កុំញឹកពេក! មូលហេតុចម្បងទាំង៩ចំណុចដែលអ្នកគួរកាត់បន្ថយឬបញ្ឈប់ការបរិភោគមីកំប៉ុងចាប់ពីពេលនេះតទៅ

មីកំប៉ុងគឺជាអាហារសម្រន់ដែលមនុស្សទូទៅនិយមបរិភោគ ជាពិេសសយុវវ័យដោយសារវាងាយស្រួលក្នុងការចម្អិននិងមានតម្លៃថោក។ ប្រាកដណាស់ នេះមិនមែនជាលើកទីមួយដែលអ្នកដឹងថាមីកំប៉ុងផ្តល់ផលប៉ះពាល់ប៉ុណ្ណានោះទេ ក៏ប៉ុន្តែគ្រូពេទ្យនិងអ្នកវិទ្យាសាស្រ្តតែងធ្វើការដាស់តឿនជារឿយៗ។ នេះគឺជាមូលហេតុចម្បងទាំង៩ចំណុចដែលអ្នកគួរព្យាយាមកាត់បន្ថយឬបញ្ឈប់ការបរិភោគមីកំប៉ុងចាប់ពីពេលនេះតទៅ៖

Picture1

១. ការស្រូបយកសារធាតុចិញ្ចឹម

នៅពេលបរិភោគមីកំប៉ុង វាបានចូលទៅក្នុងខ្លួនអ្នករួចបង្អាក់ការស្រូបយកសារធាតុដើម្បីទៅចិញ្ចឹមផ្នែកផ្សេងៗនៃរាងកាយ។

Picture2

២. ជំងឺមហារីក

មូលហេតុដែលមីទាំងនោះអាចរក្សាគុណភាពវានៅក្នុងកញ្ចប់បានក្នុងរយៈពេលយូរគឺដោយសារការប្រើប្រាស់ក្រមួននិង Styrofoam។ ការបរិភោគសារធាតុទាំងនោះជាប្រចាំអាចបណ្តាលឱ្យប្រឈមមុខខ្ពស់នឹងជំងឺមហារីក។

Picture6

៣. សូដ្យូម

មីកំប៉ុងគឺពោរពេញទៅដោយជាតិសូដ្យូមឬអំបិល ដែលការបរិភោគច្រើនអាចនាំឱ្យដាច់សសៃឈាមខួរក្បាល គាំងបេះដូង ខូចគ្រលៀននិងជំងឺលើសឈាម។

៤. ប៉ះពាល់ដល់ប្រព័ន្ធមេតាបូលីស

នៅពេលប្រព័ន្ធមេតាបូលីសក្នុងរាងកាយចុះខ្សោយ អ្នកអាចនឹងងាយប្រឈមនឹងជំងឺផ្សេងៗ។

៥. គ្មានសារធាតុចិញ្ចឹម

ពិតណាស់ថាមីកំប៉ុងមានរសជាតិឆ្ងាញ់ ក៏ប៉ុន្តែវាគ្មានសារធាតុចិញ្ចឹមនោះទេ មានតែនាំជំងឺមកថែម។

Picture4

៦. សម្បូរទៅដោយប៊ីចេង

ប៊ីចេងត្រូវបានប្រើប្រាស់នៅក្នុងមុខម្ហូបផ្សេងៗដើម្បីបន្ថែមរសជាតិ ក៏ប៉ុន្តែវាអាចនាំឱ្យស្ពឹកស្រពន់ដៃជើង ឈឺក្បាល វិលមុខនិងថប់ៗដង្ហើមជាដើម។

៧. សម្បូរទៅដោយ Propylene Glycol

Propylene Glycol គឺជាគ្រឿងផ្សំម្យ៉ាងដែលត្រូវបានប្រើប្រាស់ក្នុងការផលិតមីកញ្ចប់ដើម្បីរក្សាសំណើម ប៉ុន្តែធ្វើឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ។ នៅពេលទទួលទាន វាទៅកកនៅក្នុងបេះដូង ថ្លើម និងតម្រងនោម ហើយអាចបណ្តាលឱ្យមានភាពមិនប្រក្រតីដល់សរីរាង្គទាំងអស់នោះ។

Picture5

៨. ប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ

ការបរិភោគមីកំប៉ុងជាប្រចាំអាចនាំឱ្យប្រព័ន្ធរំលាយអាហារចុះខ្សោយដែលនាំឱ្យឈឺក្រពះ។

៩. ឡើងទម្ងន់

មីកំប៉ុងផ្ទុកទៅដោយជាតិសូដ្យូមនិងជាតិខ្លាញ់ដែលនាំឱ្យប្រឈមនឹងការឡើងទម្ងន់លឿន៕

Picture3

ប្រភពបរទេស 

រូបភាព៖ Google Image

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN