គន្លឹះពិសេសសម្រាប់នារីៗ ក្នុងការថែរក្សាទំនាក់ទំនងស្នេហា ធ្វើបែបណាកុំឱ្យខ្លួនឯងឈឺចាប់

“តើសុភាពនារីអាចរក្សាទំនាក់ទំនងស្នេហាយ៉ាងដូចម្តេច?"

ជឿជាក់ថាមនុស្សស្រីជាច្រើនតែងតែឈ្លោះគ្នាជាមួយនឹងមិត្តប្រុស ដោយសាររឿងតូចតាច បណ្តាលឱ្យឈ្លោះគ្នា ធ្វើឱ្យមានការឈឺចាប់នៅក្នុងរឿងស្នេហា។ មនុស្សស្រីគួរតែឯករាជ្យទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកស្នេហា គួរតែស្វែងរកអ្វីដែលខ្លួនចង់បាន កុំព្រោះតែមិត្តប្រុសខ្លួនធ្វើឱ្យបាត់បង់ឱកាសល្អៗជាច្រើន។

Bb39207ecf093068bd570744fdb464cc

ពេលដែលខឹង និងមានអារម្មណ៍មិនល្អ ដាច់ខាតកុំចង់ទៅរករឿង ឬឈ្លោះគ្នាជាមួយនឹងគេអី បែបនេះធ្វើឱ្យអ្នកងាយនឹងនិយាយពាក្យដែលធ្វើឱ្យរបួសដល់ផ្លូវចិត្តគេ និងងាយធ្វើឱ្យស្នេហាអ្នកប្រេះឆាទៀតផង។ នៅក្នុងជីវភាពរស់នៅមិនថាជួបនឹងបញ្ហាអ្វីឡើយ អាចរកពេលវេលាជជែកពិភាក្សាគ្នា គិតអំពីការដោះស្រាយបញ្ហាទាំងនេះយ៉ាងដូចម្តេចទើបត្រូវ។

១. ត្រូវគិតអារម្មណ៍ខ្លួនឯងធំ

1dabd437496cb3b04633fa2a08c1df52

ទោះបីជាអ្នកទើបតែទាក់ទងគ្នា ឬក៏រាប់អានគ្នាយូរហើយក៏ដោយ សូមចាំថា ត្រូវគិតដល់អារម្មណ៍ខ្លួនឯងជាមុន។ កុំយល់ថាអ្នកបំពេញតាមចិត្តគេគ្រប់បែបយ៉ាងហើយ គឺយល់ថាគេកាន់តែស្រលាញ់អ្នកខ្លាំងឱ្យសោះ។

ផ្ទុយមកវិញ ពេលដែលអ្នកលះបង់ឱ្យគេគ្មានលក្ខខណ្ឌ រឿងគ្រប់យ៉ាងសុទ្ធតែខ្វល់ពីអារម្មណ៍របស់គេជាធំនោះ ពេលដែលជួបនឹងរឿងដែលមិនសប្បាយចិត្ត អ្នកនឹងយល់ថាខ្លួនឯងរងការឈឺចាប់ ស្ទើរតែយល់ថានៅក្នុងរឿងស្នេហាចាប់ផ្តើមបាត់បង់ភាពជាម្ចាស់ការបន្តិចម្តងៗហើយ។

២. ស្វែងរកពីអ្វីដែលខ្លួនចង់បាន

37382962e228f8655037c864e49b6118

មនុស្សស្រីមិនអាចយកស្នេហាដាក់មុខនោះទេ ស្នេហាមិនមែនជាអ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតអ្នកនោះឡើយ។ ស្នេហាប្រៀបមិនបានដូចជារបស់ដែលយើងស្វែងរកហើយចង់បានវានោះទេ។

ដាច់ខាតកុំព្រោះតែមនុស្សដែលខ្លួនស្រលាញ់ ហើយបោះបង់ចោលរបស់ដែលខ្លួនចូលចិត្តឱ្យសោះ ក្លាហានទៅដេញតាមក្តីស្រលាញ់របស់ខ្លួនចុះ ហើយកុំភ្លេចពង្រឹងពីសមត្ថភាព និងចំណេះដឹងរបស់ខ្លួនឱ្យកាន់តែល្អ មិនថាទាំងជំនាញ ឬចំណេះដឹងថ្មីៗនោះឡើយ។

៣. ការលះបង់គឺជារឿងស្មើភាពគ្នា

3dda9f4b65950d5c2d878d25023c15a0

ក្នុងរឿងស្នេហាការលះបង់របស់មនុស្សពីរនាក់គឺជារឿងស្មើភាពគ្នា ផ្ទុយមកវិញ បើមានតែម្ខាងដែលលះបង់ នោះស្នេហាមួយនេះគឺដើរមិនបានយូរហើយ។ មានពេលខ្លះបើដៃគូអ្នកចេះតែទាមទារអត់ហេតុផល ហើយអ្នកចេះតែបំពេញតាមតម្រូវចិត្តគេ បែបនេះអ្នកនឹងមិនស្រួលចិត្តឡើយ ហើយបន្ថែមសម្ពាធដល់ខ្លួនទៀតផង។

មិនថាបញ្ហាប្រាក់កាក់ ឬស្នេហានោះទេ អ្នកទាំងពីរមានទួនាទីលះបង់ស្មើគ្នា។

៤. កុំពឹងពាក់ទៅលើមនុស្សប្រុសខ្លាំងពេក

Ebd827a5dc367bb353f92628116efaf4

នៅក្នុងរឿងស្នេហា គួរតែមានពេលវេលាផ្ទាល់ខ្លួនរៀងៗខ្លួន ដាច់ខាតកុំពឹងផ្អែកទៅលើមនុស្សប្រុសខ្លាំងពេក អ្នកគួរតែរៀនចេះឯករាជ្យទាំងសេដ្ឋកិច្ច ទាំងរឿងស្នេហា។ ត្រូវចេះមើលថែខ្លួនឯង បូករូមទាំងធ្វើម្ហូប រៀបចំផ្ទះ និងត្រូវចេះបើកបរដោយខ្លួនឯងផងដែរ។

អ្នកត្រូវមានប្រភពចំណូលនឹងនរមួយ មិនអាចចេះតែពឹងពាក់សុំប្រាក់ពីគេនោះទេ កុំព្រោះតែបញ្ហាប្រាក់កាក់ធ្វើឱ្យអ្នករងការឈឺចាប់ និងភាពអាម៉ាស់ឱ្យសោះ។

៥. មានបញ្ហាត្រូវដោះស្រាយដោយសន្តិវិធីឱ្យទាន់ពេល

Dc48f2abdab85c35b25ba70fdd555ee9

ពេលដែលមានបញ្ហា ចាំបាច់ត្រូវរង់ចាំមើលដៃគូចិត្តត្រជាក់សិន ព្រោះពេលដែលអ្នកមានអារម្មណ៍អវិជ្ជមានងាយនឹងនិយាយពាក្យដែលធ្វើឱ្យរបួសដល់ចិត្តមនុស្សដែលខ្លួនស្រលាញ់ ។ បើអ្នកទាំងពីរឧស្សាហ៍ឈ្លោះប្រកែកគ្នា ដូច្នេះត្រូវរកពេលវេលាសក្តិសមមកជជែកគ្នាទៅ។

ជឿជាក់ថាពេលដែលអ្នកទាំងពីរទាក់ទងគ្នារយៈពេលលើសពីមួយឆ្នាំ នឹងអាចដឹងពីទម្លាប់រស់នៅ និងចំណុចខ្វះខាតរបស់ដៃគូជាមិនខាន បើសិនជាអ្នកមិនអាចទទួលយកបាននូវចំណុចខ្វះខាតរបស់ដៃគូយើងទេ អាចសាកល្បងការជជែកពិភាក្សាគ្នាដោយសន្តិវិធីនេះបាន។

៦. កុំធ្វើរឿងណាដែលធ្វើការជ្រើសរើសដោយមានការលះបង់ខ្លាំងពេក

A25260a6bd561f21063f489174ab4c6c

ស្នេហាមិនមែនជាវត្ថុដែលយើងចាំបាច់ត្រូវតែមាននោះទេ ដាច់ខាតកុំដើម្បីតែស្នេហា ហើយទៅបោះបង់ឧត្តមគតិរបស់ខ្លួន។ ប្រសិនបើដើម្បីតែមនុស្សប្រុស ហើយអ្នកទៅបោះបង់ឱកាសការងារដ៏ល្អ ឬសុខចិត្តទៅរស់នៅកន្លែងដែលមិនធ្លាប់ស្គាល់ដើម្បីគេ នោះគេមិនបានរំភើបចិត្តចំពោះអ្នកឡើយ ពីព្រោះនេះគឺជាជម្រើសរបស់អ្នក។

ធ្វើការជ្រើសរើសណាក៏ដោយ គួរតែគិតពីស្ថានភាពខ្លួនជាមុន តែមិនមែនដើម្បីតែគេ ហើយអ្នកបែរជាបោះបង់ឱកាសជាច្រើនរបស់អ្នកទៅវិញ។

620785dcc03db2de808ec7a04bd16d8b

ខាងលើនេះគឺជាការផ្តល់យោបល់ចំនួន ៦ ស្តីពីវិធីរក្សាទំនាក់ទំនង សុភាពនារីត្រូវចាំថា កុំចេះតែយកអារម្មណ៍គេមកដាក់មុខឱ្យសោះ បើនៅក្នុងចិត្តយល់ថាមិនស្រួលចិត្ត ឬក៏មិនសប្បាយចិត្ត ដាច់ខាតត្រូវនិយាយចេញមក ពុំដូច្នោះទេគឺអាចឱ្យអ្នកមានអារម្មណ៍ថារងការឈឺចាប់ដោយមិនដឹងខ្លួន៕

https://www.goody25.com/ ប្រែសម្រួល ៖ Mythical Bird

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក