ចុងបញ្ចប់នៃជីវិត អ្វីជាហេតុផលដែលនាំឲ្យអ្នកក្លាយជាសេដ្ឋីឬនៅតែដដែល? សូមជ្រើសរើសរូបមួយដែលអ្នកក្រឡេកភ្លាមឃើញភ្លែតសឹមចូលអាន

ក្លាយ​ជា​សេដ្ឋី​គឺ​ជា​ក្តី​សុបិន​របស់​មនុស្ស​គ្រប់​រូប ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចទទួលបាននោះទេទេ ដូច្នេះតើអ្នកក្លាយជាអ្នកមានដោយរបៀបណា?

មនុស្សដែលរស់នៅក្នុងលោកនេះត្រូវតែតស៊ូដើម្បីជីវិតរបស់ពួកគេ ប៉ុន្តែឱកាសរបស់មនុស្សគ្រប់រូបគឺខុសគ្នា លទ្ធផលដែលទទួលបានក៏ខុសគ្នា អ្នក​ខ្លះ​អាច​នឹង​ឡើង​ចុះ​អស់​មួយ​ជីវិត ឯ​អ្នក​ខ្លះ​ទៀត​អាច​ជា​អ្នក​មាន។

ថ្ងៃនេះគេហទំព័រក្នុងស្រុក នឹងនាំយកវិធីតេស្តចិត្តសាស្ត្រមកតេស្ដមើលថែ​តុបតែង​នាំឲ្យ​អ្នក ជោគជ័យ តាមរយៈដែលអ្នកក្រលេកភ្លាមឃើញភ្លែត ក្នុងនោះនឹងមានចម្លើយពិតទៅតាមផ្នែកនីមួយៗ ។

Picsart_22 06 22_14 01 52 400

បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។

J773 1

១. សត្វក្អែកពាំថ្ម៖ ជីវិតដែលមានស្ថេរភាពគឺជាហេតុផលសំខាន់ដែលអ្នកចង់បាន អ្នក​មិន​ចូល​ចិត្ត​ជីវិត​ដែល​គ្មាន​ការ​សម្រាក ហើយ​អ្នក​មិន​ចូល​ចិត្ត​ជីវិត​ដ៏​គ្រោះថ្នាក់ដែរ អ្នកគ្រាន់តែចង់ឱ្យគ្រួសាររបស់អ្នកមានសេចក្ដីសុខនិងស្ថេរភាព ដូច្នេះ​ហើយ ទើបអ្នក​មានការប្រុងប្រយ័ត្ន នឹងចង់រស់នៅដោយព្យាយាមរក្សាស្ថានភាពសាមញ្ញ មិនយកជីវិតខ្លួនឯងទៅប្រៀបធៀបនឹង​ជីវិតអ្នកដទៃ ។ ម្យ៉ាងទៀតបើទោះជាអ្នកមិនចូលចិត្តភាពប្រថុយប្រថានក៏ដោយ ក៏អ្នកមិនបណ្តោយអោយអ្នកណាម្នាក់វ៉ាអ្នកដែរ អ្នកនឹងព្យាយាមអោយអស់ពីសមត្ថភាព អ្នកនឹងមិនបោះបង់ចោលឡើយ ទីបំផុតទោះបីអ្នកមិនក្លាយជាសេដ្ឋីក៏ដោយ ប៉ុន្តែ​អ្នក​មាន​លុយ​គ្រប់​គ្រាន់​ដើម្បី​មើល​ថែ​គ្រួសារ​ វាជាការទទួលខុសត្រូវពេញមួយជីវិតរបស់អ្នក។

J773 2

២. ផ្កា Dandelion ឈូក៖ អ្នក​ជា​មនុស្ស​ដែល​ដឹង​ថា​ជីវិត​មិន​ងាយ​ស្រួល​នោះ​ទេ ឲ្យ​តែ​អ្នក​អាចមាន​អាជីព​ដែលមាន​ស្ថិរភាព ​ចង់​ហូបអ្វី​ដែល​អ្នក​ចង់​ហូប ប៉ុណ្ណឹងអ្នកក៏ស្កប់ចិត្តណាស់ទៅហើយ ​តែឮដូច្នេះកុំច្រលំថាអ្នកជាមនុស្សមិនខំឲ្យសោះ តាមពិតអ្នក​ខំ​ប្រឹង​ធ្វើ​ការ​ក្នុង​មុខ​តំណែង​ខ្លួន​ឯងណាស់ បើទោះបីជាហត់នឿយឬត្រូវអត់ធ្មត់យ៉ាងណាក៏ដោយ ក៏អ្នកមិនហ៊ានបង្ហាញវាចេញមកក្រៅទេ មនុស្សដូចអ្នកបើដាក់ចិត្តធ្វើអ្វីមួយហើយ អ្នកនឹងខិតខំធ្វើឲ្យល្អឥតខ្ចោះ ទើបមិន​ចម្លែកទេដែលទៅដល់ទៅដល់អ្នកច្រើនតែទទួលបានការជួយលើកស្ទួយពីថ្នាក់លើ ។ ម្យ៉ាងទៀតមនុស្សអ្នកក៏គិតគូពីអនាគតខ្លួនឯងខ្លាំងណាស់ដែរ អ្នកចង់ក្លាយជាចៅហ្វាយនាយដោយខ្លួនឯង អ្នកមិនចង់រស់បែបអស្ថិរភាពអស់មួយជីវិតឡើយ ។

J773 3

៣. មុខមនុស្សប្រុស៖ តាំង​ពី​ក្មេង​មកអ្នក​តែងតែ​គិតថា​អ្នក​នឹង​ក្លាយ​ជា​សេដ្ឋីហើយវាជាគោលដៅចម្បងរបស់អ្នក ដូច្នេះអ្នក​តែងតែ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ព្យាយាម​និង​ប្រជែង​អ្វី​ដែល​ថ្មីៗ ជាមនុស្សមិនខ្ជិលស្វែងរកចំណេះដឹងដាក់ខ្លួន មានចិត្តចង់រុករកស្វែងយល់ ទើបមិនចម្លែកទេដែលអ្នកជាមនុស្សម្នាក់លេចធ្លោក្នុងបណ្តាហ្វូងមនុស្សជាច្រើន។ លើសពីនេះអ្នកគឺជាអ្នកបង្កើតភាពល្អឥតខ្ចោះ នៅក្នុងភ្នែករបស់អ្នកគុណវិបត្តិគឺមិនអាចទទួលយកបាន ទោះបីជាអ្នកដ៏ទៃមិនទាមទារឱ្យអ្នកធ្វើអ្វីក៏ដោយ ប៉ុន្តែអ្នកនៅតែទាមទារដោយស្តង់ដារផ្ទាល់ខ្លួនដែរ ម្យ៉ាង​ទៀតបើអ្នកដាក់ចិត្ត​ធ្វើអ្វីមួយហើយ​ អ្នកនឹងធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព សរុបសេចក្ដីមក​ទៅ​ថ្ងៃ​អនាគតអ្នក​ប្រាកដ​ជា​មាន​ទ្រព្យ​សម្បត្តិ​ច្រើន លើសពីនេះទ្រព្យសម្បត្តិទាំងនោះគឺជាអ្វីដែលអ្នកសមនឹងទទួលបាន ដោយសារសមត្ថភាពផ្ទាល់ខ្លួនរបស់អ្នក ។

J773 4

៤. មើលឃើញទាំងអស់៖ ទោះបីជាគ្រួសាររបស់អ្នកមាន​ជីវភាពធម្មតា មិន​សម្បូរ​សប្បាយដូចគេក៏ដោយ ប៉ុន្តែ​អ្នកមានភាពកក់ក្តៅ​ខ្លាំង​ណាស់​ អ្នក​តែងតែ​អាច​ទទួល​បាន​នូវ​សេចក្តី​ស្រឡាញ់​ពី​ឪពុកម្តាយ​ ។ នៅទីបញ្ចប់ដោយការខិតខំប្រឹងប្រែងអ្នកនឹងសល់លុយសល់កាក់សល់ទ្រព្យនឹងគេ ដំបូងឡើយអ្នកមិនមានអ្វីទាំងអស់ ប៉ុន្តែអ្នកមិនដែលបោះបង់ដែរ ចរិតរបស់អ្នកខ្លាំង ជាមនុស្សមិនងាយចុះចាញ់ ម្ល៉ោះហើយនៅក្នុងអាជីព នៅក្នុងការចរចារភាគច្រើនអ្នកច្រើនតែមានប្រៀប។ លើសពីនេះអ្នក​ជា​មនុស្ស​មាន​ចិត្ត​សប្បុរសចិត្តបុណ្យ ម្ល៉ោះហើយឲ្យតែអ្នកចាប់ផ្តើមជួបឧបសគ្គនិងការលំបាក ច្រើនតែមានអ្នកចូលមកជួយជ្រោមជ្រែង នេះហើយជាបុណ្យកុសលដែលអ្នកមានជាប់ខ្លួន ដូច្នេះអ្នក​ត្រូវបន្តធ្វើបុណ្យកុសលបន្តទៅទៀត ៕

ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក