កម្រ​មាន​អ្នក​ដឹង! សំបក​ក្រូច​លាយ​យ៉ាអួរ​ ធ្វើ​តាម ៣ របៀប​នេះ​ជួយ​កម្ចាត់​មុន ស្បែក​មុខ​ភ្លឺ​ស្អាត

សំបក​ក្រូច​មាន​អត្ថប្រយោជន៍​ច្រើន​ណាស់ ហើយ​យើង​ងាយ​ស្រួល​ប្រមូល​វា​មក​ប្រើប្រាស់ និង​មិន​ទាមទារ​ការ​ចំណាយ​ច្រើន​ឡើយ។ វា​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​លើក​សម្រស់​របស់​អ្នក​ឲ្យ​កាន់​តែ​ស្រស់​ស្អាត បើ​អ្នក​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​ ៣ របៀប​ខាង​ក្រោម៖

៣) ព្យាបាល​មុខ​មុន

Ice_screenshot_20210829 142548

សំបក​ក្រូច​មាន​សមត្ថភាព​ក្នុង​ការ​ជម្រុះ​កោសិកា​ងាប់ និង​មុន​ក្បាល​ខ្មៅ​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​វា​អាច​ព្យាបាល​មុខ​មុន ផ្តល់​ឲ្យ​ស្បែក​ភ្លឺ​ចែងចាំង​ថែម​ទៀត​ផង។ លើស​ពី​នេះ​វា​ក៏​អាច​បំបាត់​ស្លាក​ស្នាម​ដែល​ជាប់​នៅ​លើ​ស្បែក ដែល​មនុស្ស​ជា​ច្រើន​ជួប​បញ្ហា​នេះ។

វិធី​ធ្វើ គឺ​អ្នក​គ្រាន់​តែ​យក​សំបក​ក្រូច​មក​លាង​ជាមួយ​អំបិល ដើម្បី​កម្ចាត់​មេរោគ​ផ្សេងៗ​ជាប់​នៅ​លើ​នោះ ហើយ​ដាក់​សំបក​ក្រូច​លាយ​ចូល​ជាមួយ​យ៉ាអួរ​ ១ ស្លាប​ព្រា​បាយ ទឹក​ក្រូចឆ្មារ​ពីរ​បី​ដំណក់ និង​ទឹក​ឃ្មុំ ១ ស្លាប​ព្រា​កាហ្វេ ហើយ​កូរ​ចូល​គ្នា​ឲ្យ​សព្វ។

បន្ទាប់​មក​យក​ល្បាយ​ដែល​យើង​បាន​លាយ​នោះ មក​លាប​លើ​ផ្ទៃ​មុខ ហើយ​ទុក​ចោល​មួយ​ម៉ោង សឹម​លាង​ដោយ​ប្រើប្រាស់​ទឹក​ត្រជាក់​ធម្មតា​ជា​ការ​ស្រេច។

២) ប្រៀប​ដូច​របាំង​ពង្រឹង​ស្បែក​មុខ

Ice_screenshot_20210829 142510

អ្នក​ក៏​អាច​រឹតបន្តឹង​ស្បែក​មុខ តាម​រយៈ​ការ​ឈូស​យក​កម្ទេច​សំបក​ក្រូច​ឲ្យ​តូចៗ​ប្រៀប​ដូច​ជា​ល្បាយ ហើយ​លាយ​ជាមួយ​ទឹក​សុទ្ធ​ធម្មតា ហើយ​យក​វា​មក​ម៉ាស្សា​លើ​ផ្ទៃ​មុខ ១-២ ក្នុង​មួយ​សប្តាហ៍។ ដោយ​ល្បាយ​នេះ វា​ដើរ​តួ​ជួយ​ឲ្យ​មាន​ភាព​ធន់​ដល់​សរសៃ​ឈាម​របស់​ស្បែក ជួយ​ឲ្យ​ស្បែក​តឹងណែន​ល្អ។

១) ធ្វើ​ឲ្យ​ស្បែក​ស

Ice_screenshot_20210829 142953

ប្រើ​យ៉ាអួរ​សុទ្ធ ដែល​គ្មាន​រសជាតិ ១/៤ នៃ​ប្រអប់ ហើយ​លាយ​ជាមួយ​ទឹក​ក្រូច​ស្រស់ ២ ស្លាប​ព្រា រួច​យក​វា​មក​ប៉ាត់​លាប​លើ​ផ្ទៃ​មុខ ដូច​ជា​ការ​បិទ​ម៉ាស​មុខ។ ទុក​ចោល​រយៈ​ពេល ១៥ នាទី សឹម​លាង​ជាមួយ​ទឹក​ត្រជាក់​ចេញ​ជា​ការ​ស្រេច៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក