ស្រីៗគ្នាយើងគួរយល់ដឹង! មកស្គាល់បន្លែនិងផ្លែឈើដែលជាឱសថទិព្វក្នុងការកាត់បន្ថយភាពឈឺចុកចាប់ពេលមករដូវ

ស្ត្រីៗគ្នាយើងទាំងឡាយ ជាទូទៅនឹងជួបប្រទះការឈឺចុកចាប់ដោយធម្មជាតិមួយតាមរយៈការមករដូវមួយខែម្តង។​ ក្រៅពីការស្អំទឹកក្តៅ ឬទឹកកក ឬទ្រាំទាំភាពងឈឺចាប់ អ្នកក៏អាចកាត់បន្ថយភាពឈឺចាប់នេះបានតាមរយៈរបបអាហារដែលអ្នកបរិភោគបានដែរ។​ ខាងក្រោមនេះជាបន្លែនិងផ្លែឈើដែលអាចកាត់បន្ថយការឈឺចុកចាប់ពេលមករដូវ៖

1

១.​ ផ្លែចេក

ផ្លែចេកមានសារជាតិហ្វាយប័រ (Fiber) ច្រើន ធ្វើឱ្យយើងងាយស្រួលក្នុងការធ្វើចលនា។ វាជួយកាត់បន្ថយការឈឺពោះ និងឱ្យអ្នកលែងមានអារម្មណ៍ចុកចាប់បានច្រើន។ វាក៏មានសារជាតិម៉ាញ៉េស្យូម ដែលសម្រួលការកន្ត្រាក់នៃផ្ទៃកស្បូន។

2

២. ផ្លែក្រូច

ផ្លែក្រូចគឺជាប្រភពនៃវីតាមីន C។​ វាក៏មានសារជាតិចិញ្ចឹមដូចទឹកដោះគោដែរ ដូចជា ម៉ាញ៉េស្យូម ប៉ូតាស្យូម និងវីតាមីនD។

3

៣.​ ផ្លែក្រូចឆ្មារលឿង

​ ផ្លែក្រូចឆ្មារលឿងក៏សម្បូរទៅដោយវីតាមីនC ច្រើនដែរ ដែលជួយស្រូបជាតិដែកពីអាហារដែលយើងបរិភោគ ឱ្យចូលទៅក្នុងឈាម និងជាលិកាផ្សេងៗ​។​ ក្នុងពេលមករដូវអ្នកបាត់បង់ជាតិដែកទៅតាមឈាមច្រើន ទើបត្រូវការវីតាមីននេះមកជំនួយ។

២

៤.​ ផ្លែឳឡឹក

ផ្លែនេះសម្បូរទៅដោយជាតិទឹកដែលអាចបំពេញកង្វះខាតទឹកនៅក្នុងខ្លួនផង​ និងជួយបន្ថែមជាតិស្ករធម្មជាតិទៅក្នុងឈាមផងដែរ។

5

៥. ផ្កាខាត់ណាបៃតង

វាសម្បូរទៅដោយជាតិហ្វាយប័រ (Fiber) និងដែក ដែលសម្រួលភាពឈឺចាប់នៅក្នុងពេលមករដូវបានយ៉ាងលឿន។

6

៦. ដើមខាត់ណា

ក្រៅពីផ្កាខាត់ណា ដើមខាត់ណាក៏ជាឱសថទិព្វក្នុងការបំបាត់ភាពចុកចាប់ពេលមករដូវដែរ។​ វាសម្បូរជាតិកាល់ស្យូម និងម៉ាញ៉េស្យូម ដែលល្អបំផុតសម្រាប់អ្នកខ្វះជាតិកាល់ស្យូម ហើយក៏ជួយសម្រួលការឈឺចាប់ពេលមករដូវផងដែរ៕

ប្រភព៖ បរទេស

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN