ជ្រើសរើស​កែវ​វេទមន្ត​មួយ ដើម្បី​ដឹង​ថា​មាន​អ្វី​កំពុង​រង់ចាំ​អ្នក​នៅ​សប្តាហ៍​ខាង​មុខ?

តាម​រយៈ​កែវ​កញ្ចក់​វេទមន្ត​ទាំង ៣ ដូច​បង្ហាញ​ក្នុង​រូប ចូរ​អ្នក​ជ្រើសរើស​មួយ ហើយ​ចម្លើយ​របស់​អ្នក នឹង​អាច​ឲ្យ​យើង​ទស្សន៍ទាយ​បាន​ថា​នៅ​សប្តាហ៍​ខាង​មុខ អ្នក​នឹង​ជួប​រឿងរ៉ាវ​អ្វី​ក្នុង​ជីវិត៖

កែវ​វេទមន្ត​ទី ១

1

ដុំ​ពពក​នៃ​បញ្ហា​ជា​ច្រើន បាន​នឹង​កំពុង​រសាត់អណ្តែត​នៅ​ក្នុង​ជីវិត​របស់​អ្នក ហើយ​ពេល​នេះ​អ្នក​កំពុង​ព្យាយាម​ចង់​ចាកចេញ​ពី​ការ​ពិត ព្រោះ​រឿង​ខ្លះ​អ្នក​ពិត​ជា​ពិបាក​នឹង​ទទួល​យក។

នៅ​សប្តាហ៍​បន្ទាប់​វា​ដល់​ពេល​ហើយ​ដែល​ជីវិត​អ្នក​នឹង​រាង​ធូរស្បើយ​ជាង​មុន ដោយ​អ្នក​នឹង​មាន​ជំនួយការ​ពិត​ប្រាកដ​មក​ចូល​ជួយ ដែល​គេ​នោះ​ជា​មនុស្ស​មិន​បាន​សម្លឹង​ឃើញ​ប្រយោជន៍​អ្វី​ឡើយ​ពី​អ្នក តែ​គេ​ជា​មនុស្ស​គួរ​ឲ្យ​រាប់អាន​ពិត​ប្រាកដ ហើយ​ចង់​ជួយ​អ្នក​អស់​ពី​បេះដូង។ យើង​ជូនពរ​ឲ្យ​បញ្ហា​ដែល​អ្នក​កំពុង​ស្ពាយ ត្រូវ​បាន​ដោះស្រាយ​រួចរាល់​ចុះ​នៅ​ពេល​ខាង​មុខ។

កែវ​វេទមន្ត​ទី ២

2

អ្នក​ហាក់​រឹងរូស​បន្តិច​ក្នុង​ការ​ទទួល​យក​ពាក្យ​ណែនាំ​ពី​អ្នក​ដទៃ ដោយសារ​តែ​អ្នក​ជា​មនុស្ស​ឯករាជ្យ ដែល​នាំ​ឲ្យ​ក្នុង​កាលៈទេសៈ​ខ្លះ អ្នក​បែរ​ជា​អស់​ផ្លូវ​ដើរ ដោយ​សារ​តែ​ជឿជាក់​លើ​ខ្លួន​ឯង​តែ​ម្ខាង។

វា​ដល់​ពេល​ហើយ នៅ​ពេល​ខាង​មុខ​នេះ នឹង​មាន​គេ​មក​ណែនាំ​អ្នក​នៅ​មតិ​យោបល់​មួយ​ចំនួន ហើយ​អ្នក​គួរ​រៀន​បើក​ចិត្ត​ឲ្យ​ទូលាយ​ដើម្បី​ទទួល​យក។ ដ្បិត​មិន​យក​មក​អនុវត្ត​ទាំង​ស្រុង ក៏​យក​វា​មក​វិភាគ និង​ប៉ះប៉ូវ​កែ​លម្អ​បន្ថែម​នៅ​ការ​ផ្គុំ​ជាមួយ​ការ​គិត​របស់​អ្នក ឲ្យ​បាន​កាន់​តែ​ល្អ។

កែវ​វេទមន្ត​ទី ៣

3

កែវ​វេទមន្ត​ទី ៣ អ្នក​ដែល​បាន​ជ្រើសរើស គឺ​ល្អ​បំផុត​បើ​ធៀប​នឹង​កែវ​វេទមន្ត ២ ផ្សេង​ទៀត។ បុគ្គល​នេះ ដល់​ពេល​ដែល​នឹង​ទទួល​បាន​អំណោយ​នៃ​ជោគវាសនា​ដ៏​ល្អ​ប្រសើរ​នៅ​សប្តាហ៍​ខាង​មុខ​នេះ​ហើយ ជីវិត​អ្នក​ដល់​ពេល​ផ្លាស់ប្តូរ ដល់​ពេល​អភិវឌ្ឍ​ទៅ​កាន់​ចំណុច​ខ្ពស់​មួយ​កម្រិត​ទៀត​ហើយ។

កុំ​ខ្លាច​ក្នុង​ការ​សុបិន​ខ្ពស់ កុំ​ខ្លាច​ក្នុង​ការ​សាកល្បង​បទពិសោធន៍​នៃ​ជីវិត​ថ្មី ព្រោះ​សុភមង្គល​ពិត ភាព​រីករាយ​នៃ​ទ្រព្យ កំពុង​រង់ចាំ​អ្នក​នៅ​ផ្លូវ​ខាង​មុខ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក