ការនិយាយដដែលដាក់កូនមិនមែនជាវិធីល្អឡើយ ៣វិធីដែលមានប្រសិទ្ធភាពសម្រាប់អប់រំកូន

មានកូនៗជាច្រើនឱ្យតែរំឭកដល់ឪពុកម្តាយ ពួកគេតែងតែនិយាយថា “ប៉ាម៉ាក់ខ្ញុំចូលចិត្តរអ៊ូនិយាយដដែល” បន្ទាប់ពីកូនពេញវ័យ គឺអាចឱ្យដឹងបាន រាល់ការខិតខំទាំងលំបាករបស់ឪពុកម្តាយ ក្នុងការនិយាយប្រៀនប្រដៅដដែលៗ បែរជានាំឱ្យពួកគេមានអារម្មណ៍ធុញទ្រាន់ទៅវិញ។

គោលបំណងដែលពួកគាត់រអ៊ូរទាំបែបនេះ ភាគច្រើនគឺដើម្បីអប់រំកូន ចង់ឱ្យកូនចង់ចាំពាក្យសម្ដីរបស់ខ្លួននៅក្នុងចិត្ត។ ខាងក្រោមជាឧទាហរណ៍ជាក់ស្តែង ៖

មានថ្ងៃមួយលីសាបានត្រលប់មកពីសាលារៀនវិញ បានប្រាប់ម្តាយនាងថា ៖ “ម៉ាក់! នៅសាលា មិត្តរួមថា្នក់ សុទ្ធតែមានខ្មៅដៃវេទមន្ត ខ្ញុំក៏ចង់បាន១ដើមនឹងគេដែរ”។

ពេលដែលម្តាយស្តាប់ហើយក៏បានអប់រំកូនដោយប្រើវិធីសាស្រ្តនិយាយច្រំដែល មិនត្រឹមតែប្រាប់កូនថា ៖ តាមពិតខ្មៅដៃវេទមន្តនេះគឺជាខ្មៅដៃធម្មតានោះទេ ថែមនិយាយទៀតថា កូនមានខ្មៅដៃច្រើនហើយ ទិញថ្មីទៀតគឺខ្ជះខ្ជាយណាស់ ហើយខំប្រឹងលើកឧទារហណ៍មិនល្អពីខ្មៅដៃនោះទៀត។

D6029e58919b642246049e3b33a1a38f (1)

លីសាមិនបានស្តាប់ម្តាយខ្លួននិយាយសូម្បីតែបន្តិច យល់ថាម្តាយដោយសារឃើញខ្លួនមានខ្មៅដៃស្រាប់ ដូច្នេះក៏មិនទិញឱ្យគេឡើយ។ ដូច្នេះ ពេលទៅសាលាលីសាបានលួចយកខ្មៅដៃខ្លួនលាក់ទុក បន្ទាប់មកត្រលប់ទៅផ្ទះវិញប្រាប់ម្តាយរបស់នាងថា ខ្មៅដៃបានបាត់ហើយ។

ការកុហករបស់នាងមិនបានឱ្យម្តាយនាងជឿឡើយ តែម្តាយនាងនៅតែទិញខ្មៅដៃវេទមន្តនោះឱ្យនាងដដែល ។ ក្រោយពីទិញឱ្យនាងហើយ លីសាស្រលាញ់ខ្មៅដៃនោះជាខ្លាំង ថែមទាំងសប្បាយចិត្តអស់ប៉ុន្មានថ្ងៃ ហើយសរសេរកិច្ចការផ្ទះយកចិត្តទុកដាក់ណាស់ ក្រោយពីម្តាយឃើញដូច្នេះ ទើបចាប់អារម្មណ៍ថាការរអ៊ូរទាំនិយាយដដែលរបស់ខ្លួនគឺមិនត្រឹមត្រូវទេ។

អ្នកជំនាញផ្នែកលូតលាស់របស់កុមារបានយល់ថា ការនិយាយពីហេតុផលប្រាប់កូនដដែលៗនោះមិនមែនជាវិធីដ៏ល្អឡើយ។ សាស្រ្តចារ្យ លីម៉ីជីន យល់ឃើញថា នៅពេលកូនអាយុ៦ឆ្នាំចុះក្រោម ការរអ៊ូរទាំគឺជា វត្ថុដ៏មានតម្លៃ តែពេលដែលកូនអាយុដល់១២ឆ្នាំហើយ ការរអ៊ូរទាំចំពោះកូនគឺជា រឿងឥតបានការទៅវិញ។

Screen Shot 2021 03 01 At 4.51.03 PM

ក្រោយពេលដែលឪពុកម្តាយចាប់អារម្មណ៍ថាបន្ទាប់ពីនិយាយដដែលៗប្រាប់កូនហើយ តែមិនទទួលបានប្រសិទ្ធភាពអ្វីសោះ គួរតែធ្វើយ៉ាងដូចម្តេចទៅ?

១. ផ្លាស់ប្តូរការអប់រំរបស់ខ្លួន កាត់បន្ថយអារម្មណ៍នឿយហត់របស់កូន

Screen Shot 2021 03 01 At 4.51.13 PM

មានម្តាយជាច្រើនពូកែនិយាយរអ៊ូរទាំណាស់ តែបែរជាចាប់អារម្មណ៍ថាសម្ដីខ្លួនឯងមិនដូចជាសម្តីរបស់ឪពុកទៅវិញ។ តាមពិត ព្រោះតែកូនកើតមានអារម្មណ៍នឿយហត់ចំពោះសម្ដីរបស់ម្តាយបាត់ទៅហើយ មិនមើលសំខាន់ចំពោះសម្ដីរបស់ម្តាយ ពេលខ្លះពួកគេអាចនឹងដឹងមុនថាម្តាយខ្លួនចង់និយាយពីអ្វីបាត់ទៅហើយ នៅពេលនេះគួរតែផ្លាស់ប្តូរមធ្យោបាយណាដែលមានប្រសិទ្ធមួយថ្មីសម្រាប់អប់រំកូនៗហើយ។

២. បឈ្ឈប់ការរអ៊ូរទាំ ផ្តល់ការលំបាកដ៏សមស្របមួយដល់កូន

Screen Shot 2021 03 01 At 4.51.25 PM

ក្នុងនាមជាឪពុកម្តាយដែលជាអ្នកធ្លាប់ឆ្លងកាត់រឿងជាច្រើន ច្បាស់ជាដឹងរឿងច្រើនជាងកូន ការរអ៊ូរទាំដាក់កូនក៏មិនចង់ឱ្យកូនដើរផ្លូវខុសឡើយ តែបែរជាកូនមិនចង់ស្តាប់ទៅវិញ។ ដូច្នេះ ម្តាយឪពុកគួរតែបឈ្ឈប់ការរអ៊ូរទាំ ផ្តល់មេរៀនដ៏សមស្របឱ្យពួកគេ ឱ្យពួកគេស្គាល់ពីអ្វីដែលពួកគេបានធ្វើខុស ក្រោយមកគឺនឹងយល់ថាការរអ៊ូរទាំរបស់ឪពុកម្តាយគឺជារឿងត្រឹមត្រូវ នោះពួកគេនឹងចាប់ផ្តើមស្តាប់តាមសម្ដីឪពុកម្តាយជាសន្សឹមៗជាមិនខាន។

៣. ស្វែងរកវិធីអប់រំដែលមានប្រសិទ្ធភាពចំពោះកូន

Screen Shot 2021 03 01 At 4.52.30 PM

កូនគ្រប់រូបសុទ្ធតែមានចរិត និងរូបរាងកាយខុសគ្នា ចំពោះការទទួលយកផ្នែកអប់រំក៏មិនប្រាកដថាដូចគ្នាដែរ ការរអ៊ូរទាំនិយាយដដែលប្រហែលជាអាចសក្តិសមប្រើជាមួយនឹងកុមារមួយចំនួន តែប្រាកដណាស់មិនអាចជាវិធីសាកសម និងកុមារគ្រប់គ្នាឡើយ។

ដូច្នេះ ឪពុកម្តាយដាច់ខាតត្រូវស្វែងរកវិធីអប់រំដែលមានប្រសិទ្ធភាពបំផុតដើម្បីទៅអប់រំកូន ដូចជា កុមារខ្លះត្រូវប្រើវិធីអប់រំផ្អែកទៅលើសកម្មភាព ទើបអាចទទួលយកឥរិយាបថអប់រំរបស់ឪពុកម្តាយក្នុងការយកធ្វើជាគំរូ ពេលដែលឪពុកម្តាយរកបានវិធីអប់រំដែលមានប្រសិទ្ធភាពហើយ នោះនឹងយល់ហើយថាការរអ៊ូរទាំនិយាយដដែលៗប្រហែលជាមិនអាចដោះស្រាយបញ្ហាអ្វីបានឡើយ។

ការរអ៊ូរទាំរបស់ឪពុកម្តាយគឺជាក្តីស្រលាញ់ តែមិនរអ៊ូរទាំក៏ជាក្តីស្រលាញ់ដូចគ្នា

Screen Shot 2021 03 01 At 4.52.22 PM

ឪពុកម្តាយសម័យថ្មីជាទូទៅតែងយល់ពីហេតុផលមួយនេះ ការរអ៊ូរទាំ គឺព្រោះតែស្រលាញ់កូន តែចំពោះការអប់រំវិទ្យាសាស្ត្រសម្រាប់កុមារវិញ ការមិនរអ៊ូរទាំវិញក៏ជាសេចក្តីស្រឡាញ់ចំពោះកូនដែរ ។ ដូច្នេះ ឪពុកម្តាយគ្រប់រូបត្រូវរៀនចេះផ្លាស់ប្តូរវិធីសាស្រ្តក្នុងការស្រលាញ់កូន ឱ្យកូនរឹតតែអាចទទួលបានក្តីស្រលាញ់របស់យើងចំពោះពួកគេ៕

ប្រភព ៖ បរទេស / ប្រែសម្រួល ៖ Mythical Bird