តេស្តចិត្តសាស្ត្រស្នេហា៖ ពេលមានស្នេហា អ្នកជាមនុស្សបែបណា? ជាសង្សារមួយឆាវ ឬជាដៃគូជីវិត?

តើស្នេហាមានន័យយ៉ាងណាចំពោះអ្នក? តើស្នេហាសម្រាប់អ្នកគឺជាអ្វី? ចូរស្វែងយល់ដោយជ្រើសរើសរូបភាពដែលអ្នកចូលចិត្តបំផុត ហើយស្វែងយល់ពីអារម្មណ៍ពិតរបស់អ្នកខាងក្រោម ។

ក. អ្នកស្រឡាញ់ដោយមានប្រាជ្ញា

Tanda Cinta Pria Kepada Wanita _160126060946 586

សម្រាប់​អ្នក ស្នេហាគឺជាអ្វីដែលអ្នកគិតដឹងហើយអាចយល់បាន ស្នេហាមិនអាចធ្វើឲ្យអ្នកខ្វាក់ភ្នែកឡើយ ហើយនៅពេលអ្នកស្រលាញ់នរណាម្នាក់ បុគ្គលនោះត្រូវតែជាមនុស្សត្រឹមត្រូវ និងស្មោះត្រង់ ។ អ្នកមិនធ្លាក់ក្នុងអន្លង់ស្នេហ៍នរណាងាយៗទេ លុះត្រាណាអ្នកមិនទាន់ជឿជាក់ពិតប្រាកដ ។ អ្នកចង់បានមនុស្សដែលយល់ចិត្ត ជាដៃគូជីវិត ជាជាងសង្សារមួយឆាវៗ ។

ខ. ស្នេហាមិនសូវចូលចិត្តលាតត្រដាង

Books 5615562_1280

សម្រាប់អ្នក ស្នេហាគឺជាអ្វីដែលចិត្តទទួលដឹង អ្នកកម្រនិយាយបើកចំហអំពីស្នេហារបស់អ្នក ឲ្យភាគីម្ខាងទៀតដឹងណាស់ តែក្នុងចិត្តវិញអ្នកមានទំនោរស្រឡាញ់គេយ៉ាងជ្រាលជ្រៅ និងស្រឡាញ់មនុស្សម្នាក់នោះអស់ពីចិត្ត ហើយអ្នកក៏មានទំនាក់ទំនងជិតស្និទ្ធ ជាមួយមនុស្សដែលអ្នកស្រឡាញ់ដែរ ។ ប៉ុន្តែប្រសិនបើអ្នកខកចិត្តដោយសារស្នេហា អ្នកនឹងពិបាកបំភ្លេចណាស់ អ្នកធ្លាប់ស្រឡាញ់គេប៉ុណ្ណា ក៏ស្អប់គេវិញប៉ុណ្ណឹងដែរ ។

គ. ស្នេហាស្រស់ថ្លា

37592783 Zwei Blätter Mit Herz

ចំពោះអ្នក ស្នេហាគឺជាអ្វីដែលនៅជុំវិញខ្លួនអ្នក នៅពេលអ្នកមានស្នេហា ពិភពលោកទាំងមូលហាក់ផ្លាស់ទៅជាពណ៌ស៊ីជម្ពូ ស្នេហានឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាមានជីវិតជីវ៉ា អ្វីគ្រប់យ៉ាងនឹងមើលទៅភ្លឺថ្លា និងពោរពេញដោយសេចក្ដីសុខ។  ស្នេហាអាចផ្លាស់ប្តូរពិភពលោករបស់អ្នក ប៉ុន្តែអ្នកក៏មិនមែនជាមនុស្សដែលមិនអាចរស់ដោយគ្មានស្នេហាបានដែរ ព្រោះអ្នកគឺជាមនុស្សគិតវិជ្ជមាន អ្នកអាចរីករាយជាមួយអ្វីដែលខ្លួនមាន ។

ឃ. ស្នេហារ៉ូមែនទិក

Hartjes Voedsel 1

សម្រាប់អ្នក ស្នេហាគឺជារឿងដ៏មានឥទ្ធិពលសម្រាប់ផ្លូវអារម្មណ៍របស់អ្នក អ្នកអាចចងចាំរាល់គ្រាដ៏សំខាន់នៃស្នេហា។ នៅពេលមានស្នេហា អ្នកនឹងបង្ហាញប្រាប់ពិភពលោកឲ្យដឹងពីជម្រៅចិត្តរបស់អ្នក ។ ទឹកឃ្មុំដែលថាផ្អែមហើយ តែផ្អែមនៅចាញ់ស្នេហារបស់អ្នកទេ មិនថាទៅដល់ទីណា ពិភពលោកនេះគឺស្រស់បំព្រងណាស់សម្រាប់អ្នក ។ អ្នកគឺជាមនុស្សម្នាក់ដែលរ៉ូមែនទិក អ្នកងាយនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍ណាស់ ដូច្នេះសូមប្រយ័ត្នខ្លួនបន្តិចណា ព្រោះបើជួបមនុស្សល្អអ្នកនឹងមានក្តីសុខ តែបើជួបមនុស្សចិត្តរាយមាយអ្នកងាយនឹងរងគ្រោះណាស់ ។

ង. ស្នេហ៍ជានិរន្ត

App000000445thum

សម្រាប់​អ្នក ស្នេហាគឺជារឿងរបស់មនុស្ស ២ នាក់ ទើបអ្នកត្រូវការពេលវេលាដើម្បីពិសោធន៍ស្នេហារបស់អ្នក ។ អ្នកមានទំនោរមើលចិត្តម្នាក់នោះឱ្យបានយូរបន្តិច មុនពេលអ្នកសារភាពឆ្លើយតប ព្រោះអ្នកត្រូវស្វែងរកអារម្មណ៍ពិតរបស់អ្នកជាមុនសិន។ តែបើសិនជាអ្នកយល់ព្រមស្រឡាញ់នរណាហើយ អាចនិយាយបានថា អ្នកនោះគឺជាមនុស្សដែលសំណាងបំផុតហើយ ព្រោះអ្នកនឹងយកចិត្តទុកដាក់បំផុត ចំពោះមនុស្សជាទីស្រលាញ់ អ្នកជាមនុស្សម្នាក់ដែលស្រឡាញ់គ្រួសារ ឬមិត្តភក្តិ ។ ក្រៅពីស្រឡាញ់អ្នកដទៃហើយ អ្នកក៏ស្រឡាញ់ខ្លួនឯងខ្លាំងដែរ ដូច្នេះគ្មានថ្ងៃដែលបេះដូងរបស់អ្នកនឹងឈឺចាប់ឡើយ ។

ច. ក្តីស្រឡាញ់លើសលប់

Screenshot_20210813 124018_Samsung Internet

សម្រាប់អ្នកស្នេហាគឺជាពុះកញ្ជ្រោលណាស់ អ្នកមិនអាចលាក់បាំងស្នេហាដ៏ជ្រាលជ្រៅរបស់អ្នក ចំពោះនរណាម្នាក់ឡើយ។ អ្នកមិនដែលហាមឃាត់ចិត្តមិនឲ្យស្រឡាញ់គេទេ អ្នកតែងតែធ្វើតាមសម្លេងបេះដូងខ្លួនឯង ដោយមិនខ្វល់ពីបញ្ហានឹងកើតឡើងនៅថ្ងៃអនាគតឡើយ ។ តែស្តាប់ទៅ បើស្នេហាមិន​សមបំណងអ្នកអាចនឹងឈឺចាប់ខ្លាំង តែវាផ្ទុយស្រឡះ អ្នកនឹងមិនខូចចិត្តខ្លាំងទេ ព្រោះអ្នកយល់ពីស្នេហា អ្នកដឹងថាស្នេហាមិនអាចបង្ខំទេ ៕

ប្រភព៖ Dek-D/ Knongsrok