គ្រូបង្វឹក Issara Sritaro និយាយអំពីភាពចម្រូងចម្រាសជុំវិញ U22 ថៃ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២

ឆ្ពោះទៅស៊ីហ្គេមលើកទី៣២ U22 ថៃ បានប្រមូលផ្តុំគ្នាចាប់ពីថ្ងៃទី២០ ខែមេសា នៅមជ្ឈមណ្ឌលកីឡា Pattana ខេត្ត Chonburi។ យ៉ាង​ណា​ក៏​ដោយ រហូត​ដល់​ថ្ងៃ​ទី ២៤ ខែ​មេសា​គ្រូ​បង្វឹក Issara Sritaro ថា​ក្រុមរបស់​លោក​មាន​កម្លាំងគ្រប់គ្រាន់សម្រាប់​ការ​ប្រកួតប្រជែងក្នុងស៊ីហ្គេមឆ្នាំនេះហើយ។

នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា U22 ថៃ​នឹង​ហោះ​មក​កម្ពុជា​ដើម្បី​ចូល​រួម​ស៊ីហ្គេម ដូច្នេះហើយ លោក Issara Sritaro មានពេលត្រឹមតែ 2-3 ថ្ងៃប៉ុណ្ណោះ សម្រាប់ក្រុមកីឡាកររបស់លោកធ្វើ​ការ​ហ្វឹកហាត់​និង​រៀបចំ​ការ​ប្រកួត។

មុន​ស៊ីហ្គេម​លើក​ទី​៣២ ក្រុមដំរី​ជំទង់មួយនេះ​មិន​មាន​ការ​ប្រកួត​មិត្តភាព​ណា​មួយ​ឡើយ។ ករណីនេះបានធ្វើឱ្យអ្នកទស្សនាជាច្រើននៅក្នុងប្រទេសថៃសម្តែងការមិនពេញចិត្ត ហើយគិតថា សមត្ថភាពប្រកួតប្រជែងរបស់ U22 ថៃ​ហាក់​ដើរ​ក្រោយ​ប្រទេស​មួយចំនួន​ក្នុង​តំបន់។

Issara Sritaro 1616

មុនពេលការសម្រេចចិត្តដ៏ចម្រូងចម្រាស គ្រូបង្វឹក Issara Sritaro បានសង្កត់ធ្ងន់ថា៖ “ការប្រកួតក្នុងស្រុកនៅតែដំណើរការនៅឡើយ ដូច្នេះយើងមិនអាចរៀបចំការប្រកួតមិត្តភាពបានទេ។ ខ្ញុំមិនឃើញមានបញ្ហាជាមួយរឿងនេះទេ។ ជាក់ស្តែង U22 ថៃ មានគុណភាពក្នុងការប្រកួត Doha Cup 2023 ចុងក្រោយរួច​ហើយ»។

«បច្ចុប្បន្ននេះ ខ្ញុំ និងជំនួយការផ្សេងទៀតកំពុងផ្តោតលើការស្រាវជ្រាវ U22 សិង្ហបុរី ដែលជាគូប្រកួតក្នុងការប្រកួតបើកឆាកនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២»។

4710169

«ក្នុងអំឡុងពេលដែលយើងលេង Doha Cup សិង្ហបុរី U22 បានចូលរួមការប្រកួត Merlion Cup ។ ខ្ញុំបានកត់សម្គាល់ឃើញថា ពួកគេផ្តោតលើរចនាប័ទ្មការប្រយុទ្ធខ្លាំងដោយធ្វើ​ការ​ដាក់​សម្ពាធគូប្រកួតខ្លាំង។ យ៉ាង​ណា​មិញ សិង្ហបុរី​អាច​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​ទាំង​ស្រុង​ក្នុង​ការ​ប្រកួត​ជាមួយ​ថៃ​ខាង​មុខ​នេះ»។

U22 ថៃ​ជា​បេក្ខភាព​ភ្លឺ​ស្វាង​បំផុត​សម្រាប់​ការ​ប្រកួត​កីឡា​បាល់​ទាត់​បុរស​ស៊ីហ្គេម​លើក​ទី​៣២។ បញ្ជី​ឈ្មោះ​ទ័ព​ថៃ​ត្រៀម​ស៊ីហ្គេម​លើក​ទី​៣២ មាន​កីឡាករ​២៩​រូប។ ត្រឹមថ្ងៃទី 27 ខែមេសា គ្រូបង្វឹក Issara Sritaro នឹងកាត់បន្ថយបញ្ជីឈ្មោះមួយចំនួន។ ថៃ​ជា​គូប្រកួត​ជាមួយ U22 វៀតណាម ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល B ស៊ីហ្គេម ៣២។ U22 វៀតណាម ទើបតែប្រកួតមិត្តភាពជាមួយក្លឹបហូជីមិញតែយ់ាងណាក្ដី កងទ័ពរបស់គ្រូបង្វឹក Troussier បានទទួលបរាជ័យ 2-3 ។

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN