ផ្នែកទាំង ៣ លើរាងកាយឡើងពណ៌ខ្មៅ ជាសញ្ញាព្រមានចំៗពីបញ្ហាថ្លើមនិងសួត

ចូរសង្កេតមើលលើរាងកាយរបស់អ្នក បើផ្នែកទាំង ៣ នេះ ឡើងទៅជាពណ៌ខ្មៅស្រអាប់ ឬពណ៌ខ្មៅសុទ្ធ នោះវាជាសញ្ញាព្រមានច្បាស់ៗថា អ្នកកំពុងមានបញ្ហាថ្លើមឬសួត ឬមុខងារដំណើរការរបស់វាមានការចុះថយ ហើយអ្នកគួរតែប្រុងប្រយ័ត្ន និងឆ្លៀតពេលទៅពិភាក្សាជាមួយគ្រូពេទ្យ៖

៣) ច្រមុះខ្មៅ

Ice_screenshot_20210624 135627

ច្រមុះមានការជាប់ពាក់ព័ន្ធនឹងផ្នែកសួត ហើយបើសុខភាពសួតរបស់អ្នកមិនល្អ នោះក៏នាំឲ្យផ្លូវដង្ហើមមានបញ្ហាដូចគ្នា។ បើអ្នកឡើងស្នាមអុជខ្មៅ ឬជាំខ្មៅរាលលើផ្នែកនៃច្រមុះ នោះវាជាសញ្ញា បង្ហាញថាសួតកំពុងមានបញ្ហា។

ក៏ដោយសារតែការថយចុះនៃចរន្តឈាម ដែលនាំឲ្យស្ទះហើយអសមត្ថភាពនៃការបញ្ចេញជាតិពុលនិងកាកសំណល់ចេញពីរាងកាយ។ នៅពេលដែលវាកកកុញខ្លាំង វានឹងនាំឲ្យស្បែកលើផ្នែកច្រមុះប្រែទៅជាសភាពពណ៌ខ្មៅហ្នឹងឯង។

២) មុខស្រអាប់ខ្មៅ

Ice_screenshot_20210624 135632

នៅពេលស្បែកមុខខ្មៅឬឡើងស្រអាប់ មិនស្រស់ថ្លា នោះគឺមកពីថ្លើមមិនមានឈាមគ្រប់គ្រាន់ ពោលគឺធ្វើឲ្យស្បែកហាក់មើលទៅគ្មានសរសៃឈាមទាល់តែសោះ។ ពេលហ្នឹងហើយវានាំឲ្យស្បែកប្រែទៅជាពណ៌រាងលឿងស្រអាប់ ឬពណ៌រាងប្រផេះជាំ។

ស្ថានភាពបែបនេះ ក៏បណ្តាលមកពីប្រព័ន្ធ Endocrine ដែលជាអតុល្យភាពអរម៉ូននៅក្នុងខ្លួន ហើយវាប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព។

១) តំបន់ភ្នែកឡើងខ្មៅ

Ice_screenshot_20210624 135622

នៅខាងក្រោមភ្នែកឡើងខ្មៅ ភាគច្រើនថាមកពីគេងមិនបានគ្រប់គ្រាន់។ ប៉ុន្តែមិនទាំងអស់នោះទេ សម្រាប់មនុស្សខ្លះ វាជាសញ្ញាព្រមាននៃមុខងារថ្លើមទៅវិញ។

ប្រសិនបើរង្វង់ភ្នែកឡើងខ្មៅងងឹត មានន័យថារាងកាយកំពុងកកកុញជាតិពុល ដែលបន្សាបមិនអស់ ឬមិនបានល្អទាន់ពេលវេលា។ ដូច្នេះអ្នកគួរតែឆ្លៀតពេលដើម្បីទៅជជែកជាមួយគ្រូពេទ្យជំនាញផ្នែកនោះ ដើម្បីស្វែងរកដំណោះស្រាយ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក