ខាន់ ចេសាដាក់គោលដៅ​យក​មេដាយមាស២គ្រឿងម្នាក់ឯងក្នុង SEA Games 2023

កីឡាការិនីជឺជីស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា បានបង្ហាញពីការ ប្តេជ្ញាចិត្តខ្ព​ស់ថា​ នឹង​ប្រែងប្រែងដណ្តើមមេដាយមាសឱ្យបានពីរគ្រឿង ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី​៣២ ឆ្នាំ២០២៣ ក្នុង​ប្រទេសកម្ពុជា។

69

«នាងខ្ញុំពិតជាមានមោទនភាពខ្លាំង​ណាស់ ដោយសារ ស៊ីហ្គេម លើកនេះខុសពីស៊ីហ្គេម មុនៗ ដោយកម្ពុជាយើងជាអ្នករៀបចំធ្វើ​ម្ចាស់ផ្ទះ។ ខ្ញុំ និងគ្រួសារនាងខ្ញុំ បានមក​ដល់កម្ពុជាទាំងអស់ ហើយនាងខ្ញុំពិតជាសប្បាយ​រីក​រាយខ្លាំងណាស់ ដែលប្រជាជនកម្ពុជា បានផ្តល់ការគាំទ្រទាំងអស់គ្នា។ គោលដៅរបស់នាងខ្ញុំ គឺនៅតែដដែលទេ ដូចដែលខ្ញុំបានកំណត់ គឺដណ្តើមមេដាយមាសជូនជាតិកម្ពុជា ដូចព្រឹត្តិ​ការណ៍ស៊ីហ្គេមមុនៗ និងការប្រកួតកីឡាអន្តរជាតិនានាកន្លងមក»។

344115039_3348088088853633_2789437774870009998_n

កីឡាការិនីកូនកាត់​ ខ្មែរ-អាមេរិក មិកស៊ិកបាន​បន្តថា៖ «ជាទូទៅ! ការប្រកួតនៅសហរដ្ឋអាមេរិកមានការលំបាកជាងការប្រកួតកីឡាស៊ីហ្គេម ហើយការនិយាយ បែបនេះមិនមែនមានន័យថា នាងខ្ញុំមើលស្រាលដៃគូប្រកួត ក្នុងស៊ីហ្គេម​នោះទេ។ នាងខ្ញុំប្រឹងប្រែងឱ្យអស់ ពីសមត្ថភាព ដើម្បីដណ្តើមមេដាយមាសឱ្យបាន២គ្រឿង ជូនជាតិ»។

កីឡាការិនីកូនខ្មែរកាត់អាម៉េរិករូបនេះត្រូវប្រកួតលើ២វិញ្ញាសា គឺវិញ្ញា​សា​គី (Gi) ទម្ងន់ ៥២ គីឡូក្រាម និងវិញ្ញាសាគ្មានគី (No-Gi) ទម្ងន់៥២គីឡូក្រាម។ ចំពោះវិញ្ញាសា​សរុប​នៃការប្រកួត កីឡាស៊ីហ្គេម លើកទី៣២ លើប្រភេទកីឡាជឺជីតស៊ូនេះ សរុបចំនួន១៣​វិញ្ញាសា ក្នុងនោះវិញ្ញាសាផ្នែកបុរស៦ ផ្នែកនារី៥ និងវិញ្ញាសាចម្រុះមានចំនួន២។ ការប្រកួត​គ្រោង​នឹងដំណើរការជាផ្លូវការពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នៅសាលD នៃ​មជ្ឈមណ្ឌលពិព័រណ៌ជ្រោយចង្វារ OCIC៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN