ល្មៀត​ប្រៀប​ដូច​ឱសថ​ទិព្វ ហើយ​បើ​ចេះ​ផ្សំ​ជាមួយ​របស់​ ៣ នេះ​ទៀត ព្យាបាល​មុន​យក​ទៅ​ណា​អស់

អ្នក​អាច​ប្រើប្រាស់​ល្មៀត មក​ក្លាយ​ជា​គ្រឿង​ផ្សំ​សម្រាប់​ព្យាបាល​មុខ​មុន​យ៉ាង​មាន​ប្រសិទ្ធភាព។ លើស​ពី​នេះ​វា​ក៏​ជា​គ្រឿង​ផ្សំ ដែល​មាន​សមត្ថភាព​ពន្យឺត​ដំណើរការ​ភាព​ចាស់ ប្រឆាំង​នឹង​ការ​រលាក ជំរុញ​ការ​ផលិត​អ័រម៉ូន​អឺស្រ្តូសែន និង​បង្កើត​ជាលិកា​ស្បែក​ថ្មី​ត្រលប់​មក​វិញ​ទៀត​ផង។

យ៉ាង​ណា​ណែនាំ​សម្រាប់​អ្នក​មាន​បញ្ហា​មុខ​មុន ជា​ពិសេស ប្រសិន​ចង់​ព្យាបាល​មុខ​មុន ដោយ​ប្រើប្រាស់​រមៀត អ្នក​អាច​ច្នៃ​វា​មក​ផ្សំ​ជាមួយ​របស់​ទាំង ៣ ខាង​ក្រោម​នេះ​បាន៖

១) រមៀត + ទឹកដោះគោ​ជូរ

Ice_screenshot_20211113 132822

ទឹកដោះគោ​ជូរ​ ឬ​យ៉ាអួរ​គ្មាន​ជាតិ​ស្ករ គឺ​ល្អ​សម្រាប់​ស្បែក ហើយ​វា​មាន​ផ្ទុក​អាស៊ីដ Probiotic រួម​ជាមួយ​នឹង​សារធាតុ​រ៉ែ ដែល​ផ្តល់​សំណើម​ដល់​ស្បែក គួប​ផ្សំ​ជាមួយ​រមៀត​ផង ដូច្នេះ​អាច​កាត់​បន្ថយ​មុន បំបាត់​មុន​ក្បាល​ខ្មៅ​យ៉ាង​មាន​ប្រសិទ្ធភាព។

វិធី​ធ្វើ) លាយ​ម្សៅ​រមៀត ២ ស្លាប​ព្រា​បាយ និង​ទឹកដោះគោ​ជូរ​គ្មាន​ជាតិ​ស្ករ ៤ ស្លាប​ព្រា​បាយ រួច​កូរ​ឲ្យ​សព្វ។ បន្ទាប់​ពី​លាង​មុខ​រួច ចូរ​យក​ល្បាយ​នោះ​មក​លាប​លើ​មុខ ហើយ​ម៉ាស្សា​ថ្នមៗ ជា​ពិសេស​លើ​កន្លែង​កើត​មុន រួច​ទុក​ចោល ១៥ នាទី សឹម​លាង​ជម្រះ​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ។

២) រមៀត + ទឹក​អង្ករ

Ice_screenshot_20211113 132816

ទឹក​ដែល​យើង​យក​អង្ករ​មួយ​ក្តាប់​មក​ត្រាំ វា​សម្បូរ​ទៅ​ដោយ​វីតាមីន B, B1 និង E ហើយ​មាន​ប្រសិទ្ធភាព​ជួយ​ឲ្យ​ស្បែក​ស បំបាត់​ស្នាម​អុជ​ខ្មៅ កាត់​បន្ថយ​មុន។

វិធិ​ធ្វើ) យក​ទឹក​អង្ករ​ ១ ចាន​គោម លាយ​ជាមួយ​ម្សៅ​រមៀត ២ ស្លាប​ព្រា​បាយ ហើយ​កូរ​ឲ្យ​សព្វ។ យក​ល្បាយ​នោះ​មក​លាប​លើ​ផ្ទៃ​មុខ ក និង​កន្លែង​ដែល​មាន​បញ្ហា​មុន ទុក​ចោល ១៥ នាទី សឹម​លាង​ទឹក​ចេញ។

៣) រមៀត + ក្រូច​ឆ្មា

Ice_screenshot_20211113 132813

ក្រូច​ឆ្មា​មាន​វីតាមីន C ជួយ​ជម្រុះ​កោសិកា​ងាប់ ធ្វើ​ឲ្យ​ស្បែក​ស។ ​​រមៀត​ផ្សំ​ជាមួយ​ទឹក​ក្រូច​ឆ្មា បង្កើត​ជា​ល្បាយ ដែល​ប្រៀប​ដូច​ជា​ឱសថ​មួយ​អ៊ីចឹង​ដែរ។ វា​អាច​ព្យាបាល​ស្នាម​ក្រហម ដែល​បណ្តាល​មក​ពី​មុន​ យ៉ាង​មាន​ប្រសិទ្ធភាព។

វិធី​ធ្វើ) បុក​ឬស​រមៀត ១ ដើម យក​ទឹក​ដាក់​ចូល​កែវ​មួយ ហើយ​ច្របាច់​ទឹក​ក្រូច​ឆ្មា​កន្លះ​ផ្លែ រួច​កូរ​ឲ្យ​សព្វ​ជាមួយ​ទឹក​រមៀត។ ​យក​សំឡី​មក​ជ្រលក់​ទឹក​នោះ ហើយ​ជូត​ថ្នមៗ​លើ​កន្លែង​រលាក ឬ​ស្នាម​មុន បន្ត​ធ្វើ​រយៈ ពេល ២-៣ ​ថ្ងៃ អ្នក​នឹង​ឃើញ​ប្រសិទ្ធភាព៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក