មនុស្ស ៤ ក្រុម ដាច់ខាត ហាមទទួលទាន ទឹកអំពៅ

ទឹកអំពៅ ជាភេសជ្ជៈធម្មជាតិមួយប្រភេទ ដែលត្រូវបានមនុស្សជាច្រើនចូលចិត្ត។ ទោះយ៉ាងណាក៏ដោយ មិនមែនគ្រប់គ្នា សុទ្ធតែអាចទទួលទានបាននោះឡើយ។ ដូច្នេះ មនុស្ស ៤ ក្រុមនេះ មិនអាចទទួលទានទឹកអំពៅបានឡើយ​។

១. កុំទទួលទានទឹកអំពៅពេលកំពុងលេបថ្នាំមួយចំនួន

ទឹកអំពៅមានសារធាតុ policosanol ដែលជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ក្នុងរាងកាយ ការពារជំងឺសរសៃឈាមបេះដូង។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកកំពុងប្រើថ្នាំដូចជាថ្នាំប្រឆាំងនឹងកំណកឈាម អ្នកមិនគួរផឹកទឹកអំពៅទេ ព្រោះសារធាតុទាំងនេះនឹងរំខានដល់ឥទ្ធិពលរបស់ policosanol ។

Screen Shot 2023 05 08 At 6.51.08 PM

២. អ្នកដែលមានពោះវៀនខ្សោយ ឬមានបញ្ហាក្រពះ

ទឹកអំពៅត្រជាក់ និងមានជាតិស្ករខ្ពស់ ដូច្នេះអ្នកដែលមានពោះវៀនខ្សោយ ឬមានបញ្ហាក្រពះ មិនគួរទទួលទានទឹកអំពៅជាប្រចាំឡើយ។ លើស​ពី​នេះ ដោយសារ​ជាតិ​ស្ករ​ខ្ពស់ ការ​ផឹក​ទឹក​អំពៅ​ច្រើន​ក៏​នាំ​ឱ្យ​ធាត់​ដែរ ។

៣. អ្នកដែលចង់សម្រកទម្ងន់

យោងតាមការស្រាវជ្រាវ ជាតិស្ករមានចំនួន ៧០% នៃសារធាតុចិញ្ចឹមនៅក្នុងទឹកអំពៅ នៅសល់គឺខ្លាញ់ ប្រូតេអ៊ីន និងម្សៅ។ ដូច្នេះហើយ ទឹកអំពៅនឹងផ្តល់ថាមពលច្រើន ងាយធ្វើឱ្យឡើងទម្ងន់ និងធាត់។ អ្នក​ដែល​កំពុង​ព្យាយាម​សម្រក​ទម្ងន់ អ្នក​ដែល​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម គួរ​ចៀសវាង​ប្រើ​ភេសជ្ជៈ​នេះ។

Screen Shot 2023 05 08 At 6.51.13 PM

៤. កុំទទួលទានច្រើនអំឡុងពេលមានផ្ទៃពោះ

ដើម្បីកាត់បន្ថយអារម្មណ៍នៃការចាញ់កូន ស្ត្រីមានផ្ទៃពោះជាច្រើនតែងតែជ្រើសរើសស្ករអំពៅជាអាហារសម្រន់។ យោងតាមអ្នកជំនាញអាហារូបត្ថម្ភបានឱ្យដឹងថា​ ស្ត្រីមានផ្ទៃពោះត្រូវទទួលបានសារធាតុចិញ្ចឹមជាច្រើន ពីប្រភពអាហារផ្សេងៗគ្នា។ ទន្ទឹមនឹងនេះ ធាតុផ្សំជាមូលដ្ឋានរបស់អំពៅគឺស្ករ។ ប្រសិនបើអ្នកញុំាជាតិស្ករច្រើនពេក ស្ត្រីមានផ្ទៃពោះអាចប្រឈមនឹងជំងឺទឹកនោមផ្អែម ពេលមានផ្ទៃពោះ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពទាំងម្តាយ និងទារក។

ចំណាំ ៖ មនុស្សជាច្រើនទិញទឹកអំពៅ តែមិនផឹកភ្លាមៗទេ ប៉ុន្តែទុកក្នុងទូទឹកកកឱ្យត្រជាក់។ ទោះជាយ៉ាងណាក៏ដោយ គួរកត់សម្គាល់ថា ទឹកអំពៅដែលទុកចោលក្នុងទូទឹកកកយូរពេក អាចបណ្តាលឱ្យមានបញ្ហារំលាយអាហារ និងរាគ។

មូលហេតុ គឺទឹកអំពៅទុកចោលយូរពេក ឬរក្សាទុកមិនបានត្រឹមត្រូវ បង្កឱ្យកើតមានបាក់តេរី និងបង្កជាជាតិពុលដល់អ្នកប្រើប្រាស់។ ការលាងសម្អាតអំពៅ ទឹក និងកែវដោយមិនមានអនាម័យ នឹងធ្វើឱ្យទឹកអំពៅមានជាតិកខ្វក់ ដែលមិនល្អសម្រាប់អ្នកប្រើប្រាស់៕

ប្រភព ៖ បរទេស / Knongsrok