កុំ​គិត​ថា​មិន​អី! ភ្ញាក់​ព្រឹក​ឡើង​មាត់​ស្ងួត​ ជូរ​មាត់ អ្នក​ប្រហែល​ជា​មាន​ជំងឺ ១ ក្នុង​ចំណោម ៥ នេះ

បន្ទាប់​ភ្ញាក់​ពី​គេង​នៅ​ពេល​ព្រឹក ប្រសិន​អ្នក​មាន​អារម្មណ៍​ថា​មាត់​ស្ងួត ហើយ​មាន​សភាព​ថា​រាង​ជូរមាត់​នៅ​ខាង​ក្នុង សូម​អ្នក​កុំ​គិត​ថា​វា​ជា​សញ្ញា​ធម្មតា។ បើ​វា​ជា​រោគ​សញ្ញា​បង្ហាញ​មក​រយៈ​ពេល​យូរ នោះ​អាច​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​ ១ ក្នុង​ចំណោម​ជំងឺ​ទាំង ៥ ខាង​ក្រោម៖

១) ជំងឺ​មាត់​ធ្មេញ

Photo1618802728221 16188027283631931125029

ប្រសិន​មាត់​របស់​អ្នក​ជូរ មាន​ក្លិន​មិន​ល្អ​បន្ទាប់​ភ្ញាក់​ពី​គេង វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​មាត់​ធ្មេញ ពេល​ខ្លះ​ទៅ​អាច​រលាក​អញ្ចាញ​ធ្មេញ​ជា​ដើម។ អ្នក​គួរ​តែ​សម្អាត​ធ្មេញ​ឲ្យ​បាន​ទៀងទាត់ ឬ​ទៅ​ជួប​ជាមួយ​ពេទ្យ​ធ្មេញ​ដើម្បី​រក​វិធី​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា។

២) ថ្លើម​ចុះ​ខ្សោយ

Photo 1600947511807 1600947512082734789465 4 0 318 600 Crop 1600948024195866260643

វា​ក៏​អាច​ជា​សញ្ញា​បង្ហាញ​ថា​ ថ្លើម​របស់​អ្នក​មាន​ការ​វិវត្ត​ទៅ​រក​ការ​ចុះ​ខ្សោយ​ផង​ដែរ។ ថ្លើម​ដើរ​តួ​នាទី​ក្នុង​ការ​ច្រោះ​ជាតិ​ពុល​ចេញ​ពី​រាងកាយ ហើយ​ប្រសិន​វា​ច្រោះ​មិន​បាន​ល្អ នោះ​វា​នឹង​ក្រពុល​ពេញ​រាងកាយ ឬ​មក​ដល់​សូម្បី​តែ​ក្នុង​មាត់។ ដូច្នេះ​ដើម្បី​បញ្ចៀស​ការ​ដាក់​បន្ទុក​លើ​ថ្លើម អ្នក​គួរ​កាត់​បន្ថយ​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង និង​គេង​ឲ្យ​បាន​គ្រប់គ្រាន់។

៣) ជំងឺ​ក្រពះ

វា​ក៏​អាច​ជា​ជំងឺ​រលាក​ក្រពះ ឬ​ច្រាល​អាស៊ីដ​ផង​ដែរ។ ដូច្នេះ​យក​ល្អ​គួរ​តែ​ទៅ​រក​ពេទ្យ​ដើម្បី​ពិគ្រោះ​ និង​រក​វិធី​ព្យាបាល ជៀសវាង​នាំ​ឲ្យ​វា​ឡើង​ដំបៅ​កាន់​តែ​ធ្ងន់ធ្ងរ។

២) ជំងឺ Esophageal

My Throat Feels So Scratchy Today

វា​ជា​ជំងឺ​ដែល​ទាក់ទង​នឹង​ការ​រលាក​បំពង់​អាហារ មហារីក​បំពង់​អាហារ ដែល​នៅ​ពេល​យើង​ចេញ​អាការៈ​ស្ងួត​មាត់ ពិបាក​ដក​ដង្ហើម និង​មាន​ភាព​ជូរចត់​ក្នុង​មាត់។ ប្រសិន​មិន​បាន​ព្យាបាល ហើយ​ទុក​ចោល​រយៈ​ពេល​យូរ វា​នឹង​វិវត្ត​ទៅ​ជា​ដំបៅ នាំ​ឲ្យ​កាន់​តែ​គ្រោះថ្នាក់​ខ្លាំង។

១) ជំងឺ​តម្រង​នោម

Photo1632413061653 16324130617551367848328

នៅ​ដំណាក់​កាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​តម្រង​នោម ក៏​អាច​បណ្តាល​ឲ្យ​ស្ងួត​មាត់ និង​ជូរ​មាត់​ផង​ដែរ។ មូលហេតុ​គឺ​ដោយសារ​ជាតិ​ពុល​មិន​ត្រូវ​បាន​បញ្ចេញ​ពី​រាងកាយ​ទាន់​ពេលវេលា បង្ក​ឲ្យ​មាន​ប្រតិកម្ម​មក​កាន់​ប្រហោង​ធ្មេញ។

វិធី​ព្យាបាល​សាមញ្ញ​បំផុត នៅ​ដំណាក់កាល​ស្រាល អ្នក​គួរ​តែ​ពង្រឹង​ខ្លួន​ឯង​តាម​រយៈ​ការ​ទទួល​ទាន​វីតាមីន C ឲ្យ​បាន​ច្រើន ទទួល​ទាន​ទឹក​ឲ្យ​បាន​ច្រើន និង​ឆ្លៀត​ទទួល​ទាន​គ្រាប់​ឈូក​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក