ពិនិត្យខ្លួនង​! មនុស្សទាំង ៥ ប្រភេទនេះ ដាច់ខាតមិនអាចទទួលទានសណ្តែកដីបានទេ

សណ្តែកដី ជាអាហារដែលមានរសជាតិឆ្ងាញ់ និងសារជាតិចិញ្ចឹមខ្ពស់ មនុស្សមិនតិចទេដែលចូលចិត្តយកសណ្តែកដីធ្វើជាអាហារសម្រន់។ សណ្តែកដីអាចយកមកធ្វើជាអាហារកែច្នៃបានច្រើនប្រភេទ ដូច្នេះហើយក៏ទទួលបានការចូលចិត្តពីមនុស្សភាគច្រើន។ តែការបរិភោគសណ្តែកដី ក៏មានបម្រាមផងដែរ ហើយមនុស្សទាំង៥ប្រភេទនេះ គឺមិនអាចបរិភាគសណ្តែកច្រើនឡើយ។

១. អ្នកជំងឺរលាកសន្លាក់ដោយលើសអាស៊ីតអ៊ុយរិកក្នុងឈាម

ហេតុអ្វីបានជាអ្នកជំងឺប្រភេទនេះមិនអាចបរិភោគបាន? ព្រោះជំងឺមួយនេះបណ្តាលមកពី តម្រងនោមមិនអាចបញ្ចេញអាស៊ីតអ៊ុយរិកទៅក្នុងទឹកនោមបានគ្រប់គ្រាន់ ធ្វើឱ្យបរិមាណអាស៊ីតអ៊ុយរិកក្នុងឈាមកើនឡើងខ្ពស់មិនប្រក្រតី ហើយក៏ដោយសារតែរបបអាហារដែលសម្បូរខ្លាញ់បានកាត់បន្ថយការបញ្ចេញអាស៊ីតអ៊ុយរិកផងដែរ ធ្វើឱ្យអាការៈជំងឺកាន់តែធ្ងន់ធ្ងរ ដូច្នេះនៅពេលដែលជំងឺរើឡើងមិនត្រូវបរិភោគសណ្តែកដីឡើយ ចាំដល់ពេលដែលជំងឺនេះបានធូរស្រាលហើយ អាចបរិមាណក្នុងបរិមាណមួយសមរម្យតែប៉ុណ្ណោះ។

Image_2021 12 06_172710

២. អ្នកជំងឺដែលធ្លាប់កាត់ថង់ទឹកប្រមាត់ចោល

មនុស្សដែលគ្មានថង់ទឹកប្រមាត់ មានការពិបាកចំពោះការរំលាយអាហារ ហើយអាហារដែលមានប្រូតេអ៊ីន និងជាតិខ្លាញ់ខ្ពស់ មានផលប៉ះពាល់ខ្ពស់ដល់ថង់ប្រមាត់ ញុំាងឱ្យទឹកប្រមាត់មានការបញ្ចេញក្នុងបរិមាណច្រើន។ បើថង់ប្រមាត់ត្រូវបានកាត់ចោលនោះ គ្មានទឹកប្រមាត់សម្រាប់ផ្ទុក ដូច្នេះវាមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះប្រមាត់នៅពេលដែលអ្នកបរិភោគសណ្តែកដី ដែលជារុក្ខជាតិសម្បូរដោយសារធាតុខ្លាញ់។

៣. អ្នកដែលមានជំងឺក្រពះ

ឧទារហណ៍៖ ដំបៅក្រពះ រលាកក្រពះ ឬពោះវៀនរាំរ៉ៃ។ មនុស្សដែលមានជំងឺទាំងនេះដោយសារតែឧស្សាហ៍ហើមពោះ រាគ និងការរំលាយអាហារមិនល្អ ដូច្នេះចំពោះរបបរអាហារគួរតែមានបរិមាណសមល្មម និងរាងសាបហើយមានសារជាតិខ្លាញ់តិច។

Image_2021 12 06_172725

៤. អ្នកជំងឺទឹកនោមផ្អែម

អ្នកដែលមានជំងឺទឹកនោមផ្អែមសុទ្ធតែដឹងហើយថា មិនអាចបរិភោគអាហារដែលមានកាឡូរីខ្ពស់ឡើយ ព្រោះសណ្តែកដី៨គ្រាប់ ស្មើនឹងប្រេង១ស្លាបព្រា (១០ក្រាម) អាចបង្កើតកាឡូរី ៩០ kcal បាន ដូច្នេះ គួរតែកុំសូវបរិភោគសណ្តែកដីពេក។

៥. អ្នកជំងឺលើសឈាម

សណ្ដែកដីមានជាតិខ្លាញ់ និងកាឡូរីខ្ពស់ ហើយការបរិភោគវាច្រើនអាចធ្វើឱ្យអាការៈជំងឺកាន់តែធ្ងន់ធ្ងរ ព្រោះវាបណ្តាលឱ្យកើតជំងឺសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាលផ្សេងទៀត ដែលជាការគំរាមកំហែងដល់អាយុជីវិត។

បើអ្នកមានជំងឺដែលបានរៀបរាប់ដូចខាងលើ សូមកុំបរិភោគវាច្រើនពេក កុំគិតថាសណ្តែកដី គឺជាបន្លែផ្លែឈើ ហើយគ្មានផលប៉ះពាល់អ្វីសោះនោះ តាមពិតទៅសណ្តែកដីមានសារធាតុខ្លាញ់ខ្ពស់ជាងសាច់ទៅទៀត ពុំដូច្នេះទេ ប្រេងសណ្តែកក៏មិនអាចទទួលបានការពេញនិយមខ្ពស់យ៉ាងនេះដែរ៕

អត្ថបទ ៖ Mythical Bird / Knongsrok