អាយុ ៥០ ក៏​រក​មិន​ឃើញ​ស្នាម​ជ្រួញ បើ​ពី​ឥឡូវ​ទៅ អ្នក​ទម្លាប់​លូក​អាហារ ៥ នេះ​ជា​ប្រចាំ

ណែនាំ​ជា​ពិសេស​សម្រាប់​មនុស្ស​ស្រី ប្រភេទ​អាហារ​ទាំង ៥ ខាង​ក្រោម ក្រៅ​ពី​មាន​ឱជារស​ឆ្ងាញ់ ទៀត​សោត​វា​ក៏​មាន​ផ្តល់​នូវ​ជាតិ​កូឡាជែន ​ប្រូតេអ៊ីន​ខ្ពស់ ល្អ​សម្រាប់​រាងកាយ និង​លើក​សម្រស់ ហើយ​ទោះ​អាយុ​ហៀរ​ចូល ៥០ ក៏​ពិបាក​រក​ឃើញ​ស្នាម​ជ្រីវជ្រួញ​ដែរ ប្រសិន​អ្នក​ទម្លាប់​ទទួល​ទាន​វា​ជា​ប្រចាំ៖

៥) ស៊ុត

Ice_screenshot_20211104 124001

ស៊ុត​ជា​អាហារ​ដែល​បណ្តុំ​ទៅ​ដោយ​ប្រូតេអ៊ីន ជា​ពិសេស​ផ្នែក​ពណ៌​ស ដែល​មាន​ប្រូតេអ៊ីន​ដល់​ទៅ ២៦ ក្រាម។ អ្នក​ទទួល​ទាន​ស៊ុត​ស្ងោរ ដែល​ជួយ​ឲ្យ​ឆាប់​ឆ្អែត ហើយ​បញ្ចៀស​ការ​ទទួល​ទាន​អាហារ​ច្រើន និង​មាន​ជាតិ​ខ្លាញ់ នាំ​ឲ្យ​ឡើង​ទម្ងន់។

រី​ឯ​ផ្នែក​លឿង​វិញ មាន​ផ្ទុក​នូវ​សារធាតុ​កូឡាជែន​ច្រើន ដែល​ទម្លាប់​ទទួល​ទាន​ជា​ប្រចាំ វា​អាច​ជួយ​ឲ្យ​ស្បែក​របស់​យើង​រលោង។

៤) ត្រី

សាច់​ត្រី​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន វីតាមីន អាស៊ីដ​ខ្លាញ់​អូមេហ្គា-៣ ល្អ​សម្រាប់​សុខភាព មនុស្ស។ ជាង​នេះ​វា​ក៏​មាន​កម្រិត​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​ផង​ដែរ ហើយ​សារធាតុ​រ៉ែ​ដែល​មាន ដូច​ជា​នៅ​ក្នុង​ត្រី​សាលម៉ុន ធូណា គឺ​ងាយ​នឹង​ជំរុញ​ដល់​ការ​ផលិត​កូឡាជែន។

តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ យក​ល្អ​អ្នក​គួរ​ទទួល​ទាន​ប្រភេទ​ត្រី​ទាំង​នេះ ២ ដង/សប្តាហ៍ ដើម្បី​អាច​ជួយ​ឲ្យ​ស្បែក​ក្មេង​ជាង​វ័យ​កាន់​ឆ្នាំ។

៣) បន្លែ​បៃតង

6 Bi Quyet Giup Luoc Rau Xanh Va Giu Nguyen Chat Dinh Duong 0 1200x676

វា​មាន​សារធាតុ​ចិញ្ចឹម​ជួយ​ការពារ​ការ​បំបែក​កូឡាជែន​មុន​អាយុ។ បន្លែ​បៃតង​ក៏​មាន​ផ្ទុក​សារធាតុ Chlorophyll ដោយ​វា​មាន​តួ​នាទី​ក្នុង​ការ​បង្កើន​បរិមាណ procollagen នៅ​ក្នុង​ស្បែក ហើយ​ការពារ​ស្បែក​ពី​កាំរស្មី UV និង​រ៉ាឌីកាល់​សេរី ជា​មូលហេតុ​នាំ​ឲ្យ​ស្បែក​ឡើង​ចាស់។

២) គ្រាប់​ធញ្ញជាតិ

20200728_050513_211535_cac Loai Hat Dau Co.max 1800x1800

ដូច​ជា​ប្រភេទ​គ្រាប់ សណ្តែក​ខ្មៅ សណ្តែក​ក្រហម សុទ្ធ​តែ​ជា​អាហារ​សម្រន់​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន និង​មាន​អាស៊ីដ​អាមីណូ​សំខាន់ៗ​សម្រាប់​សំយោគ​កូឡាជែន។ លើស​ពី​នេះ​វា​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​ទង់ដែង ជា​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​សម្រាប់​ការ​ផលិត​កូឡាជែន​ដល់​រាងកាយ​ផង​ដែរ។

១) អយស្ទ័រ

Anh 7 Bb BaaacTpaZG

វា​មាន​រសជាតិ​ផ្អែម ត្រជាក់ ហើយ​ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ដូច​គ្នា វា​មាន​វីតាមីន B1, B2, B3, B12 ប៉ូតាស្យូម ផូស្វ័រ និង​អាស៊ីដ​ខ្លាញ់​អូមេហ្គា-៣។ វា​ក៏​ត្រូវ​បាន​គេ​រាប់​ចូល​ជា​អាហារ​ដែល​អាច​ជំរុញ​ការ​ផលិត​កូឡាជែន​ច្រើន​ដូច​គ្នា ដោយ​ស្រ្តី​គ្រប់​រូប​គួរ​តែ​ទទួល​ទាន​វា​ឲ្យ​បាន​ច្រើន ដើម្បី​អាច​ទទួល​បាន​ស្បែក​ស្អាត ភ្លឺ​រលោង​ក្មេង​ជាង​វ័យ និង​ជម្រុះ​កោសិកា​ងាប់ ហើយ​បណ្តុះ​ចេញ​កោសិកា​ថ្មី៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក