២ឆ្នាំក្រោយ ស្បើយទុក្ខផុតគ្រោះ! អ្នកឆ្នាំទាំង ៣ ទោះមិនកើតជាសេដ្ឋី ក៏ក្លាយជាអ្នកមានស្ដុកស្ដម្ភដែរ

ហោរាសាស្រ្ត​បានឱ្យដឹងថា ក្នុងរយៈពេល​ ២ ឆ្នាំខាងមុខនេះ អ្នកឆ្នាំទាំង ៣ នឹង​មាន​សំណាង​ក្លាយ​ជា​អ្នក​មាន ចម្រុងចម្រើន រុងរឿងខ្លាំង ស្បើយទុក្ខ ផុតគ្រោះទាំងតូចទាំងធំ។

Cover Copy

១. ឆ្នាំថោះ

សម្រាប់​អ្នកកើតឆ្នាំ​ទន្សាយ​ នឹងរួច​ផុតពី​ទុក្ខ​លំបាក​ទាំងតូចទាំងធំ​ដែល​រំខានលើ​ផ្លូវ​អាជីពរបស់អ្នក ហើយក៏បានធូរស្បើយពីសម្ពាធទាំងឡាយ ក្នុងរយៈពេល ២ ឆ្នាំទៀត។ រាសីល្អ ​មាន​ផ្លូវ​រលូន​ និង​ចម្រើន​រុងរឿង​ សំណាងនឹងបន្តកើនឡើងជាលំដាប់។

ពីរឆ្នាំខាងមុខ លាភសំណាងរបស់អ្នកក៏ត្រូវបានទេវតាប្រទានពរ រាសីឡើងលឿនដូចខ្លែងប៉ះខ្យល់ ឱកាសរកលុយបានក៏កាន់តែច្រើនផងដែរ។ រាសី​ប្រែប្រួល លាភ​មាន​ហូរហៀរ ដូច្នេះ​ខ្សែ​រាសីរបស់អ្នកឆ្នាំថោះ នឹង​កាន់តែ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

មនុស្សដែលកើតក្នុងឆ្នាំទន្សាយមិនត្រឹមតែមានភាពវៃឆ្លាត និងរហ័សរហួនប៉ុណ្ណោះទេ ថែមទាំងមានសំណាងច្រើនផងដែរ ដែលមានភាពក្លាហានក្នុងការគិត និងធ្វើហើយមានឆន្ទៈក្នុងការប្រថុយដើម្បីសម្រេចបាននូវអ្វីដែលពួកគេចង់បាន។ ដោយសារតែមហិច្ឆិតានេះ ទន្សាយអាចឃើញឱកាសថ្មីបានយ៉ាងងាយស្រួល ធ្វើអាជីវកម្មបានល្អ ហើយថែមទាំងពង្រីកដល់ទំហំធំជាងធម្មតា។

ជាពិសេសអ្នកដែលកំពុងធ្វើអាជីវកម្ម នឹងមានឱកាសផ្លាស់ប្តូរជីវិតរបស់ពួកគេនៅពេលដែលពួកគេស្វែងរកទិសដៅត្រឹមត្រូវ សម្រាប់វិជ្ជាជីវៈដែលពួកគេកំពុងបន្ត។ ដោយឡែក​សម្រាប់​អ្នកធ្វើការ ​តែងតែ​ត្រូវ​បាន​ថ្នាក់លើ​កោតសរសើរ​។ ដូច្នេះហើយ លើកក្រោយ អ្នកនឹងទទួលបានការតម្លើងប្រាក់ខែ និងប្រាក់លើកទឹកចិត្ត ដែលអាចយល់បាន ជីវិតក៏កាន់តែបំពេញ និងកាន់តែងាយស្រួលផងដែរ។

877f7809a56a3719de35db3ae581ab1a

២. ឆ្នាំឆ្លូវ

អ្នក​កើត​ឆ្នាំ​ឆ្លូវ មាន​ភាព​ឆ្លាត​វៃ ស្វាហាប់ និង​រហ័សរហួន​ខ្លាំង។ ឆ្នាំឆ្លូវ មាន​ក្តី​សុបិន មហិច្ឆតា ប្រាថ្នា​ចង់​ហោះ​ហើរ​ទៅ​ទី​ឆ្ងាយ ដែល​មនុស្ស​ជា​ច្រើនស្ញើចសរសើរ។ ប្រហែល ២ ឆ្នាំ ចាប់ពីពេលនេះទៅ អ្នកឆ្នាំទន្សាយនឹងជួបយុគមាស អាជីពរឹងមាំ ជោគជ័យដ៏អស្ចារ្យនៅលើផ្លូវទៅកាន់កិត្តិនាម។

លើសពីនេះ អ្នកដែលកើតឆ្នាំឆ្លូវ មានភាពស្មោះត្រង់ ចេះគោរពមនុស្សថ្នាក់លើ និងឱ្យតម្លៃថ្នាក់ក្រោម រាប់អានមនុស្សបានល្អ ដូច្នេះហើយបានជាគេស្រលាញ់ រាប់អាន ចេះជួយគ្នា និងបង្កើតផលប្រយោជន៍ជាច្រើនសម្រាប់ខ្លួនឯង។ សេចក្តីប្រាថ្នាផ្លាស់ប្តូរជីវិតរបស់អ្នកឆ្នាំទន្សាយ នឹងកើតចេញពីឆ្នាំ ២០២៤ ទៅ អ្នកខិតខំប្រឹងប្រែងដោយខ្លួនឯង កសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំ មុខតំណែងក្នុងអាជីពរបស់អ្នក ក៏ត្រូវបានពង្រឹងផងដែរ។

អ្នកឆ្នាំ​គោ​ដែល​មិន​បាន​ក្លាយ​ជា​មហាសេដ្ឋី​ ក៏​ជា​អ្នកមានទ្រព្យស្ដុកស្ដម្ភផងដែរ​។ យ៉ាងណាមិញ សំណាងរឿងលុយកាក់ អ្នកអាចទិញផ្ទះ និងទិញឡានធ្វើឱ្យទ្រព្យសម្បត្តិរបស់អ្នកកើនឡើងយ៉ាងខ្លាំង។

27cf6102b32e9e732acf19509e471bca

៣. ឆ្នាំច

ជាទូទៅ អ្នកឆ្នាំចតែងតែត្រូវបានចាត់ទុកថាជាមនុស្សដែលឆ្លាតវៃ និងមានចក្ខុវិស័យ ដូច្នេះមិនថាអ្នកធ្វើការងារអ្វី ក្នុងវិស័យណាមួយ អ្នកអាចសម្របខ្លួនបានយ៉ាងឆាប់រហ័ស និងសម្រេចបាននូវមុខតំណែងជាក់លាក់មួយ។ ទោះជាយ៉ាងនេះក្តី នៅមានពេលខ្លះដែលជីវិតរបស់បុគ្គលត្រូវជួបនឹងបញ្ហាជាច្រើន ដែលធ្វើឱ្យអ្នកព្យាយាមហើយនៅតែមិនទទួលបានលទ្ធផលដែលចង់បាន។

ក្រឡេកមើលហោរាសាស្ត្រសម្រាប់ឆ្នាំ ២០២៤ ការកម្ចាត់ឆ្នាំចាស់ជួយអ្នកកើតឆ្នាំចស្វាគមន៍ជំហានថ្មី និងវិជ្ជមានខ្លាំង។ ជាពិសេសនៅក្នុងរឿងលុយកាក់ ក្នុង​រយៈពេល ២ ឆ្នាំខាងមុខ ជោគ​វាសនា​នឹង​មានឱកាស​ពង្រីក​បន្ថែម​ទៀត ដែល​បង្ហាញ​ពី​ការ​សម្រេច​បាន​ប្រាក់​ចំណេញ​ខ្ពស់​ក្នុង​ការ​រកស៊ី និង​ការ​វិនិយោគ ។

មិន​ថា​អ្នក​ជា​បុគ្គលិក​ដែល​មាន​ប្រាក់​ខែ ឬ​កំពុង​ចាប់​ផ្តើម​អាជីវកម្ម​ធ្វើ​ដោយ​ខ្លួន​ឯង​នោះ​ទេ ឆ្នាំ​ច អាច​ជួប​នឹង​ឱកាស​អភិវឌ្ឍន៍​ល្អ។ ឱ្យ​តែ​អ្នកចេះឆ្លៀត​ឱកាស​បង្កើន​សមត្ថភាព អ្វីៗ​នឹង​ដំណើរការ​ទៅ​ដោយ​រលូន ហើយ​លុយកាក់​ក៏​កាន់​តែ​ច្រើន​ឡើងៗ​៕

* អត្ថបទសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!