ចង់​ដឹង​សួត​អ្នក​នៅ​ល្អ​ឬ​អត់ មក​សង្កេត​ ៦ ចំណុច​នេះ បើ​មាន​មួយ​ជា​រឿង​គួរ​ឲ្យ​បារម្ភ​ហើយ

ប្រសិន​អ្នក​ចង់​ដឹង​ថា ផ្នែក​សួត​របស់​អ្នក នៅ​ដំណើរការ​ល្អ មាន​សុខភាព​ល្អ ឬ​ជួប​បញ្ហា​អ្វី​ខ្លះ​ហើយ អ្នក​អាច​សង្កេត​មើល​បាន​តាម​រយៈ​ចំណុច​ទាំង ៦ ដូច​ខាង​ក្រោម៖

៦) ក្រចក​ដុះ​មិន​ធម្មតា

Ice_screenshot_20210717 121326

បើ​សភាព​នៃ​ការ​ដុះ​ក្រចក​របស់​អ្នក ចេញ​មក​ហាក់​មិន​ធម្មតា ដែល​វា​ក្រាស់​ហើយ​រីក​ធំ​ចុះ​មក​ក្រោម (ដូច​បង្ហាញ​ក្នុង​រូប) នោះ​មាន​ន័យ​ថា អ្នក​កំពុង​មាន​កង្វះ​អុកស៊ីហ្សែន​ក្នុង​ឈាម។ តាម​វេជ្ជសាស្រ្ត​ហៅ​រោគ​សញ្ញា​នេះ​ថា អាច​ពាក់ព័ន្ធ​នឹង​សាច់ដុំ​ក្នុង​សួត។

៥) ហើម​កូន​កណ្តុរ​នៅ​ក

Noi Hach O Co La Benh Gi

អ្នក​ជក់​បារី​ច្រើន រមែង​ជួប​បញ្ហា​នេះ ដោយ​មាន​កូន​កណ្តុរ​កើត​ឡើង​នៅ​ជុំវិញ​ក និង​ឆ្អឹង​កង។ ប្រសិន​អ្នក​ឃើញ​មាន​អាការៈ​នេះ​ហើយ គួរ​ប្រញាប់​ទៅ​រក​អ្នក​ជំនាញ​សុខភាព​សួត​ជា​បន្ទាន់។

៤) ឈឺចាប់​ទ្រូង

Ice_screenshot_20210717 121319

ការ​តឹងទ្រូង គឺ​ជា​សញ្ញា​ព្រមាន​ចំៗ​នៃ​ជំងឺ​សួត។ ភាគ​ច្រើន​ពួក​គេ​ជួប​អាការៈ​ឈឺ​ចុក​ចាប់​ផ្នែក​ទ្រូង ដោយ​ហាក់​ដូច​ជា​មាន​ដុំ​ពក​អ្វី​ម្យ៉ាង​នៅ​ផ្នែក​នោះ ដែល​វា​អាច​ប៉ះពាល់​ដល់​សរសៃឈាម​និង​សរសៃប្រសាទ​ខាង​ក្នុង​ទើប​នាំ​ឲ្យ​ទ្រូង​ថប់។

៣) ឈឺស្មា

វា​អាច​ជា​សញ្ញា​ព្រមាន​មួយ​ដែល​មាន​ដុះ​នៅ​ដុំសាច់ ហើយ​ដាក់​សម្ពាធ​មក​លើ​សរសៃ​ឈាម ឬ​ផ្នែក​សាច់ដុំ ធ្វើ​ឲ្យ​រាល​ការ​ឈឺចាប់​ដល់​ផ្នែក​ស្មា។ អ្នក​ជំងឺ​នឹង​ចាប់​ផ្តើម​មាន​អារម្មណ៍​ឈឺចាប់​ផ្នែក​ស្មា​ជា​រឿយៗ ទោះ​រាងកាយ​មិន​បញ្ចេញ​សកម្មភាព​អ្វី​ក៏​ដោយ។

២) ស្ពឹក​ដៃ

ជា​រឿយៗ​បើ​អ្នក​មាន​អារម្មណ៍​ថា​ស្ពឹក​ដៃ នោះ​មាន​ន័យ​ថា មុខងារ​សួត​របស់​អ្នក​ខ្សោយ។ នៅ​ពេល​សួត​ដំណើរការ​មិន​ល្អ ដំណើរការ​ឈាម​រត់​មិន​បាន​គ្រប់គ្រាន់ វា​នឹង​បង្ក​ទៅ​ជា​បញ្ហា​ស្ពឹក​ដៃ​នេះ​ឡើង។

១) ឈឺ​សន្លាក់​ម្រាម​ដៃ

Ice_screenshot_20210717 121313

នៅ​ពុំ​សាច់ដុំ​សួត​រីក​លូតលាស់ នោះ​វា​នឹង​លុកលុយ​ដល់​គ្រប់​សរសៃប្រសាទ​ក្នុង​រាងកាយ ដោយ​សូម្បី​តែ​សន្លាក់​ម្រាម​ដៃ ក៏​ចាប់​កើត​មាន​ការ​ឈឺចាប់​ម្តងម្កាល​ដែរ។

បញ្ជាក់​ថា ភាគ​ច្រើន​រោគ​សញ្ញា​និង​អាការៈ​ដូច​បង្ហាញ​ខាង​លើ​រមែង​កើត​ឡើង​ទៅ​លើ​អ្នក​ដែល​ឧស្សាហ៍​ជក់​បារី​ញឹកញាប់ ឬ​អ្នក​ដែល​ស្រូប​ក្លិន ឬ​ផ្សែង​មិន​ល្អ​ដែល​ផ្តល់​ហានិភ័យ​ដល់​សួត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក