អស្ចារ្យមែន! ម្ហូបស្រុកខ្មែរល្បីថាឆ្ងាញ់ ​រហូតកម្មវិធីបរទេសល្បីចុះមកថត និងភ្លក់ដោយផ្ទាល់ ​ហើយលាន់មាត់ស្ទើរមិនគួរឱ្យជឿ (មានវីដេអូ)

ជាការពិតណាស់ ថ្មីៗនេះមុខម្ហូបស្រុកខ្មែរកាន់តែមានភាពល្បីល្បាញលើឆាកពិភពលោក ​តាមការកោតសរសើរតៗគ្នា  ជាពិសេសសូម្បីតែសារព័ត៌មានល្បី ​CNN  ក៏បានចុះអត្ថបទសរសើរក្នុងន័យជួយផ្សព្វផ្សាយផ្នែកទេសចរណ៍ស្រុកខ្មែរផងដែរ។

កាន់តែពិសេសថ្មីៗនេះ​ កម្មវិធីល្បី World Poker Tour (WPT) បានចុះមកប្រទេសកម្ពុជាផ្ទាល់ក្នុងភោជនីយដ្ឋានរំដេង ដើម្បីភ្លក់ម្ហូបខ្មែរយើងផងដែរ  ដោយម្ហូបពិសេសៗដែលពួកគេបានភ្លក់សុទ្ធតែជាម្ហូបដែលត្រូវបានជនបរទេសនិយមទទួលទាននៅស្រុកខ្មែរថែមទាំងលាន់មាត់ថាឆ្ងាញ់ដូចជា ការី ​អាម៉ុកត្រី ​ឆាត្រប់ដុត នំបញ្ចុក និងឆាអង្ក្រង។

ក្រោយពីការភ្លក់មុខម្ហូបពីមួយមុខទៅមួយមុខ ពួកគេសុទ្ធតែលាន់មានមុខម្ហូបខ្មែរពិតជាមានរសជាតិឈ្ងុយឆ្ងាញ់ដូចគេល្បីប្រាកដមែន  ជាពិសេសការបិទបញ្ចប់កម្មវិធិជាមួយនឹងការភ្លក់ស្រាសអង្ករខ្មែរ  ជាមួយទឹកឃ្មុំទៀតរឹតតែពិសេស។

ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

Photo_2019 12 24_21 51 22

Photo_2019 12 24_21 50 57

Photo_2019 12 24_21 50 55

Photo_2019 12 24_21 50 50

Photo_2019 12 24_21 50 48

Photo_2019 12 24_21 50 45

Photo_2019 12 24_21 51 03

Photo_2019 12 24_21 51 21

Photo_2019 12 24_21 50 42

Photo_2019 12 24_21 50 34

Photo_2019 12 24_21 50 33

Photo_2019 12 24_21 50 13