ទម្លាប់ល្អទាំង ៣ ដែលធ្វើឱ្យឆាប់គេងលក់ និងគេងលក់ស្កប់ស្កល់ទល់ភ្លឺ

ទម្លាប់ពេលល្ងាចដ៏ល្អនៅខាងក្រោមនេះ នឹងជួយឱ្យរាងកាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងអស់កម្លាំងការពារជំងឺជាច្រើន។ លើសពីនេះ វាក៏ជួយសម្រួលដល់ការគេងរបស់អ្នក ឆាប់គេងលក់ និងអាចគង់លក់ស្កប់ស្កល់ថែមទៀតផង។

Cover Copy

១. ការសម្រាកលំហែផ្លូវចិត្តមុនពេលគេង

មុនពេលចូលគេង អ្នកគួរតែទុកឱ្យចិត្ត និងស្មារតីអ្នកធូរស្បើយ អ្នកមិនគួរមើលទូរទស្សន៍ មើលទូរសព្ទ អង្គុយមុខកុំព្យូទ័រ និងមិនគួរគិតពីការងារឡើយ។ ព្រោះនេះជួយឱ្យខួរក្បាលមិនចាំបាច់គិតពីបញ្ហា និងងាយគេងលក់ស្រួល។

នៅពេលអ្នកដាក់ខ្នងរបស់អ្នកដល់លើគ្រែ អ្នកគួរតែទុកគ្រែសម្រាប់គេងនីមួយៗ។ លើសពីនេះទៀត ប្រហែល ១ ម៉ោងមុនពេលចូលគេង អ្នកមិនគួរញុំាចំណីអាហារដែលមានជាតិខ្លាញ់ទេ។ បើមិនដូច្នោះទេ ខួរក្បាលនឹងស៊ាំ វាបណ្តាលឱ្យស្ត្រេស និងអស់កម្លាំងហើយពិបាកក្នុងការគេង។

C87bd5ebbef66b30fb673e3a4155dfcb

២. ផឹកទឹកបន្តិច ១ ម៉ោងមុនចូលគេង

ការគេងមួយដងរយៈពេលយូរនឹងធ្វើឱ្យរាងកាយរបស់អ្នកងាយនឹងខ្វះជាតិ និងធ្វើឱ្យរាងកាយរបស់អ្នកឆាប់នឿយហត់។ ទន្ទឹមនឹងនេះដែរ នៅពេលដែលរាងកាយខ្វះជាតិទឹកវាងាយនឹងបណ្តាលឱ្យនោមទាស់ ដែលជារឿងដ៏អាក្រក់សម្រាប់ការគេង។ នេះនឹងបង្កើតឱ្យមានអារម្មណ៍ធុញថប់ ការខកចិត្ត និងភ្ញាក់ឡើងនៅពាក់កណ្តាលអធ្រាត្រ។

អ្នកដែលមាននោមទាស់ច្រើនតែបណ្តាលមកពីការមិនផឹកទឹកគ្រប់គ្រាន់។ លើសពីនេះទៀត នៅពេលដែលរាងកាយខ្សោះជាតិទឹក ខួរក្បាលខូច និងនាំឱ្យអសមត្ថភាពក្នុងការគេង។

De8532984022b88aa6e56d000c52488b

៣. ធ្វើលំហាត់ប្រាណ ២ ម៉ោងមុនពេលចូលគេង

ទម្លាប់នៃការហាត់ប្រាណប្រហែលជា ២ ម៉ោងមុនពេលចូលគេង នឹងធ្វើឱ្យអ្នកគេងលក់ស្រួល និងគេងលក់ស្កប់ស្កល់ថែមទៀត។ រាងកាយមនុស្សបន្ទាប់ពីមួយថ្ងៃនៃការប្រមូលផ្តុំគំនិតធ្វើការផ្នែកផ្សេងទៀតក៏ដើរតាមភាពអស់កម្លាំងនោះដែរ ដែលបង្កើតឱ្យមានអារម្មណ៍នៃភាពយឺតយ៉ាវ។

ការធ្វើឱ្យរាងកាយរបស់អ្នកសកម្ម នឹងជួយឱ្យគំនិតរបស់អ្នកកម្ចាត់នូវរាល់គំនិតដែលរំខានក្នុងពេលថ្ងៃ។ ទន្ទឹមនឹងនេះវាក៏ជួយដល់រាងកាយ ផ្លូវចិត្តរបស់អ្នកក្នុងការកាត់បន្ថយភាពតានតឹង និងបើកគំនិតច្នៃប្រតិដ្ឋថ្មីៗផងដែរ។

ជារៀងរាល់ថ្ងៃ អ្នកត្រូវការត្រឹមតែ ៣០ នាទីនៃការលាតសន្ធឹងនៅក្នុងកន្លែងហាត់ប្រាណការរត់ចម្ងាយ ១ ម៉ាយល៍នៅក្នុងឧទ្យាន ឬបន្ធូរអារម្មណ៍ថ្នមៗនៅក្នុងថ្នាក់យោគៈ ឬក៏ចូលរួមក្នុងសកម្មភាពសង្គមផ្សេងទៀតដូចជា ការរាំជាដើម។ រាងកាយមានសុខភាពល្អ ជីវិតអ្នកនឹងកាន់តែរស់នៅបានយូរអង្វែង៕