សេចក្ដីប្រកាស! សម្រាប់បណ្ណចាស់ចូលរួមបិទព្រឹត្តិការណ៍ SEA Games ត្រូវបានចាត់ទុកជាមោឃៈ

នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី​១២ សម្រាប់ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានជូនដំណឹងពីការបោះពុម្ពបណ្ណថ្មី សម្រាប់ប្រើប្រាស់ក្នុងពិធីបិទផ្លូវការ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាល្ងាចថ្ងៃទី១៧ ខែឧសភាខាងមុខ នៅវិមានពហុកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ចំណែកឯបណ្ណចាស់ ដែលបានប្រើកាលពីបើកព្រឹត្តិការណ៍ស៊ីហ្គេម ក៏ត្រូវបានចាត់ទុកជាមោឃៈ។

Fn 2023 05 11 16 15 19 0

ក្នុងសេចក្ដីប្រកាស ក៏បានថ្លែងឱ្យដឹងបន្ថែមទៀតថា ពិធីបិទព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រខាងលើ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្ដាប្រទេសជាតិមិត្ដ ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត ភ្ញៀវជាតិ-អន្ដរជាតិ និងមហាជនយ៉ាងច្រើនកុះករ។

Fn 2023 05 11 16 15 20 8

«ដើម្បីធានាបានសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ ជាពិសេសរក្សាបាននូវកន្លែងអង្គុយសមស្របតាមចំនួនកៅអីនៃពហុកីឡដ្ឋានជាតិមរតកតេជោ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានសម្រេចបោះពុម្ពសារជាថ្មីនូវបណ្ណចូលទស្សនា និងបណ្ណរថយន្ដ សម្រាប់ប្រើប្រាស់ក្នុងពិធីបិទជាផ្លូវការ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដើម្បីប្រើប្រាស់ជំនួសបណ្ណចាស់ដែលត្រូវបានទុកជាមោឃៈ» ៕

Photo_2023 05 11_16 26 51

Fn 2023 05 11 16 15 19 4

Fn 2023 05 11 16 15 19 3

Fn 2023 05 11 16 15 19 2

Fn 2023 05 11 16 15 20 11

Fn 2023 05 11 16 15 20 8