សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភកីឡាការនី ប៊ូ សំណាង នូវទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារ

កីឡាការិនីអត្តពលកម្ម ប៊ូ សំណាង ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងអំឡុងពេលប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លើវិញ្ញាសារត់ចម្ងាយ ៥ ០០០ ម៉ែត្រ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ក្រោមដំណក់ទឹកភ្លៀងយ៉ាងជោគជាំ បើទោះបីជាកីឡាការិនីរូបនេះមិនទទួលបានលទ្ធផលល្អ ប៉ុន្តែទទួលនាងបានតស៊ូពុះពាររត់ដល់ទីដោយមិនបោះបង់ការប្រកួត។

346054516_781040413609102_4572764886107095709_n

កីឡាការិនីរូបនេះក៏បានចូលរួមហ្វឹកហាត់ក្នុងអត្តពលកម្ម និងបានក្លាយជាកីឡាការិនីជម្រើសជាតិ អស់រយៈពេល៦ឆ្នាំ ហើយនេះជាលើកទីមួយដែលកីឡាការិនីរូបនេះបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ក្នុងវិញ្ញាសាចំនួនពីរគឺ ចម្ងាយ ១ ៥០០ ម៉ែត្រ និង ៥ ០០០ ម៉ែត្រ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ ដែលមានអត្តពលិកបានចូលរួមប្រកួតចំនួន៣៦វិញ្ញាសា។

345912829_562531422672660_246429958005299448_n

យ៉ាងណាមិញ ដោយឃើញពីភាពតស៊ូ និងឆន្ទៈដ៏មុតមាំរបស់សំណាង សម្ដេចតេជោហ៊ុនសែន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក៏បានលើកឡើងថា ៖

បើទោះជាខ្ញុំកំពុងប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេសុីតែខ្ញុំក៏នៅបន្តតាមដានការ

ប្រកួតកីឡាសុីហ្គេមលើកទី៣២នៅកម្ពុជាយើងបានដែរ។ រឿងដែលគួរឲ្យចាប់អារម្មណ៍គឺកីឡាការិនី ប៊ូ សំណាងរត់ក្រោមដំណក់ទឹកភ្លៀងរហូតដល់ទីបញ្ចប់ ទោះបីជាខ្លួនមិនជាប់ចំណាត់ថ្នាក់ក៏ដោយ។ ដើម្បីលើកទឹកចិត្តសម្រាប់ការអត់ធ្មត់ ខ្ញុំ និងភរិយាសូមជួយឧបត្ថម្ភ១មុឺនដុល្លារ (10,000$)។ សូមលោកសេង ទៀងយកថវិការជូនកូនស្រី ប៊ូ សំណាងដោយផ្ទាល់ដៃ៕

346062090_238595778820607_8440281978114478872_n

346067671_622691993075037_8209792814317777463_n