តើគួរទទួលយកឬក៏អត់ បើសង្សារយើងជាមនុស្ស ធ្លាប់មានសង្សារពីមុន ហើយបែកបាក់គ្នា?

ទំនាក់ទំនងមួយខ្លាចបំផុតគឺ ខ្លាចស្រឡាញ់ប៉ះមនុស្ស ធ្លាប់មានអតីតកាល មានសង្សាររួចហើយ កុំថាឡើយច្រើន សូម្បីតែម្នាក់ ក៏ស្ទើរតែពិបាកទទួលយក ព្រោះចេះតែខ្លាច គឺខ្លាចគេនៅនឹកអ្នកចាស់ ខ្លាចគេនៅអាល័យសង្សារចាស់ ក៏រឹតតែខ្លាចពាក្យគេថា "ហែងយកម្នាក់ហ្នឹង ម្នាក់ហ្នឹងធ្លាប់មានសង្សារួចហើយនឹង ហែងយកមនុស្សដដែលគេ .., " ទាំងនេះហើយ ដែលជាចំណុចស្ទាក់ស្ទើរសម្រាប់មនុស្សមួយចំនួនតែងតែគិត។

57313603_2494333247257791_354718540068028416_n

តែយ៉ាងណាមិញ សម័យនេះហើយ វាមិនសំខាន់ទេថា ម្នាក់ហ្នឹងធ្លាប់មានសង្សារ ម្នាក់ហ្នឹងធ្លាប់ទាក់ទងអ្នកនេះ ឬទាក់ទងអ្នកនោះ ក៏រឹតតែមិនគួរនឹងគិត ថាម្នាក់ហ្នឹងធ្លាប់មានប្រវត្តិខូចចិត្ត ឬភ្លាត់ស្នៀតជាមួយអ្នកណា។ ប៉ុន្តែសម្រាប់ពាក្យថាស្នេហាពិត សំខាន់បំផុតនៅគឺ មានបច្ចុប្បន្ននឹងគ្នា សាងអនាគតល្អជាមួយគ្នា ស្រឡាញ់គ្នាពិត ដោយចិត្ត និងចិត្ត។ កុំខ្វល់ថា គេធ្លាប់ជាសង្សារអ្នកណា សំខាន់បច្ចុប្បន្នគេមានយើង​ ហើយច្បាស់ថា គេនឹងសាងអនាគតមួយដ៏ល្អជាមួយនឹងយើង។

58057667_2494332457257870_7091559289998802944_n

អ្នកណាៗ ក៏ធ្លាប់មានអតីតកាលដែរ តែសំខាន់ពេលនេះ គេបានចាកចេញពីអតីតនោះហើយ ឱ្យតម្លៃមនុស្សដែលយើងស្រឡាញ់ កុំខ្វល់អតីតរបស់គេ កុំសើរើ ឬរំឭករឿងរបស់គេកាលពីមុន។ អ្នកខ្លះ គេមិនបានគិតដល់អតីតកាលគេទេ គេក៏មិនបានចង់ត្រឡប់រកអ្នកចាស់គេដែរ ព្រោះតែគេមានយើងហើយ ហើយយើងជាបច្ចុប្បន្ន និងអនាគតដ៏ល្អរបស់គេដែរ។ ដូច្នេះ កុំចេះតែរំឭកពីអ្នកចាស់ នាំឱ្យមានភាពរកាំរកូស ឈ្លោះគ្នាព្រោះតែអតីតកាលអី៕

ក្នុងស្រុករក្សាសិទ្ធ