តើដល់ពេលណាទើបអ្នកជួបឱកាសលាភសំណាង និងសល់លុយសល់កាក់ធូរធារដូចគេឯង? រើសវត្ថុនាំសំណាងមួយដែលអ្នកចាប់អារម្មណ៍ភ្លាមទៅ

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីទស្សន៍ទាយសន្លឹកបៀមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលរឿងលុយកាក់នៅថ្ងៃអនាគត តាមរយៈការជ្រើសរើសវត្ថុនាំសំណាងដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។

Picsart_22 06 24_08 40 30 257

បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។

Picsart_22 06 24_08 44 11 506

ទី1៖ អ្នកនឹងមានឱកាសសល់លុយសល់កាក់ច្រើន លុះត្រាណាអ្នកអាចដើរតាមក្តីស្រមៃខ្លួនឯងបាន ។ អ្នកជាមនុស្សមានសំណាងណាស់ដឹងទេ! ដែលមានអ្នកចាំគាំទ្រនិងបរិវារល្អៗ អាចជួយទ្រទ្រង់ផ្នែកលុយកាក់ឲ្យអ្នកបាន ដូច្នេះប្រសិនបើឥឡូវនេះ អ្នកមើលឃើញឱកាសដើម្បីចាប់ផ្តើមធ្វើអ្វីដែលអ្នកចូលចិត្ត ចូលចាប់ផ្តើមទៅ ។

Picsart_22 06 24_08 45 09 717

ទី 2៖ ពេលនេះអ្នកគួរឆ្ពោះទៅមុខ ហើយព្យាយាមបញ្ឆេះម៉ាស៊ីនឲ្យខ្លួនឯងសិនទៅ យ៉ាងណាអ្នកគ្រាន់តែត្រូវព្យាយាមធ្វើរឿងជាច្រើនដែលអ្នកចង់ធ្វើ ទោះពេលនេះមិនទាន់បានផ្លែផ្កាក៏ដោយ តែអ្នកត្រូវធ្វើតាមអ្វីដែលសភាវគតិកំពុងខ្សឹបប្រាប់អ្នក ព្រោះនោះនឹងធ្វើឱ្យអ្នកផុសគំនិតរហូតវាក្លាយជាមុខរបរចម្បង ហើយវាអាចចំណាយពេល ៣ ខែ ឬ ៣ ឆ្នាំ នៅពេលសម្រេចបានលុយកាក់ច្បាស់ជាហូរចូលឈឹបៗតែម្តង ។

Picsart_22 06 24_08 46 16 213

ទី 3៖ ប្រហែល ២-៣ ខែទៀត អ្នកអាចនឹងរកឃើញដំណោះស្រាយត្រូវចំណុច ដែលអាចបង្កើនប្រាក់ចំណូលរបស់អ្នកបាន អាចតាមរយៈការរៀនសូត្រ និងភាពវៃឆ្លាតរបស់អ្នក ជាពិសេសអ្វីដែលទាក់ទងនឹងទ្រព្យដែលអ្នកទិញទុក តែទឹកបៀក៏មានប្រាប់ដែរថា អ្នកអាចចេញលុយលើការជួសជុលផ្ទះ រថយន្ត ឬអ្វីមួយ ម្ល៉ោះហើយសូមប្រុងប្រយ័ត្ន ។

Picsart_22 06 24_08 47 08 350

ទី 4៖ ពេលនេះ វាប្រហែលជាមិនមែនជាពេលវេលាល្អដែលអ្នកផ្តោតលើការចុះទុនធំៗទេ ចូលធ្វើការដែលអ្នកមានសិនទៅ ព្រោះអ្នកនឹងមានឱកាសសល់លុយសល់កាក់ក្នុងរយៈពេល ៧ ខែខាងមុខទៀត តែប្រសិនបើអ្នកមានការអត់ធ្មត់ហើយព្យាយាមខ្ពស់ វាអាចនឹងកើតឡើងលឿនជាងនេះ ។ ម្ល៉ោះហើយក្នុងកំឡុងពេលនេះ បើមានគម្រោងអ្វីដែលចង់ធ្វើ សូមគិតមើលឲ្យច្បាស់ជាមុនសិន កុំប្រញាប់ប្រញាល់ចំណាយពេក និងគួររៀបចំគម្រោងហិរញ្ញវត្ថុរបស់អ្នកឱ្យបានល្អ ៕

ប្រភព៖ Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក