តោះ! មកឈ្វេងយល់ពី សារៈប្រយោជន៍របស់ផ្លែប័រ

ផ្លែប័រ ដែលភាសាអង់គ្លេសហៅថា Avocado ជាផ្លែឈើដែលប្រជាជននៅប៉ែកអ៊ឺរ៉ុបនិយមបរិភោគ។ ពួកគេមិនត្រឹមតែទុកវាជាផ្លែឈើប៉ុណ្ណោះទេ គេថែមទាំងយកវាញ៉ាំជាអាហារប្រចាំថ្ងៃថែមទៀតផង។ ប័រវាជាអាហារដែលសម្បូរទៅដោយវីតាមីន និងធាតុរ៉ែខ្ពស់ សម្រាប់ទ្រទ្រង់រាងកាយប្រចាំថ្ងៃ។

ផ្លែប័រវាផ្ទុកទៅដោយ វីតាមីន C, E, K, B6, B1 និង B9 បូកផ្សំនឹង ម៉ាញេស្យូម ប៉ូតាស្យូម pantothenic acid , beta carotene និង omega 3។ ផ្លែប័រវាផ្តល់គុណប្រយោជន៍ដល់សុខភាពជាច្រើនដូចជា ៖

១. ជំនួយដល់សុខភាពបេះដូង

Download

ផ្លែប័រផ្ទុកនូវសារធាតុ beta sitosterol ដែលជាសារធាតុជួយក្នុងការគ្រប់គ្រងសារធាតុ cholesterol ក្នុងសរសៃឈាម ។

២. ជំនួយដល់ភ្នែក

Mango Avocado Green Smoothie 1160 Wholemadeliving

ផ្លែប័រផ្ទុកសារធាតុសំខាន់សម្រាប់ភ្នែក ២ប្រភេទគឺ lutein និង zeaxanthin ដែលសារធាតុទាំង២នេះ វាជួយដល់កោសិកាភ្នែក សម្រាប់ប្រឆាំងនឹងអុកស៊ីតកម្ម ជាពិសេសកាំរស្មី ស្វាយអ៊ុលត្រា ពីខាងក្រៅដែលបង្កឱ្យកោសិកាភ្នែកខូចខាត។

៣. បង្ការជំងឺពុកឆ្អឹង

Product Packshot Avocado

វីតាមីន K ដែលផ្ទុកក្នុង ផ្លែប័រវាមានតួនាទីក្នុងការរក្សាសុខភាពឆ្អឹងឱ្យបានរឹងមាំ។ ភាគច្រើន គេដឹងថាកាល់ស្យូម និងវីតាមីន D មានសារៈសំខាន់សម្រាប់ឆ្អឹង តែក្នុងនោះ វីតាមីន K ក៏មានតួនាទីចម្បងក្នុងនោះដែរដោយវាជាអ្នកជួយស្រូប យកកាល់ស្យូមពីអាហារ និងការកាត់បន្ថយ ការហូរច្រោះកាល់ស្យូមតាមរយៈទឹកនោម និងលាមក។

៤. បង្ការជំងឺមហារីក

Avocado Benefits Production Environmental Impact

ការទទួលទានវីតាមីន B9 គ្រប់គ្រាន់វាអាចជួយការពារពីជំងឺមហារីក នៅក្នុងពោះវៀនធំ ក្រពេះ និងប្រមាត់។ សារធាតុដែលចម្រាញ់ចេញពីផ្លែប័រវាអាចប្រើសម្រាប់ប្រឆាំង និងបង្អាក់ការលូតលាស់របស់កោសិកាមហារីកបានផងដែរ។

៥. កាត់បន្ថយភាពស្រ្តេស

Avocado Smoothie

ផ្លែប័រសម្បូរដោយមីតាមីនB9 ដែលជាសារធាតុសម្រាប់សម្រួលដល់ការដំណើរការដឹកជញ្ចូលសារធាតុចិញ្ចឹមសម្រាប់ទៅផ្គត់ផ្គង់ខួរក្បាល៕

ប្រភព ៖ (medicalnewstoday.com) / ប្រែសម្រួល ៖ Mythical Bird