” វត្តឈើខ្មៅ ” តំបន់ទេសចរណ៍ប្រវត្តិសាស្ត្របុរាណលើទឹកដីខេត្តបាត់ដំបង ដែលយើងមិនគួរមើលរំលង

ខេត្តបាត់ដំបង​ ជាខេត្តដែលសម្បូរទៅដោយតំបន់ទេសចរណ៍បែបបុរាណជាច្រើនកន្លែង ដែលទាក់ទាញភ្ញៀវទេសចរណ៍ ទាំងក្នុង និងក្រៅប្រទេស។

យ៉ាងណាមិញ ក្នុងចំណោមកន្លែងទេសចរណ៍ជាច្រើនកន្លែង ក៏មានវត្តចំណាស់មួយក៏ជាតំបន់ទេចរណ៍ប្រវត្តិសាស្ត្រដែលយើងគួរយល់ដឹងផងដែរ។

វត្តពិជ័យលង្ការ ហៅវត្តឈើខ្មៅ ស្ថិតក្នុងទឹកដីខេត្តបាត់ដំបង ជាក់ស្តែងតួសាលាបាលី តួសាលាឆាន់ និងតួព្រះវិហារហៅវត្តឈើខ្មៅ ជាវត្តដ៏ចំណាស់មានអាយុ១៣១ឆ្នាំ ជាកេរ្តិ៍បន្សល់ទុកពីស្តេចខ្មែរនៅសម័យកាលមុន ប៉ុន្តែមិនសូវមានកុលបុត្រខ្មែរជាកូនចៅចាប់អារម្មណ៍ចូលទស្សនា និងចូលរួមថែរក្សាលើកស្ទួយឡើយ ឃើញមានសុទ្ធតែភ្ញៀវបរទេសគេឆ្លងកាត់ និងចូលទស្សនាកោតស្ញប់ស្ងែងចំពោះស្នាដៃបុព្វបុរសខ្មែរជំនាន់មុន។

បច្ចុប្បន្នសំណង់ព្រះវិហារ ឬវត្តឈើខ្មៅ មានសភាពចាស់ទ្រុឌទ្រោមយ៉ាងខ្លាំង ដែលចាំបាច់ត្រូវឱ្យមានការជួសជុល កែលំអរឡើងវិញឱ្យបានគង់វង្សនៅជាប្រយោជន៍ ម៉្យាងដើម្បីបង្ហាញដល់អ្នកជំនាន់ក្រោយ បានស្គាល់ ពិសេសទុកសម្រាប់បង្អួតភ្ញៀវឱ្យកាន់តែចាប់អារម្មណ៍នូវតំបន់ដែនបឹងទន្លសាបជាទឹកចំណាស់ នៃខេត្តបាត់ដំបង។

ឈ្មោះរបស់វត្តឈើខ្មៅ ជាឈ្មោះដែលប្រជាពលរដ្ឋហៅតៗគ្នាអស់កាលជាយូរលង់មកនេះ ដោយសារវត្តឈើខ្មៅពីដើមឡើយមានតែដើមឈើ១ដើមគត់ ដុះលេចធ្លោ និងស្កឹមស្កៃជាងដើមឈើណាណាទាំងអស់ ទើបអ្នកភូមិសម័យនោះ ហៅជាប់រហូតមក រួមទាំងឈ្មោះជាទីទួលអណ្តែតផងដែរ។

វត្តខាងលើ ទោះជាមានទីតាំងស្ថិតនៅកណ្តាលដែនទឹកក្នុងរង្វង់បឹងទន្លេសាបក៏ដោយ តែរាប់សិបឆ្នាំមកនេះ មិនដែលលិចទឹកឡើយ មានតែម្តងប៉ុណ្ណោះនៅអំឡុង២០០៨ ទឹកទន្លេឡើងខ្ពស់ដល់ត្រឹមខឿន នៃចំណែកខាងក្រោមតួរវិហារប៉ុណ្ណោះ ។

វត្តឈើខ្មៅមានទីតាំងតាមបណ្តោយតំបន់ព្រៃលិចទឹក នៃបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រ ភូមិកោះជីវាំង ក្នុងឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងមានចម្ងាយផ្លូវប្រវែង ៥៤.១០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងបាត់ដំបង ខេត្តបាត់ដំបង៕

2 178 1024x498

3 178 1024x498

4 161 1024x498

5 147 1024x498

6 123 1024x498

7wq08kOENpUYYtfcUVFTyegskcHWL9ivzHhy1jJP (1)

21950909_1015762438563863_2602798283806678259_o

ACGqAm0N8VFkttux7FFw4fngooLktaBtSXWSb0o2 1024x498

Photo_2018 11 26_06 57 24 680x337

Optimized by Optimole