ពេលចូលក្នុងចំណោមហ្វូងមនុស្ស អ្នកនឹងក្លាយជាមនុស្សបែបណា ចូលចុះនឹងគេដែរឬទេ?

ជ្រើសរើសរូបស្លឹកឈើមួយ ទៅតាមអារម្មណ៍របស់អ្នក នោះនឹងអាចដឹងពីអត្តចរិតរបស់អ្នកពេលស្ថិតក្នុងចំណោមហ្វូងមនុស្សដទៃ តើអ្នកអាចចុះសម្រុងនឹងមនុស្សទាំងអស់នោះដែរទេ?

X750318055278999 Pagespeed I 8954 1626578798

A. ស្លឹកឈើ A

អ្នកតែងតែមានអារម្មណ៍ស្ងប់ស្ងៀម មិនដែលបង្ហាញអារម្មណ៍ ពេលនៅចំពោះមុខមនុស្សដទៃឡើយ។ ប៉ុន្តែការពិត អ្នកគឺជាមនុស្សដែលស្អប់ការបញ្ចេញអារម្មណ៍របស់អ្នកទៅខាងក្រៅខ្លាំងណាស់។ អារម្មណ៍ដែលត្រូវគេសង្កត់សង្កិន ធ្វើឱ្យអ្នកមានទុក្ខព្រួយ ដូច្នេះហើយ អ្នកនឹងមិនបញ្ចេញអារម្មណ៍ឱ្យអ្នកណាដឹងងាយៗទេ។

B. ស្លឹកឈើ B

អ្នកជាមនុស្សដែលមានអត្តចរិតសុភាពរាបសា និងជាអ្នកស្តាប់ដ៏ល្អ។ ទោះយ៉ាងណាក៏ដោយ នៅក្នុងបេះដូងអ្នក ក៏ចង់ស្វែងរកទីតាំងឱកាសឆ្លុះបញ្ចាំងអ្នក ចង់ទទួលបានការចាប់អារម្មណ៍ពីហ្វូងមនុស្សដទៃដែរ។ អ្នកក៏បានត្រៀមខ្លួនបានយ៉ាងល្អ ក្នុងការបង្ហាញ​វត្តមាន នៅចំពោះមុខមនុស្សជាច្រើន។

C. ស្លឹកឈើ C

អ្នកជាមនុស្សចូលចិត្តនិយាយកំប្លែង អ្នកចូលចិត្តធ្វើឱ្យមនុស្សជុំវិញខ្លួនសប្បាយរីករាយ។ មនុស្សតែងតែសប្បាយចិត្ត ពេលនៅជាមួយអ្នក ពួកគេមានអារម្មណ៍ថាអ្នកដូចជា "វីតាមីនរីករាយ" ដោយគ្រាន់តែនៅក្បែរ ក៏មានអារម្មណ៍ថាមានផាសុកភាពដូចជាមានថាមពលពិសេស។ ទោះជាយ៉ាងណាក៏ដោយ នៅពីក្រោយរូបរាងរបស់អ្នកតែងតែញញឹម មានពន្លឺរស្មី និងរីករាយជាប់ជានិច្ច។ បុគ្គលិកលក្ខណៈដែលមិនចេះខ្វល់ខ្វាយ យ៉ាងណា ក៏អ្នកមានអារម្មណ៍ថា ខ្មាសអៀន និងពេលខ្លះក៏ខ្វះទំនុកចិត្ត។

D. ស្លឹកឈើ D

អ្នកលេចចេញនូវភាពរឹងមាំ មានទំនុកចិត្ត តែងតែចង់បង្ហាញថាអ្នកជាមនុស្សតឹងរឹង មានភាពចាស់ទុំពេលដែលប្រឈមនឹងការលំបាក។ ទោះជាយ៉ាងណាក៏ដោយ ទន្ទឹមនឹងនោះ អ្នកមានការព្រួយបារម្ភខ្លាំងពេកក្នុងការរក្សារូបភាពរបស់អ្នក ហើយតែងតែស្វែងរកវិធីដើម្បីបង្ហាញវាថា អ្នកភ្លេចអ្វីដែលអ្នកចង់បាន។ អ្នកពិតជាចង់បានសន្តិភាពចង់បានយ៉ាងខ្លាំង ដើម្បីទទួលបានការការពារ និងយកចិត្តទុកដាក់ពីនរណាម្នាក់មិនមែនតែម្នាក់ឯងទេដែលមានសម្ពាធច្រើន៕

ប្រភព ៖ iOne / Knongsrok