខាងក្រៅក្នុងអំឡុងពេលម៉ោងទាំងនេះ ស្វែងរកម្លប់ដោយប្រើឆ័ត្រ ដើមឈើ ឬប្រភេទជំរកផ្សេងទៀត។ ប្រើសម្លៀកបំពាក់ការពារ និងឡេការពារកម្តៅថ្ងៃ ទោះបីជានៅក្នុងម្លប់ក៏ដោយ។

២. ប្រើឡេការពារកម្តៅថ្ងៃពេលចេញក្រៅ

លេខ SPF ខ្ពស់បង្ហាញពីការការពារកើនឡើង។ បណ្ឌិតសភាសើស្បែកអាមេរិកណែនាំអោយប្រើយ៉ាងហោចណាស់ SPF 30។ ប្រើឡេការពារកម្តៅថ្ងៃ ទោះជាថ្ងៃដែលមានពពក ឬត្រជាក់ ដោយសារការខូចខាតពីកាំរស្មីព្រះអាទិត្យនៅតែអាចកើតឡើង។ លាបឡើងវិញរៀងរាល់ពីរម៉ោងម្តង ឬក្រោយពេលហែលទឹក ឬពេលបែកញើសផងដែរ ។សូមពិនិត្យមើលកាលបរិច្ឆេទផុតកំណត់ — ជាធម្មតាអាយុកាលមានរយៈពេលបីឆ្នាំ ឬតិចជាងប្រសិនបើវាត្រូវបានរក្សាទុកក្នុងសីតុណ្ហភាពខ្ពស់។

2

៣. ពាក់វ៉ែនតាការពារកាំរស្មី UVA និង UVB  

វ៉ែនតាការពារត្រឹមត្រូវ ជួយការពារការខូចខាតស្បែកដែលងាយប្រតិកម្មជុំវិញភ្នែករបស់អ្នក ក៏ដូចជាជំងឺភ្នែកឡើងបាយ។

៤. ពាក់ឧបករណ៍ការពារកម្តៅដល់ក្បាលត្រឹមត្រូវ

មួកដែលមានគែមធំទូលាយអាចការពារមុខ ត្រចៀក និងករបស់អ្នក។ ប្រសិនបើពាក់មួកផ្សេងៗ កុំភ្លេចលាបឡេការពារកំដៅថ្ងៃត្រង់ក និងត្រចៀក។ ស្លៀកសម្លៀកបំពាក់ការពារដែលគ្របដណ្តប់តំបន់ដែលប៉ះពាល់។

3

៥. ការពារក្មេងអាយុក្រោមប្រាំមួយខែមិនគួរប្រើឡេការពារកម្តៅថ្ងៃទេ ប៉ុន្តែគួរតែត្រូវបានការពារពីកាំរស្មីព្រះអាទិត្យជាមួយនឹងសម្លៀកបំពាក់ការពារ និងម្លប់។ ក្មេងអាយុប្រាំមួយខែ ឬចាស់ជាងនេះគួរតែលាបឡេការពារកម្តៅថ្ងៃជាប្រចាំនៅពេលនៅខាងក្រៅ។

4

៦.ជ្រើសរើសរបៀបរស់នៅដែលមានសុខភាពល្អ​

ថែរក្សាស្បែកឱ្យមានសុខភាពល្អដោយមិនជក់បារី។ ការជក់បារីបំផ្លាញ collagen និង elastin នៅក្នុងស្បែករបស់អ្នក។ ព្យាបាលស្បែករបស់អ្នកដោយថ្នមៗដោយប្រើសាប៊ូស្រាល និងជាតិសំណើមប្រចាំថ្ងៃ៕

1

ប្រភព៖ បរទេស

 

 

 

 

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN