មុននឹងទទួលទាន Yogurt ឬយ៉ាអួរ អ្នកគួរតែដឹងពីសារៈប្រយោជន៍របស់វាឱ្យបានច្បាស់

Yogurt ឬយ៉ាអ៊ួរ ជាផលិតផលដែលផលិតចេញពីទឹកដោះគោ ដែលមនុស្សទូទៅនិយមយកមកទទួលទាន វាក៏ត្រូវចាត់ទុកជាអាហារផ្អាប់ផងដែរ។ យ៉ាអ៊ួរ ត្រូវបានមនុស្សដឹងថាវាមានប្រយោជន៍ដល់សុខភាពជាច្រើន ចុះសារៈប្រយោជន៍របស់យ៉ាអ៊ួរដែលផ្តល់ដល់សុខភាពរបស់មានអ្វីខ្លះ? ខាងក្រោមនេះ គឺជាសារៈប្រយោជន៍ត្រួសៗដែលយើងទទួលបានបន្ទាប់ពីការទទួលទានយ៉ាអ៊ួរ

១. Yogurt ធ្វើឡើងយ៉ាងដូចម្តេច?

Yogurt ឬយ៉ាអ៊ួរ វាត្រូវបានផលិតចេញពីទឹកដោះគោស្រស់ ដែលយកទៅធ្វើការបំបែកដោយមីក្រូសារពាង្គកាយ ឬហៅថាម្យ៉ាងទៀតបានថា ការផ្អាប់ដើម្បីឱ្យទឹកដោះគោស្រស់កាច់ ផលិតចេញជា Yogurt។ ជាទូទៅ ដំណើរការបំបែកនេះបាត់តេរីដែលមានប្រយោជន៍ទាំងនោះ គឺធ្វើការបំលែង lactose ដែលជាស្ករនៅក្នុងទឹកដោះគោឱ្យទៅជា lactic acide ដែលធ្វើឱ្យវាកើតជារស់ជាតិផ្សេង ព្រមទាំង ទម្រង់ខុសពីទឹកដោះគោ។

២. សម្បូរទៅដោយសារធាតុចិញ្ចឹម

នៅក្នុង yogurt មានសារធាតុចិញ្ចឹមជាច្រើនដែលរាងកាយរបស់យើងត្រូវការជាប្រចាំថ្ងៃ។ ក្នុងនោះវាផ្ទុកកាល់ស្យូមជាច្រើន និងសារធាតុដែលជួយដល់ធ្មេញ និងឆ្អឹង ហើយអ្វីដែលពិសេសនោះ មួយកែវ yogurt វាផ្ទុកកាល់ស្យូម ដល់ទៅ 49%នៃតម្រូវការកាល់ស្យូមប្រចាំថ្ងៃរបស់យើង។

ម្យ៉ាងទៀត វាផ្ទុក ផូស្វ័រ 38%, ម៉ាញេស្យូម 12%, ផូស្វ័រ 18% នៃតម្រូវការប្រចាំថ្ងៃរបស់មនុស្ស។ បន្ថែមពីនេះវាផ្ទុក វីតាមីនប្រភេទ B ដូចជា B12 riboflavin និង វីតាមីន D។

Yogurt Recipe 1_large

៣. មានប្រូតេអ៊ីនខ្ពស់

Yogurt វាផ្ទុកប្រូតេអ៊ីនជាច្រើន ដោយ ក្នុង200g មានប្រូតេអ៊ីន ដល់ទៅ 12g។ យើងដឹងហើយថាប្រូតេអ៊ីន ដើរតួនាទីសម្រាប់ជម្រុញមេតាប៉ូលីសនៅក្នុងរាងកាយ ព្រមទាំងបង្កើននូវថាមពលសម្រាប់សកម្មភាពប្រចាំថ្ងៃរបស់យើង។ Yogurt ជាប្រភេទអាហារមួយដែលពេញនិយមសម្រាប់អ្នកដែលចង់រក្សារាង ដែលត្រូវការអាហារដែលមានប្រូតេអ៊ីនខ្ពស់ ដើម្បីជួយឱ្យញុំាអាហារឆ្អែតយូរ។

៤. មានប្រយោជន៍ដល់ប្រព័ន្ធរំលាយអាហារ

នៅក្នុង Yogurt មានផ្ទុកនូវបាត់តេរីដែលមានជីវិតជាច្រើន ដែលវាជាប្រភេទ probiotics ដែលពួកវាមានប្រយោជន៍ដល់ប្រព័ន្ធរំលាយអាហាររបស់យើង។ ជាទូទៅ Yogurt ត្រូវបានសម្លាប់មេរោគ ដោយ pasteurization រួចទៅហើយ ដែលដំណើរការនេះ បានសម្លាប់បាត់តេរីមានប្រយោជន៍ទាំងនោះជាមួយគ្នាដែរ។ ជំនួសមកវិញបាត់តេរីទាំងនោះត្រូវបានបញ្ចូលទៅវិញនៅពេលដែលធ្វើការសម្លាប់មេរោគរួច។

៥. បង្កើនថាមពល និងជួយដល់ប្រព័ន្ធភាពស៊ាំ

ការទទួលទាន yogurt ជាពិសេស yogurt ដែលមានផ្ទុក probiotics ជាទូទៅ វាអាចបង្កើនថាមពល ព្រមទាំងជួយពង្រឹងដល់ប្រព័ន្ធការពាររាងកាយរបស់យើង។ Probitotics វាមានប្រយោជន៍ច្រើនសម្រាបសុខភាពរបស់មនុស្ស វាក៏ត្រូវបានគេរកឃើញថា អាចកាត់បន្ថយបញ្ហារលាកនៅក្នុងរាងកាយរបស់យើង ដែលបណ្តាលមកពីការឆ្លងជំងឹ និង ដំណើរការរបស់សរីរៈរបស់យើង។ បន្ថែមពីនេះ វីតាមីនD ដែលមាននៅក្នុង Yogurt វាក៏ចូលរួមក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើងដែរ ម្យ៉ាងទៀត វីតាមីនD ក៏អាចការពារយើងពីជំងឺគ្រុនផ្តាសាយបានថែមទៀត។

Bowl Yogurt

៦. ជួយបង្ការជំងឺពុកឆ្អឹង

Yogurt មានផ្ទុក វីតាមីន D កាល់ស្យូម ប្រូតេអ៊ីន បូតាស្យូម ផូស្វ័រ និងសារធាតុដទៃទៀត ដែលសារធាតុទាំងនេះវាមានមុខងាររួមមួយគឺ ការពារឆ្អឹង និងជួយដល់ឆ្អឹងរបស់យើងសម្រាប់ការលូតលាស់ ម្យ៉ាងវិញទៀតវាក៏បានបញ្ចៀសយើងពីជំងឺពុងឆ្អឹងបានទៀតផង ។

៧. ជួយដល់ការគ្រប់គ្រងទម្ងន់

Yogurt អ្វីដែលជួយយើងក្នុងការគ្រប់គ្រងទម្ងន់ គឺដោយសារវាផ្ទុកប្រូតេអ៊ីនខ្ពស់ ព្រមទាំងកាល់ស្យូម។ ការទទួលទានYogurt វាធ្វើការឃ្លានរបស់យើងចុះថយ ដោយប្រូតេអ៊ីនទាំងនោះ ធ្វើការជាមួយកាល់ស្យូម បានធ្វើឱ្យអរម៉ូន ដែលបង្កើនចំណង់អាហារ peptide YY និង GLP-1 ធ្លាក់ចុះ៕

អត្ថបទ ៖ Mythical Bird/Knongsrok