តាមឱ្យទាន់! គិតត្រឹមម៉ោង ៤ នេះ ខ្មែរយើងទទួលបានមេដាយសរុប ២៧ ហើយ

រាប់ចាប់ពីថ្ងៃប្រកួតកីឡាសុីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ រហូតមកដល់ថ្ងៃនេះ នឹងគិតត្រឹមម៉ោង ៤ រសៀលថ្ងៃទី ៦ ឧសភា ២០២៣ កម្ពុជាដែលជាម្ចាស់ផ្ទះនៃការប្រកួតបាននាំមុខគេទាំងស្រុង ដោយទទួលបានមេដាយសរុបចំនួន ២៧ មេដាយ ក្នុងនោះដែរ យើងទទួលបានមេដាយមាសចំនួន ១២ មេដាយប្រាក់ ៨ និងមេដាយសំរឹទ្ធ ៧។

345196500_605883094818741_8023013968900949151_n

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ នេះ កម្ពុជាបានបើកសម្ភោធមហាព្រឹត្តិការណ៍​នៃការប្រកួតកីឡាសុីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលយើងទទួលបានជោគជ័យខ្លាំង បង្ហាញនូវភាពអស្ចារ្យក្រៃលែង ដែលកម្មវិធីនេះប្រព្រឹត្តិទៅយ៉ាងរលូន និងទទួលបានការគាំទ្រ ស្ញើចសរសើរពីសំណាក់បងប្អូនជនរួមជាតិ និងពីសំណាក់ជាតិសាសន៍ដទៃផងដែរ៕

344766956_966019317745611_6099127381038154845_n

344933582_570491645066178_8871381118817190437_n

345047000_775347630912868_6935289445538447470_n

345283449_538006635199301_1394455534867450054_n