បុរស​ចាស់ទុំ​ដែល​ស្រលាញ់​អ្នក​ពិត ពេល​ស្នេហ៍​ល្អក់កករ គេ​នឹង​ធ្វើ​រឿង ៥ យ៉ាង​នេះ​មក​ហើយ

ទំនាក់ទំនង​ស្នេហា​រវាង​មនុស្ស​ពីរ​នាក់ មិន​អាច​ឲ្យ​នឹងន​ពោរពេញ​ដោយ​ភាព​រីករាយ​ដូច​ជា​ថ្ងៃ​ចាប់ផ្តើម​ដំបូង​មក​បាន​រហូត​ឡើយ។ ជឿ​ទៅ​វា​គង់​តែ​មាន​ថ្ងៃ​ណា​មួយ ដែល​ទាំង​សង​ខាង​ចាប់ផ្តើម​ល្អក់កករ​នឹង​គ្នា មាន​រឿង​រកាំរកូស​ពាក្យ​សម្តី ដែល​នាំ​ឲ្យ​មាន​ការ​អន់​ចិត្ត​រៀង​ខ្លួន។

យ៉ាង​ណា​មិន​សុទ្ធ​តែ​ពេល​មាន​ទាំង​អស់​នោះ​ហើយ ដៃ​គូ​ទាំង​អស់​ជ្រើស​យក​ជម្រើស ផ្លូវ​បែក ផ្ទុយ​ទៅ​វិញ​ពួក​គេ​ក៏​មាន​វិធី​ក្នុង​ការ​កែខៃ ជា​ពិសេស​គឺ​ខាង​បុរសៗ​ដែល​ចាស់​ទុំ​ពិត​ប្រាកដ ហើយ​ស្រលាញ់​អ្នក​ជា​អ្នក នោះ​គេ​នឹង​បង្ហាញ​កាយវិការ​ទាំង ៥ ដូច​ខាង​ក្រោម៖

៥) លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ស្មោះត្រង់​នឹង​អារម្មណ៍​ខ្លួន​ឯង

Ice_screenshot_20210706 105313

នេះ​មាន​ន័យ​ថា គេ​នៅ​តែ​ចង់​ឲ្យ​អ្នក​មាន​អារម្មណ៍​ច្បាស់លាស់​នឹង​ខ្លួន​ឯង​ជា​មុន សឹម​ដាក់​ចិត្ត​ថា​ត្រូវ​បន្ត​ដោយ​របៀប​ណា។ មនុស្ស​យើង​គឺ​បែប​ហ្នឹង​ពិត​មែន បើ​ខ្លួន​ឯង​មិន​ច្បាស់​ថា​ខ្លួន​ឯង​នៅ​ស្រលាញ់​គេ​ឬ​អត់ នៅ​ចង់​បន្ត​ជាមួយ​គេ​ឬ​អត់​ផង តើ​ត្រូវ​ដោះស្រាយ​បញ្ហា​នោះ​បាន​ដោយ​របៀប​ណា?

៤) មិន​ដើរ​រំលង​បញ្ហា

Ice_screenshot_20210706 105332

គេ​នឹង​ព្យាយាម​លើក​ឡើង​នៅ​បញ្ហា​រួម មក​ដោះស្រាយ​ជាមួយ​គ្នា តើ​អ្នក​អន់​ចិត្ត​អី គេ​អន់​ចិត្ត​អី អ្នក​ទាំង​ពីរ​អាច​ប៉ះប៉ូវ​ឲ្យ​គ្នា​ទៅ​មក​បាន​ដោយ​បែប​ណា? មនុស្ស​ប្រុស​ប្រភេទ​ហ្នឹង​ហើយ គេ​ហៅ​ថា​ចាស់ទុំ​បំផុត ហើយ​គេ​នឹង​តែងតែ​រំលេច​វត្តមាន​គ្រប់​ពេល​ដែល​មាន​បញ្ហា មិន​ចាំ​តែ​សប្បាយ​សុខស្រួល​ជាមួយ​អ្នក​ឡើយ។

៣) ចិត្ត​ល្អ​ជា​និច្ច

Ice_screenshot_20210706 105242

ការ​ដែល​មាន​ទឹកចិត្ត​ល្អ​ជាមួយ​ដៃ​គូ​ ជា​រឿង​ដែល​អ្នក​គួរ​ធ្វើ។ ជា​បុរស​ដ៏​ល្អ​ម្នាក់ ដ្បិត​គេ​កំពុង​ខឹង​អ្នក មាន​រឿង​មិន​ល្អ​នឹង​អ្នក ក៏​គេ​នៅ​តែ​បំពេញ​សកម្មភាព​ដែល​គេ​ធ្វើ​ល្អ​ចំពោះ​អ្នក​ដដែល ហើយ​បន្ត​ធ្វើ​វា​ជា​រៀង​រហូត​ទៅ។

២) ស្តាប់​ពី​បញ្ហា​អ្នក​ច្រើន​ជាង​បញ្ហា​ខ្លួន​ឯង

Ice_screenshot_20210706 105224

បុរស​គឺ​បែប​ហ្នឹង​ហើយ រមែង​មាន​ការ​លះបង់​ធំ​ជាង​ខាង​នារី។ គេ​អត់ធ្មត់​ពន្យារ​ការ​ដោះស្រាយ​បញ្ហា​របស់​គេ ហើយ​ឲ្យ​អាទិភាព​មក​ស្តាប់​ពី​បញ្ហា​របស់​អ្នក​ជា​មុន។

១) មិន​ប្រញាប់​ចុះចាញ់

Ice_screenshot_20210706 105217

គេ​មិន​ងាយ​នឹង​ចុះចាញ់​ស្នេហា​មួយ​នោះ​ឡើយ គេ​នឹង​ព្យាយាម​ដល់​ទី​បញ្ចប់ ស្វែងរក​គ្រប់​ដំណោះស្រាយ​ដើម្បី​ព្យាបាល​ដំបៅ​ស្នេហ៍​អ្នក​ទាំង​ពីរ ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​និង​ត្រលប់​មក​ដូច​ដើម​វិញ។ អ្នក​ត្រូវ​ចាំ​ថា​ក្រោយ​ឆ្លង​កាត់​រឿងរ៉ាវ​នោះ​ហើយ បើ​អ្នក​អាច​ចាប់ដៃ​គ្នា​ឆ្លង​ផុត នោះ​ស្នេហា​អ្នក​នឹង​កាន់​តែ​រឹងមាំ ហើយ​មិន​ងាយ​មាន​នរណា​មក​បំបែក​បាន​ឡើយ​នៅ​ពេល​បន្ទាប់៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក