តើគេពិតជា Single ពិតមែនអត់? តោះទៅតេស្តមើលមនុស្សដែលអ្នកលួចស្រលាញ់ បេះដូងគេទំនេរឬមានគូហើយ

តោះ​ប្រិយមិត្តរបស់គេហទំព័រ Knongsrok មកឆែកមើល​រាសី​ស្នេហា​បន្តិចមើល៍ ចង់ដឹងថាតើមនុស្សដែលអ្នកលួចស្រលាញ់ គេពិតជា Single ពិតមែនអត់?! ឬគេមានម្ចាស់បេះដូងរួចហើយ? សូមធ្វើចិត្តឲ្យស្ងប់ហើយរើសរូបបេះដូងមួយដែលអ្នកចាប់អារម្មណ៍ ។

Picsart_22 06 15_18 40 54 035

បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។

Picsart_22 06 15_17 42 40 620

បេះដូងទី1៖ ទើបតែបែកគ្នាមកថ្មីៗជាមួយនឹងទំនាក់ទំនងអតីតកាល បែកលក្ខណៈប្រេះស្រាំខ្លាំងទៀតផង ទើបធ្វើ​គេ​ឆ្អែត​នឹង​ស្នេហា គេនៅ​តែ​មិន​ទាន់ចង់ទាក់ទង ឬរញ៉េរញ៉ៃជាមួយអ្នកណាទេ ដូច្នេះហើយក្នុងអំឡុងពេលនេះ អ្នកគួរតែរង់ចាំសិន រង់ចាំឱកាសមកដល់សឹមដើរចូលទៅក្នុង​ជីវិតរបស់គេ ។

Picsart_22 06 15_17 43 07 276

បេះដូងទី2៖ គេម្នាក់នោះកំណត់លក្ខណៈពិសេសខ្ពស់ណាស់ ជញ្ជាំងនៃបេះដូងរបស់គេក៏ខ្ពស់ដែរ ការសម្លឹងរបស់គេនឹងមើលទៅឆ្ងាយ រកមើលថាតើមាននរណាម្នាក់ដែលល្អឥតខ្ចោះសម្រាប់គេឬអត់? ម្ល៉ោះហើយទើបធ្វើឲ្យគេមើលរំលងអ្នកនៅក្បែរកាយ សរុបទៅបើរើសយ៉ាងហ្នឹងមានគូទើបចម្លែក ។

Picsart_22 06 15_17 43 37 592

បេះដូងទី3៖ គេមានម្ចាស់បេះដូងស្រាប់រួចទៅហើយ តែស្ថិតក្នុងស្ថានភាពមិនចុះសម្រុងគ្នា ទំនាក់ទំនងស្ថិតក្នុងជម្លោះ ត្រង់​ចំណុច​នេះ​បើ​អ្នក​ចាំ​គេបាន អ្នកអាចនឹងមានឱកាសក្លាយជាមនុស្សស្អំបេះដូងរបស់គេ ។

Picsart_22 06 15_17 44 06 803

បេះដូងទី4៖ ប្តូរ​ពី​សំណួរ​ថាតើ​គាត់​មាន​នរណា​ឬ​អត់? មកជា​គាត់មាន​ទាក់ទងគេ​ប៉ុន្មាន​នាក់​​ល្អ​ជាង?​ ទាំង​ដៃគូ​ពិត ទាំងដៃគូលេងសើច ទាំង​មិត្តភ័ក្ដិ​គឺ​ហ៊ុំ​ព័ទ្ធ​ទាំង​អស់ សូមប្រយ័ត្ន​កុំ​លង់​ស្នេហ៍​អ្នក​ដែល​មាន​ម្ចាស់​ដោយ​ចៃដន្យ វានឹងធ្វើអោយអ្នកឈឺចាបបាន ៕

ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក