តើអ្នកជាមនុស្សដែលលេងច្រើន ចូលចិត្តសប្បាយ ឬជាមនុស្សដែលគិត និងធ្វើការខ្លាំង?

រូបខាងក្រោមនេះ តើអ្នកគិតថា រូបមួយណា ដែលមានគុណសម្បត្តិ មានភាពជាអ្នកដឹកនាំច្រើនជាងគេ? ចម្លើយដែលអ្នកបានជ្រើសរើស វានឹងបង្ហាញពីរូបអ្នកផ្ទាល់ ថាអ្នកជាមនុស្សដែលលេងសើចច្រើន ចូលចិត្តសប្បាយ ឬជាមនុស្សដែលគិតគូរធ្វើការជាសំខាន់?

928232033878175 Jpeg 6377 1628303623

1. រូបទី 1

អ្នកចូលចិត្តសប្បាយ ប៉ុន្តែជីវិតអ្នកមិនមានភាពរីករាយច្រើនទេ។ អ្នកគឺជាមនុស្សម្នាក់ដែលដឹងពីរបៀបគ្រប់គ្រងតុល្យភាពរវាងការងារ និងការលេង។ ប៉ុន្តែនៅពេលដែលអ្នកចង់សប្បាយ អ្នកមាននិន្នាការ «ប្រថុយប្រថាន» ដោយជ្រើសរើសអ្វីដែលពិបាកបំផុត។

មានពេលខ្លះដែលអ្នកត្រូវបានគ្រប់គ្រងដោយកិច្ចការផ្សេងៗ ឬត្រូវបោះបង់ការលេងដើម្បីយកពេលទៅដោះស្រាយ និងប្រឈមជាមួយនឹងរឿងរ៉ាងពីបាកៗទៅវិញ។ ហើយរាល់ពេលដែលមានបញ្ហាបែបនេះកើតឡើង សូមជឿជាក់ថាវិធីសាស្រ្តស្ងប់ស្ងាត់របស់អ្នក នឹងដឹកនាំអ្នកក្នុងទិសដៅបានល្អ និងត្រឹមត្រូវបំផុត។

2. រូបទី 2

អ្នកគឺជាមនុស្សដែលមានភាពចាស់ទុំ និងមានការទទួលខុសត្រូវខ្ពស់។ អ្នកមិនចាំបាច់លេងសើចដើម្បីភាពសប្បាយទេ អ្នកកម្រទទួលឥទ្ធិពលពីមិត្តភក្តិរបស់អ្នក ក្នុងការធ្វើអ្វីដែលអ្នកមិនចង់ធ្វើណាស់។ ឥរិយាបថនេះធ្វើឱ្យអ្នកជឿជាក់ និងមានការគោរពចំពោះខ្លួនឯងខ្លាំង។

ប៉ុន្តែសូមកត់សម្គាល់ ពេលខ្លះអ្នកគួរតែសម្រាកបន្តិច ដើម្បីធ្វើឱ្យមានតុល្យភាពរវាងចិត្ត និងរាងកាយ ព្រោះវានឹងនាំឱ្យអ្នកមានជីវិតក្មេងជាងវ័យ។ ដូច្នេះ អ្នកគួរតែសម្រាកពីការងារខ្លះ ដើម្បីផ្ដល់សេរីភាពដល់ខ្លួនឯងឱ្យបានច្រើន ទើបអ្នកមិនមានសម្ពាធផ្លូវចិត្ត។

3. រូបទី 3

សម្រាប់អ្នក ជីវិតគឺជាពិធីជប់លៀងដ៏ធំមួយ។ អ្នកបង្កើតភាពរីករាយអ្នករស់នៅដោយសាមញ្ញ និងប្រកបដោយភាពច្នៃប្រឌិត ហើយអ្នកមានមោទកភាពចំពោះការរក្សាខ្លួនអ្នក និងមិត្តភក្តិរបស់អ្នកឱ្យរីករាយ និងមានផាសុកភាពជាមួយនឹងអ្នកដែរ។

ទោះយ៉ាងណាក៏ដោយ ការមិនខ្វល់ច្រើននឹងធ្វើឱ្យអ្នកដទៃគិតថាអ្នកមិនមានភាពមត់ចត់ នឹងនសោះ ដូច្នេះពួកគេក៏មិនគោរពអ្នកដូចគ្នា។ យ៉ាងណា អ្នកគួរតែបង្ហាញពួកគេថា អ្នកជាមនុស្សចូលចិត្តភាពរីករាយ ប៉ុន្តែអាចជឿទុកចិត្តបានតាមរយៈការទទួលខុសត្រូវរបស់អ្នកចំពោះមិត្តភក្តិ ការងារ និងគ្រួសារ៕

ប្រភព ៖ iOne / Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក