តេស្ដចិត្តសាស្ត្រ! សព្វថ្ងៃនេះតើអ្វីជាសេចក្ដីសុខរបស់អ្នក? រើសវាលស្មៅមួយដែលចង់អ្នកចង់ទៅបំផុតដើម្បីអានការទស្សន៍ទាយ

សូមស្រមៃថា អ្នកកំពុងសម្រាកយ៉ាងមានក្តីសុខនៅលើវាលស្មៅ បន្ទាប់មកជ្រើសរើសវាលស្មៅ ១ ដែលអ្នកគិតថាវាទាក់ទាញអ្នកបំផុត ហើយទៅមើលចម្លើយរបស់អ្នកនៅខាងក្រោម ។

Picsart_22 07 03_09 35 03 380

បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។

១. អ្នកមានក្តីសុខជាមួយក្តីសុបិន និងការពិត

Picsart_22 07 03_09 21 05 121

អ្នកអាចមានសេចក្តីសុខងាយៗ ជាមួយ​អ្វី​ដែល​ខ្លួនមាន ហើយអ្នកតែងតែមានអារម្មណ៍រីករាយគ្រប់ពេលវេលា ដោយមិនយកខ្លួនទៅប្រៀបធៀបនឹងនរណាឡើយ ។ អ្នកមានអំណាចនៃការបង្កើតកំលាំងចិត្តសម្រាប់ខ្លួនឯង ហើយជឿជាក់ថាជារៀងរាល់ថ្ងៃ អាចជាថ្ងៃពិសេសសម្រាប់អ្នក ទន្ទឹមនឹងនោះ អ្នកក៏មានទំនោរមិនសូវជាចូលចិត្ត មនុស្សដែលចូលចិត្តដ្រាម៉ា ត្អូញត្អែរប៉ុន្មានទេ អ្នកតែងតែព្យាយាមនៅឱ្យឆ្ងាយពីមនុស្សប្រភេទនោះ ។ ហើយទោះបីជាអ្នកពូកែស្រមៃក៏ពិត ប៉ុន្តែអ្នកនៅតែស្ថិតនៅក្នុងពិភពពិត ដូច្នេះគ្រាន់តែមានក្តីសុបិន្ត ក៏អ្នកអាចធ្វើឲ្យអ្នកមានសេចក្ដីសុខដែរ ។

២. អ្នកមានសេចក្តីសុខជាមួយសិល្បៈ និងសេចក្ដីស្នេហា

Picsart_22 07 03_09 22 00 093

អ្នកមើលឃើញពិភពលោកមានភាពស្រស់ស្អាត ស្រស់ស្រាយ និងការបំផុសគំនិត ខណៈពេលដែលអ្នកផ្សេងទៀតប្រហែលជាមើលមិនឃើញ ។ អ្នកជាមនុស្សទន់ភ្លន់ និងងាយរំជួលចិត្ត ដូច្នេះហើយគ្រាន់តែសេចក្តីស្នេហា និងការយកចិត្តទុកដាក់ វាក៏ធ្វើឲ្យអ្នកមានសេចក្តីសុខដែរ ។ អ្នកមានភាពជឿជាក់លើខ្លួនឯងណាស់ ហើយក៏មិនខ្វល់ថាអ្នកដទៃគិតយ៉ាងណាដែរ ព្រោះអ្នកតែងតែមើលពិភពលោកនេះក្នុងផ្លូវវិជ្ជមាន ។

៣. អ្នកមានសេចក្តីសុខ ដោយសារចំណេះដឹង និងការសម្របខ្លួន

Picsart_22 07 03_09 31 38 477

អ្នកជឿថា អ្នកអាចទៅគ្រប់ទីកន្លែងដែលអ្នកចង់នៅ ហើយអាចរស់នៅចុះសម្រុងជាមួយអ្នកជុំវិញខ្លួនបានយ៉ាងងាយ ។ មិនថាស្ថានភាពបែបណាក៏ដោយ ក៏អ្នកអាចកែសម្រួលបានយ៉ាងងាយស្រួល ថែមទាំងក្លាយជារឿងល្អទៀតផង ។ អ្នកគឺជាមនុស្សពូកែសង្កេតណាស់ ទើបមិនចម្លែកទេដែលអ្នកមានភាពឈ្លាសវៃ និងមានប្រព័ន្ធចងចាំដ៏អស្ចារ្យ វាធ្វើអ្នកគិតបានវែងឆ្ងាយ ហើយកម្រនឹងភ្លេចរឿងដែលកើតឡើងងាយៗណាស់ ។

៤. អ្នកមានសេចក្តីសុខ ជាមួយនឹងសេរីភាព និងភាពស្ងប់សុខ

Picsart_22 07 03_09 32 47 270

អ្នកមានរបៀបរស់នៅផ្ទាល់ខ្លួន ហើយរីករាយតាមរបៀបផ្ទាល់ខ្លួនរបស់អ្នក ដូច្នេះមនុស្សតិចតួចណាស់ដែលយល់ពីអ្នក ។ អ្នកតែងតែវិភាគរឿងដោយខ្លួនឯង និយាយឲ្យស្រួលស្តាប់គឺអ្នកមិនជឿសម្តីអ្នកដទៃឡើយ អ្នកតែងតែគិតតែក្នុងផ្លូវស្ងប់សុខ មិនច្រណែន ឬឈ្នានីសនរណាឡើយ ។ ភាគច្រើនអ្នកតែងតែក្រោកពីព្រលឹម ហើយចូលគេងយប់ជ្រៅ ព្រោះអ្នកមានអារម្មណ៍មានសេចក្ដីសុខ នៅពេលវេលាដែលស្ងប់ស្ងាត់ ៕

ប្រភព៖ edu zone/ កែសម្រួល៖ Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក