រើសរូបបេះដូងដែលអ្នកចូលចិត្តមួយ ជាការតេស្តចិត្តសាស្ត្រថាអ្នកជាមនុស្សមានបុគ្គលិកលក្ខណៈបែបណាក្នុងរឿងស្នេហា

រូបភាពនៃបេះដូងវាក៏អាចបង្ហាញពីទស្សនៈរបស់អ្នកចាប់អារម្មណ៍ អាច​ទាយ​ពី​បុគ្គលិកលក្ខណៈស្នេហានិង​អាច​ប្រាប់​ថា​យើង​ជា​គូស្នេហ៍​ប្រភេទ​ណា​។ ដូច្នេះសូមប្រិយមិត្តជ្រើសរើស​រាង​បេះដូង​ដែល​អ្នក​ចូល​ចិត្ត​ពី​ប្រភេទ​ណា​មួយ​ក្នុង​ចំណោម​៤​ប្រភេទ សឹមចូលអាចចម្លើយតេស្តខាងក្រោម។

Picsart_22 06 19_10 11 22 409

បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។

L717 1

1.ជាគូស្នេហ៍ដ៏ក្តៅគគុក៖ អ្នកគឺជាមនុស្សដែលមានថាមពលខ្ពស់នៅក្នុងខ្លួន ពេលគិតចង់ធ្វើអ្វីមួយតែងតែតាំងចិត្តធ្វើទាល់តែចប់ចុងចប់ដើម ហើយបើ​អ្នក​ស្រឡាញ់​នរណា​ម្នាក់ អ្នក​នឹង​លង់​ស្នេហ៍​ម្នាក់​នោះ​ខ្លាំង​ទាំងដែលដឹងហើយថាស្រលាញ់ខ្លាំងឈឺក៏ខ្លាំងតែក៏នៅតែហាមចិត្តខ្លួនឯងមិន ខឹងគេតែបើគេលួងតែបន្តិចដឹងតែចិត្តមិនដាច់លើកលែងឲ្យភ្លាម ។

L717 2

2. ជាគូស្នេហ៍ចិត្តមួយថ្លើមមួយ៖ អ្នកជាមនុស្សទន់ភ្លន់ខ្លាំងណាស់ ជាមនុស្សមានទឹកចិត្តស្មោះសរ ទើបធ្វើឲ្យអ្នកក្លាយជាមនុស្សដែលមានមន្តស្នេហ៍ចំពោះអ្នកជុំវិញខ្លួន ទើបមិនចម្លែកទេដែលទៅដល់ណាអ្នកតែងតែមានមិត្តថ្មីដល់ទីនោះ ប៉ុន្តែប្រសិនបើអ្នកសម្រេចចិត្តទៅ​ទាក់ទងជាមួយនរ​ណា​ម្នាក់ អ្នក​នឹង​ស្មោះ​ត្រង់​នឹង​អ្នក​នោះ​ជានិច្ច ការ​ទុក​ចិត្ត​ ភាព​ស្មោះ​ត្រង់​ជា​កត្តាចម្បងសំរាប់ទំនាក់ទំនងស្នេហា ។

L717 3

3. ជាគូស្នេហ៍ដែលគួរឲ្យស្វែងយល់៖ អ្នកមិនមែនជាមនុស្សដែលមានមនោសញ្ចេតនាខ្លាំងប៉ុន្មានទេ ប៉ុន្តែភាពទាក់ទាញរបស់អ្នកគឺជាអាថ៌កំបាំងដែលធ្វើឱ្យអ្នកក្លាយជាមនុស្សគួរឱ្យចាប់អារម្មណ៍ក្នុងការស្វែងយល់ អ្នកមិនមែនជាមនុស្សដែលងាយបង្ហាញ​ធាតុ​ពិត​ឲ្យ​អ្នក​ដទៃ​ឃើញងាយៗឡើយ ភាព​ទាក់​ទាញ​របស់​អ្នក​បែប​នេះ​ធ្វើ​ឲ្យ​មនុស្ស​ក្បែរ​ខ្លួន​លង់​ស្នេហ៍​ដកចិត្តមិនរួច រីឯខ្លួនអ្នកផ្ទាល់ក៏មិនមែនជាមនុស្សងាយបើកបេះដូងទទួលយកនរណាម្នាក់ងាយៗដែរ នេះជាចំណុចដែលល្អឥតខ្ចោះរបស់អ្នកព្រោះ​វា​ជា​វិធី​ការពារ​ខ្លួន​ពី​ការ​ឈឺ​ចាប់ តែបើនរណាម្នាក់អាចទទួលបានបេះដូងរបស់អ្នក អាចធានាបានថាអ្នកនោះពិតជាសំណាងលើសគេហើយ ។

L717 4

4. ជាគូស្នេហ៍ដែលចេះលះបង់៖ ការលះបង់វាជាអ្វីដែលអ្នកប្រើដើម្បីបង្កើតទំនាក់ទំនងស្នេហាជាមួយដៃគូ អ្នកនឹងចំណាយលើការបង្កើតបរិយាកាសល្អៗសម្រាប់មនុស្សជាទីស្រលាញ់ ព្រោះអ្នកជាប្រភេទមនុស្សរ៉ូមែនទិកណាស់ អ្នកជឿថាស្នេហាមិនមែនជាការលេងហ្គេមទេ ស្នេហាគឺជាការផ្តល់ឲ្យ សម្រាប់អ្នកការផ្តល់ឲ្យមនុស្សជាទីស្រលាញ់នូវសេចក្តីសុខវាក៏ជាសុភមង្គលដ៏ពេញលេញសម្រាប់អ្នកដែរ ៕

ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក