នេះជាស្ត្រីដែលមានអំណាច និងកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេនៅក្នុងប្រវត្តិសាស្រ្តសម័យបុរាណ

កាលពីមុនរហូតដល់សព្វថ្ងៃ ស្ត្រីមិនត្រូវគេឱ្យតម្លៃ និងត្រូវបានគេជិះជាន់រហូត តែការពិតទៅក៏មានស្ត្រីពូកែៗជាច្រើនរូបដែរ ដែលបានជាប់ឈ្មោះនៅក្នុងទំព័រប្រវត្តិសាស្រ្តថា ជាអ្នកដឹកនាំដ៏អង់អាច។ ដោយមនុស្សស្រីទាំងនោះសុទ្ធតែមានចំណេះដឹង ភាពឆ្លាតវៃ រឹងមាំ និងជាអ្នកដឹកនាំដ៏អស្ចារ្យ ។

តោះមកស្គាល់ពីប្រវត្តិស្ត្រីដ៏អស្ចារ្យ រួមទាំងការតស៊ូ និងការលះបង់របស់ស្ត្រីទាំងនេះទាំងអស់គ្នា៖

# ក្សត្រី Zenobia

(ឆ្នាំ ២៤០-២៧៥)

ជាម្ចាស់ក្សត្រីក្នុងចក្រភព Palmyrene ប្រទេសស៊ីរី ដែលបានធ្វើការក្រោកឈរប្រឆាំងនឹងចក្រភពរ៉ូម៉ាំងក្នុងសត្សវត្សរ៍ទី៣។ ម្ចាស់ក្សត្រីក៏បានច្បាំងយកប្រទេសអេហ្ស៊ីប អាណាតូលី លីបង់ និងរ៉ូម៉ាំងយូដាបានសម្រេចផងដែរ។

# ព្រះចៅផារ៉ាអុង Cleopatra

( ឆ្នាំ ៦៩-៣០ មុនគ្រិស្កសករាជ)

Cleopatra គឺជាព្រះចៅផារ៉ាអុងប្រទេសអេហ្ស៊ីប ដែលមានសម្រស់ស្រស់ស្អាតលើសគេ ហើយថែមទាំងមានចំណេះដឹងខ្ពង់ខ្ពស់ និងមានភាពឆ្លាតវៃបំផុតផងដែរ។ តែម្ចាស់ក្សត្រីបែរជាមានរឿងអាស្រូវទំនាក់ទំនងស្នេហាជាច្រើនជាមួយនឹងមេទ័ពល្បីៗរបស់ចក្រភពរ៉ូម៉ាំង២រូប ដែល(តាមប្រវត្តិសាស្រ្តបាននិយាយថា ម្ចាស់ក្សត្រីប្រើសម្រស់ដើម្បីការពារទឹកដី។

2

# Lakshmibai

(ឆ្នាំ ១៨២៨-១៨៥៨)

ជាម្ចាស់ក្សត្រីមួយរូបដែលគ្រប់គ្រងរដ្ឋ Jhansi ប្រទេសឥណ្ឌា និងជាអ្នកដែលដឹកនាំការបះបោរមួយផងដែរក្នុងការក្រោកឈរប្រឆាំងនឹងការឈ្លានពានពីប្រទេសអង់គ្លេស។ ម្ចាស់ក្សត្រីត្រូវបានគេប្រទានងារថា the Indian Joan of Arc ជានិមិត្តរូបដែលបានធ្វើការដឹកនាំ ប្រឆាំង និងកាន់កាប់កងទ័ព ទប់ទល់នឹងការឈ្លានពានដោយផ្ទាល់ថែមទៀត។

# Joan of Arc

(ឆ្នាំ ១៤១២-១៤៣១)

Joan of Arc មានឈ្មោះហៅក្រៅថា the Maid of Orleans ជាវីរនារីជនជាតិបារាំងម្នាក់ ដោយមានស្នាដៃដឹកនាំកងទ័ពប្រឆាំងតទល់ទៅនឹងអង់គ្លេស តែទីបញ្ចប់នាងត្រូវបានកងទ័ពអង់គ្លេសចាប់ខ្លួន និងដុតសម្លាប់ទាំងរស់។ ដោយសារតែការលះបង់ក្នុងការរំដោះប្រទេសបារាំងពីអង់គ្លេស នាងបានក្លាយជាស្ត្រីដែលមានកិត្តិយស និងទទួលបានការគោរពពីជនជាតិបារាំងទូទាំងប្រទេស ថែមទាំងបានផ្តល់នាមឱ្យនាងថា Joan of Arc ។

# ក្សត្រី Borte Ujin

(ឆ្នាំ ១១៦១-១២៣០)

ជាមហេសីរបស់អធិរាជនៃចក្រភពម៉ុងហ្គោល ដែលជាប្រទេសដែលមានទឹកដីធំជាងគេបង្អស់ក្នុងប្រវត្តិសាស្រ្ត។ ម្ចាស់ក្សត្រី គឺជាអ្នកប្រឹក្សា និងផ្តល់យោបល់ដ៏ល្អម្នាក់របស់អធិរាជ បន្ថែមពីនេះម្ចាស់ក្សត្រីថែមទាំងជាអ្នកគ្រប់គ្រងទឹកដីម៉ុងហ្គោលទាំងមូលអស់រយៈពេលជាច្រើនឆ្នាំផងដែរ នៅពេលដែលព្រះអធិរាជកំពុងតែធ្វើសង្គ្រាមនៅក្នុងសមរភូមិ។

# អ្នកស្រី Indira Ghandi

(ឆ្នាំ ១៩១៧-១៩៨៤)

ជានាយករដ្ឋមន្ត្រីស្រីដំបូងគេ និងតែមួយគត់នៃប្រទេសឥណ្ឌា ដែលបានធ្វើការគ្រប់គ្រងប្រទេសបាន ៤ អាណត្តិ ក្នុងចន្លោះពីឆ្នាំ ១៩៦៦ ដល់ឆ្នាំ ១៩៨៤។ អ្នកស្រីបានកសាងស្នាដៃដឹកនាំសង្គ្រាមរហូតទទួលបានជ័យជំនះលើប្រទេសប៉ាគីស្ថាន និងបានបង្កើតប្រទេសបង់ក្លាដែសផងដែរ។

# អ្នកស្រី Margaret Thatcher

(ឆ្នាំ ១៩២៥-២០១៣)

ជានាយករដ្ឋមន្ត្រីស្រ្តីដំបូងបង្អស់នៃចក្រភពអង់គ្លេស នៅក្នុងចន្លោះឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩០។ អ្នកស្រីត្រូវបានគេដឹងថាជាអ្នកដែលកាន់អំណាច ក្នុងប្រទេសយូរជាងគេនៅក្នុងសត្សវត្សន៍ទី ២០ ថែមទាំងមានស្នាដៃយ៉ាងធំធេង នៅក្នុងការដឹកនាំប្រទេសឱ្យយកឈ្នះប្រទេសអាហ្សង់ទីន ក្នុងឆ្នាំ ១៩៨២ ។

# Theodora

(ឆ្នាំ ៥០០-៥៤៨)

ជាម្ចាស់ក្សត្រីដ៏មានឥទ្ធិពលម្នាក់នៃចក្រភព Byzantine តែក្រោយពីបានរៀបអភិសេកជាមួយនឹងព្រះចៅអធិរាជ Justinian ម្ចាស់ក្សត្រីមិនត្រឹមតែជាទីប្រឹក្សាដ៏ពូកែវាងវៃម្នាក់របស់ទ្រង់នោះទេ តែនាងបានប្រើប្រាស់ និងបញ្ចុះបញ្ចូលទ្រង់ដើម្បីសម្រេចបំណងដែលនាងចង់បានផងដែរ។ ទីបំផុតម្ចាស់ក្សត្រីបានចាប់ផ្តើមគ្រប់គ្រងកិច្ចការងារបរទេស និងតាក់តែងច្បាប់ទាក់ទងនឹងការលុបបំបាត់អំពើហិង្សា ទាមទារសិទ្ធឱ្យស្រ្តី រួមទាំងប្រឆាំងនឹងការជួញដូរស្ត្រី ។

# Queen Victoria

(ឆ្នាំ ១៨១៩-១៩០១)

គឺជាម្ចាស់ក្សត្រីនៃចក្រភពអង់គ្លេស ដែលបានធ្វើការគ្រប់គ្រងប្រទេសអង់គ្លេសទាំងមូលលាតសន្ធឹងទឹកដីធំធេងដល់ទៅ ៦ទ្វីបឯណោះ ក្នុងរយៈពេល ៦៣ឆ្នាំ រហូតជាប់ឈ្មោះជាអ្នកដែលដឹកនាំប្រទេសយូរបំផុតក្នុងប្រវត្តិសាស្រ្តលំដាប់ទី២។ ទ្រង់បានលុបបំបាត់វណ្ណៈទាសករ ព្រមទាំងបានផ្តល់សិទ្ធឱ្យគ្រប់គ្នាអាចធ្វើការបោះឆ្នោត ដែលកាលពីមុនមានតែបុរសប៉ុណ្ណោះដែលបោះឆ្នោតបាន ។

9

# ម្ចាស់ក្សត្រយានី Cixi

(ឆ្នាំ ១៨៣៥-១៩០៨)

ទ្រង់ជាព្រះមាតារបស់ព្រះចៅអធិរាជ និងជាអ្នកដែលគ្រប់គ្រងប្រទេសចិនទាំងមូលដោយប្រយោលអស់រយៈពេល ៤៧ឆ្នាំ ពោលចាប់ពីឆ្នាំ ១៨៦១ ដល់ឆ្នាំ ១៩០៨។ ក្រោមការគ្រប់គ្រងរបស់ទ្រង់ ទ្រង់បានធ្វើកំណែទម្រង់បច្ចេកទេស និងទ័ព បំបាត់អំពើពុករលួយ រួមទាំងធ្វើការប្រឆាំងនឹងពួកបរទេសលោកខាងលិចប្រឆាំងនឹងអាណានិគមទៀតផង។

10

# Maria Theresa នៃអូទ្រីស

(ឆ្នាំ ១៧១៧-១៧៨០)

ជាអធិរាជនៃអាណាចក្រ Hapsburg ដែលបានគ្រងរាជសម្បត្តិ និងគ្រប់គ្រងទឹកដីមួយផ្នែកធំនៃទ្វីបអឺរ៉ុបអស់រយៈពេលដល់ទៅ ៤០ឆ្នាំ ដូចជាប្រទេសអូទ្រីស ហុងគ្រី ក្រូអាត បូហេម៉ា និងផ្នែកមួយចំនួននៃប្រទេសអ៊ីតាលី។

# Hatshepsut

(ឆ្នាំ ១៥០៨-១៤៥៨ មុនគ្រិស្តករាជ)

ជាព្រះចៅផារ៉ាអុងអេហ្ស៊ីបបុរាណ ដែលមានស្នាដៃដ៏ឆ្នើមនៅក្នុងការដឹកនាំ និងគ្រប់គ្រងប្រទេស។ ម្ចាស់ក្សត្រីបានសាងសង់សំណង់សំខាន់ៗជាច្រើន បង្កើតជំរុំទ័ពទៅក្នុងតំបន់ នីប៊ូ ស៊ីរី និងឡេវ៉ាន ហើយថែមទាំងបានកែប្រែទម្រង់ពាណិជ្ជកម្មដែលបានខូចខាតផងដែរ។

# Catherine the Great

(ឆ្នាំ ១៧២៩-១៧៩៦)

ទ្រង់ជាម្ចាស់ក្សត្រី Catherine ទី២ កើតនៅក្នុងប្រទេសប៉ូឡូញ និងជាម្ចាស់ក្សត្រីនៃប្រទេសអាឡឺម៉ង។ ក្រោយពីទ្រង់បានរៀបអភិសេកជាមួយនឹងស្តេចនៃប្រទេសរុស្ស៊ី ទ្រង់ក៏បានដណ្តើមរាជ្យពីស្វាមី និងគ្រប់គ្រងប្រទេសដោយខ្លួនឯងអស់រយៈពេល ៣៤ឆ្នាំ។ នៅក្នុងរបបគ្រប់គ្រងរបស់ទ្រង់ ទ្រង់បានពង្រីកទឹកដីចក្រភពរុស្ស៊ីឱ្យកាន់តែធំជាងមុនផងដែរ រហូតដល់ ក្នុងរបបគ្រប់គ្រងរបស់ទ្រង់ត្រូវបានគេដឹងថាជាយុគសម័យដ៏រីកចម្រើន។

13

# អធិរាជស្តេចស្រី អ៊ូ ចឺធៀន

(ឆ្នាំ ៦២៤-៧០៥)

ជាអធិរាជស្តេចស្រីដំបូងគេបង្អស់ និងតែមួយគត់នៅក្នុងប្រវត្តិសាស្រ្តប្រទេសចិន ដែលមានភាពឆ្លាតវៃ និងមានចំនេះដឹងខ្ពង់ខ្ពស់។ ទ្រង់បានគ្រប់គ្រង ពង្រីកទឹកដី ព្រមទាំងបានកែទម្រង់ សេដ្ឋកិច្ច និងវិស័យអប់រំក្នុងប្រទេសឱ្យកាន់តែរីកចម្រើនឡើងៗជាលំដាប់។

# Elizabeth ទី១

( ឆ្នាំ ១៥៣៣-១៦០៣)

ជាម្ចាស់ក្សត្រីដែលមានអំណាច និងឥទ្ធិពលបំផុតនៅក្នុងប្រទេសអង់គ្លេស ថែមទាំងជាក្សត្រីដែលរក្សាភាពបរិសុទ្ធសុខចិត្តមិនរៀបការទៀតផង។ ទ្រង់បានធ្វើការបង្ក្រាបកងទ័ព Spanish Armada នៃប្រទេសអេស្ប៉ាញ ថែមទាំងបានគ្រប់គ្រងប្រទេសប្រកបដោយភាពសុខសាន្តអស់រយៈពេលជាច្រើនឆ្នាំផងដែរ៕