រ៉ូបដែលអ្នកជ្រើសរើស វានឹងបង្ហាញពីបុគ្គលិកលក្ខណៈ និងការសាងទំនាក់ទំនងរបស់អ្នក

ប្រសិនបើអ្នកចូលរួមក្នុងកម្មវិធីជប់លៀង ឬរាត្រីស្រមោលស តើរូបប្រភេទមួយណាដែលអ្នកនឹងជ្រើសរើស។ រ៉ូបដែលអ្នកពេញចិត្ត វានឹងជួយបង្ហាញពីចរិតលក្ខណៈរបស់អ្នក ព្រមជាមួយនឹងរបៀបនៃការសាងទំនាក់ទំនងរបស់អ្នកផងដែរ។

១. រ៉ូបម៉ូដទី A ប្រសិនបើអ្នកពេញចិត្តរ៉ូបទី១ នោះវាបង្ហាញថា អ្នកជាមនុស្សដែលមានភាពកក់ក្តៅ និងអត្តចរិតសុភាពរាបសារ។ មនុស្សនៅជុំវិញអ្នកជាពិសេសដៃគូរបស់អ្នក តែងតែមានអារម្មណ៍ថាអ្នកមានភាពចាស់ទុំ មានស្ថិរភាព និងមានផាសុកភាពសម្រាប់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ផ្នែកខាងក្នុងផ្ទាល់ខ្លួនរបស់អ្នកមានភាពឯកកោតិចតួចដែរ។ ជាញឹកញាប់អ្នកមិនចូលចិត្តជិតស្និទ្ធនឹងមនុស្សផ្សេងទៀត ឬចែករំលែកជីវិតឯកជនច្រើនពេកជាមួយមនុស្សជាច្រើន អ្នកមិនចូលរួមក្នុងសង្គមច្រើនទេ។ មនុស្សចម្លែកជារឿយៗអាចយល់ច្រឡំថាអ្នកជាមនុស្សវាយឫក ក្រអើតក្រទម ប៉ុន្តែតាមពិតអ្នកខ្វះសន្តិសុខផ្លូវចិត្ត ទើបត្រូវរក្សាចម្ងាយដើម្បីការពារខ្លួនអ្នក។

Screen Shot 2021 01 18 At 12.14.33 PM

២. រ៉ូបម៉ូដទី B ការជ្រើសរើសរ៉ូបនេះបង្ហាញថា អ្នកជាមនុស្សប្រភេទពិសេសដែលមានការទាក់ទាញខ្លាំង ដែលជារឿយៗធ្វើឱ្យអ្នកដទៃពិបាកនឹងទប់ចិត្ត ជាពិសេសភេទផ្ទុយ។ អ្នកមានទំនុកចិត្ត និងបង្ហាញភាពខ្លាំងរបស់អ្នកយ៉ាងអង់អាច។

Screen Shot 2021 01 18 At 12.14.41 PM

ក្រៅពីនេះ អ្នកក៏មិនលាក់បាំងនូវចំណុចខ្វះខាតរបស់ខ្លួនឯងដែរ។ អាចនិយាយបានថាអ្នកជាមនុស្សសាមញ្ញ ចូលចិត្តធ្វើជាខ្លួនអ្នក ហើយចង់ឱ្យគេទទួលយកបានគ្រប់គ្នាដូចអ្នកដែរ មិនមែននិយាយកុហកទេ។

តែយ៉ាងណាគុណវិបត្តិបន្តិចបន្តួចរបស់អ្នកគឺថា ពេលខ្លះអ្នកពឹងផ្អែកលើអ្នកដទៃពេក។ អ្នកចូលចិត្តមានមនុស្សនៅក្បែរអ្នកគ្រប់ពេល ព្រោះអ្នកខ្លាចភាពឯកាខ្លាំង។

៣. រ៉ូបម៉ូដទី C ឈុតសម្លៀកបំពាក់ពេលល្ងាចដែលអ្នកជ្រើសរើស ជាញឹកញាប់ផ្តល់ឱ្យអ្នកមើលនូវការសម្រេចចិត្ត និងភាពរឹងមាំ។ នេះក៏មានន័យថា អ្នកគឺជាមនុស្សឯករាជ្យ និងមានវិន័យខ្ពស់។

Screen Shot 2021 01 18 At 12.14.48 PM

មិនថានៅក្នុងការងារ ឬជីវិត អ្នកតែងតែស្នើសុំស្តង់ដារភាពល្អឥតខ្ចោះ។ គុណវិបត្តិរបស់អ្នកគឺថា ពេលខ្លះតម្រូវការខ្ពស់ពេក តឹងរឹងពេក ធ្វើឱ្យអ្នកដទៃមានអារម្មណ៍ថាមានសម្ពាធ និងពិបាកទាក់ទងជាមួយនឹងអ្នក។ លើសពីនេះទៀតអ្នកក៏បន្តជីវិតសម្ភារៈខ្ពស់ផងដែរ ជាញឹកញាប់បង្ហាញឱ្យអ្នកដទៃដឹងថា អ្នកមានតម្រូវការខ្ពស់ពេក រហូតធ្វើឱ្យដៃគូមានការយល់ច្រឡំចំពោះអ្នក។ ដូច្នេះស្នេហាអ្នកក៏មិនអំណោយផលល្អនោះដែរ។

៤. រ៉ូបម៉ូដទី D ប្រភេទរ៉ូបល្ងាចដែលអ្នកជ្រើសរើស ផ្តល់ឱ្យអ្នកដទៃនូវអារម្មណ៍ទាំងសិចស៊ី និងទាន់សម័យ។ វាក៏បង្ហាញផងដែរថា អ្នកពិតជាយកចិត្តទុកដាក់ និងការពារអ្នកដទៃ។ ចំពោះមនុស្ស ឬរបស់អ្វីទាំងអស់ អ្នកក៏មានចិត្តស្មោះត្រង់ ហើយដាក់គំនិតរបស់អ្នកទាំងមូល។

Screen Shot 2021 01 18 At 12.14.52 PM

ក្នុងទំនាក់ទំនងណាមួយ ពេលខ្លះអ្នកធ្វើឱ្យមនុស្សម្នាក់ទៀតមានអារម្មណ៍ថា អ្នកជាមនុស្សឃោរឃៅពេក តែតាមពិតអ្នកចង់ការពារពួកគេ ចង់ក្លាយជាមនុស្សខ្លាំងម្នាក់ដើម្បីដោះស្រាយបញ្ហាទាំងអស់។ ភាពទន់ខ្សោយរបស់អ្នកងាយនឹងមានចិត្តទន់ មានវិន័យ មិនក្រអឺតក្រទមងាយនឹងត្រូវបានប្រើ និងធ្វើឱ្យឈឺចាប់ដោយមនុស្សដែលមានគំនិតអាក្រក់៕

ប្រភព ៖ Bestie / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)