សារព័ត៏មានវៀតណាមចាប់​អារម្មណ៍ស្ដាយ៍លោក Honda ក្នុងការ​ប្រកួតយប់​មិញ

នៅល្ងាចថ្ងៃទី ២៩ ខែមេសា ក្រុម U22 របស់កម្ពុជា បានបើកឆាកដោយជោគជ័យក្នុងការប្រកួតដំបូងក្នុងវគ្គចែកពូលនៃការប្រកួតបាល់ទាត់បុរសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។

ក្នុង​ការ​ប្រកួត​នេះ ទ័ព​របស់​គ្រូ​បង្វឹក Keisuke Honda បាន​យក​ឈ្នះ​គូប្រកួត U22 ទីម័រ​ខាង​កើត​យ៉ាង​ល្អ​ក្នុង​លទ្ធផល ៤-០។ គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ដោយ៖ ជូ ស៊ិនទី, ស រតនា និង លឹម ពិសុទ្ធ។

343634741_612999603794692_8277532832575363860_n

សារព័ត៏មានវៀតណាម The Thao បាន​សរសេរ​បែប​នេះថា៖ « ជាការកត់សម្គាល់ គ្រូបង្វឹក Honda មិនបានចូលរួមសន្និសីទសារព័ត៌មានក្រោយការប្រកួតនោះទេ។ ផ្ទុយ​ទៅ​វិញ អ្នកចាត់ការសញ្ជាតិ​ជប៉ុន​ស្រាប់តែ​បង្ហោះ​ Status  ក្នុង​គណនី​ផ្ទាល់​ខ្លួន​របស់​លោក​នៅ​លើ​បណ្តាញ​សង្គម Facebook, Twitter។ ជាក់ស្តែងគ្រូបង្វឹក Honda បានចែករំលែកថា៖ "អរគុណចំពោះការគាំទ្រក្រុម U22 កម្ពុជា យើងនឹងបន្តទន្ទឹងរង់ចាំការប្រកួតបន្ទាប់!"។»

Screenshot_1

តាម​សេចក្តី​រាយការណ៍​ដែល​បាន​បង្ហោះ​ជាមួយ​ស្ថានភាព​ខាង​លើ​គឺ​ជា​រូបថត​ផ្ទាល់​ខ្លួន​របស់​គ្រូបង្វឹក Honda ក្នុង​ស្ថានភាព​រីករាយ​និង​ផាសុកភាព​បំផុត។ ប្រហែលជាគ្រូបង្វឹក U22 កម្ពុជា មានការពេញចិត្តជាខ្លាំង ចំពោះជ័យជម្នះលើកដំបូងរបស់ក្រុមម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២។

344208119_286668500360181_2917214721483565205_n

លើសពីនេះ គ្រូបង្វឹក Keisuke Honda ក៏បានទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងស្ទីលម៉ូដ "ប្លែក" របស់គាត់នៅពេលបង្ហាញខ្លួនក្នុងការប្រកួត U22 កម្ពុជា ប៉ះ U22 ទីម័រខាងកើត។ ជាពិសេស លោក ហុងដា ស្លៀកសំលៀកបំពាក់ស្រួលៗ ដូចពេលទៅវិស្សមកាលរដូវក្តៅ ខុសពីស្ទីលឆើតឆាយពីមុន។

342348919_268429345761436_8077631284403980718_n

344208119_286668500360181_2917214721483565205_n

344536607_636363205001328_4876964728859241643_n

344537335_1297085874497560_7956287241627606296_n

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN