ឪពុកម្ដាយត្រូវដឹង! អាហារ ៦ នេះល្អបំផុតសម្រាប់ក្មេងតូចៗ ជួយឲ្យពួកគេមាន IQ ខ្ពស់

ការដែលចង់បង្វឹកខួរក្បាលកូនក្មេងតូចៗឲ្យពួកគេមានភាពឈ្លាសវៃ ក្រៅពីទម្លាប់បង្រៀនជាមួយសកម្មភាពខាងក្រៅ កត្តានៃរបបអាហារក៏ជារឿងសំខាន់មួយដែរ ដែលឪពុកម្តាយគ្រប់រូប ត្រូវយកចិត្តទុកដាក់និងជ្រើសរើសឲ្យបានត្រឹមត្រូវ។

ខាងក្រោមជាអាហារ ៦ ប្រភេទ ដែលអ្នកត្រូវទម្លាប់ឲ្យពួកគេទទួលទានជាប្រចាំ ប្រសិនចង់ឲ្យកូនៗអ្នកឈ្លាសវៃ និងលូតកម្ពស់កាន់តែលឿន៖

៦) ស៊ុត

Trung Gà

ស៊ុតមានផ្ទុកនូវសារធាតុចិញ្ចឹមល្អៗជាច្រើន ដូចជាប្រូតេអ៊ីន អូមេហ្គា៣ ស័ង្កសី និងសំខាន់បំផុតនោះគឺ អាសេតាលហ្វីលីក ដែលជាសារធាតុបំប៉នសរសៃប្រសាទសំខាន់សម្រាប់ខួរក្បាល។ ជាពិសេសគឺផ្នែកពណ៌លឿងនៃស៊ុត ដែលមានផ្ទុកសារជាតិ Choline ច្រើនល្អសម្រាប់ការចងចាំ។ អ្នកគួរតែឲ្យពួកគេទទួលទានស៊ុតយ៉ាងហោចណាស់ ២ គ្រាប់/សប្ដាហ៍។

៥) ត្រីសាម៉ុង

Ice_screenshot_20210606 105611

ត្រីសាម៉ុងមានសារជាតិខ្លាញ់ល្អ DHA និង EPA ដែលវាមិនត្រឹមល្អសម្រាប់ការអភិវឌ្ឍកោសិកាខួរក្បាលនោះទេ ទៀតសោតក៏នឹងរំញោចឲ្យសរសៃប្រសាទខួរក្បាលកុមារមានការគិតនិងសមត្ថភាពនៃការយល់ដឹងល្អប្រសើរជាងមុន។

៤) គ្រាប់ Nuts

Ice_screenshot_20210606 105743

ដូចជាគ្រាប់សណ្តែកដី ផ្កាឈូករ័ត្ន គ្រាប់អាលម៉ុន សុទ្ធតែមានផ្ទុកនូវប្រូតេអ៊ីន អាស៊ីតខ្លាញ់ វីតាមីន និងសារធាតុរ៉ែៗសំខាន់ជាច្រើន ដែលចាំបាច់សម្រាប់រាងកាយកុមារ។

៣) ស្ពៃខៀវ

Rau Chân Vịt 8

ស្ពៃខៀវក៏ល្អចំពោះខួរក្បាលផងដែរ ដោយវាមានផ្ទុកនូវវីតាមីន A, C, B1 និង B2 ហើយក្នុងពេលតែមួយនោះ វាក៏បញ្ជូននូវប្រូតេអ៊ីនល្អៗជាច្រើនទៅដល់ខួរក្បាល។

២) ទឹកដោះគោ

យោងទៅតាមអ្នកជំនាញទឹកដោះគោ ជាឧនាហារូបត្ថម្ភដែលខ្វះពុំបានសម្រាប់រាងកាយ ព្រោះជាតិ DHA និង ARA ជារបស់ចាំបាច់សម្រាប់អភិវឌ្ឍខួរក្បាលកុមារ។ វាជួយឲ្យកុមារមានភាពឈ្លាសវៃ និងបញ្ញាការគិតកាន់តែល្អ។

១) សាច់គោ

Ice_screenshot_20210606 105615

សាច់គោជាសាច់ដ៏ល្អមួយក្នុងចំណោមសាច់ដទៃទៀត ដែលអាចជួយអភិវឌ្ឍទាំងរាងកាយនិងខួរក្បាលរបស់កុមារ។ វាមានផ្ទុកនូវបរិមាណជាតិដែក ស័ង្កសី ដែលជួយឲ្យខួរក្បាលបង្កើនការចងចាំ ហើយអ្នកគួរតែជ្រើសរើសនូវប្រភេទសាច់ដែលគ្មានខ្លាញ់ ពោលត្រឹមខ្លាញ់ ២០ ភាគរយនៃសាច់គឺល្អបំផុត៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក